រឿង​អតីត​ព្រះ​សង្ឃឆាន់ពោតនៅ​មិន​ទាន់​ចប់​ឡើយ​ទេ ភាគី​ខាង​ស្រីប្តឹង​ចោទ​ពីបទ​ចាប់​រំលោភ​និង​ទារ​ប្រាក់​50000​ដុល្លារ​

ខេត្ត​បន្ទាយ​មាន​ជ័យ៖ រឿង​អា​ស្រូវ នៃ​ទំនាក់​ទនងស្នេហា​រវាង អតីត​ព្រះ​ចៅអធិការ​វត្ត​ភ្នំបាក់លើ ខេត្ត​បន្ទាយ​មាន​ជ័យ និង​កញ្ញា​ស្រស់​ស្អាត សាច់​ស​ខ្ចី កាយ លីតា ដែល​ធ្វើ​ឱ្យ​កក្រើក​ពេញ​បណ្តាញ​សង្កម Facebook នោះ នៅ​មិន​ទាន់​ត្រូវ​បាន​បញ្ចប់​នៅ​ឡើយ​ទេ បើ​ទោះ​បីអន្ទិត ស្រិល វណ្ណា ត្រូវ​បាន​ចាប់​ផ្សឹក​កាលពី​ម្សិលមិញ ក៏​ដោយ​នោះ។

ដំណើរ​រឿង​បាន​បន្ត​ភាគ ដោយ​សារតែ​ភាគី​ខាង​ស្រី បាន​ដាក់​ពាក្យ​ប្តឹង​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយ​មាន​ជ័យ នៅ​ថ្ងៃ​ទី៦ ខែមិថុនា ឆ្នាំ​២០១៨​នេះ ដោយ​ចោទ​ពីបទ​ចាប់​រំលោភ ហើយ​ធ្វើ​ការ​ទាមទារ​សំណង​ជំងឺ​ចិត្ត​រហូត​ដល់​៥​ម៉ឺន​ដុល្លារ។

របាយការណ៍​របស់​ស្នងការដ្ឋាន នគរបាល​ខេត្ត​បន្ទាយ​មាន​ជ័យ ដែល​អង្គភាព​ព័ត៌មាន ទទួល​បាន​នៅ​រសៀល​ថ្ងៃ​ទី៦ ខែមិថុនា ឆ្នាំ​២០១៨​នេះ​បាន​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី៦ ខែមិថុនា ឆ្នាំ​២០១៨​នេះ ជំនាញ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ បាន​ទទួល​បណ្តឹងពី​ឈ្មោះ កាយ លីតា ភេទស្រី អាយុ​១៩ឆ្នាំ រស់​នៅ​ភូមិ​ក្បាល​កោះ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយ​មាន​ជ័យ ដែល​បាន​ប្តឹង​រាយការណ៍​ថា នៅ​ថ្ងៃ​ទី១៧ ខែ​ឧសភា ឆ្នាំ​២០១៨ វេលា​ម៉ោង​ប្រហែល​០២យប់​ឈ្មោះ ស្រិល វណ្ណា ភេទ​ប្រុស អាយុ​៣៩ឆ្នាំ ជាចៅអធិការ​វត្ត​ភ្នំបាក់លើ ក្នុង​សង្កាត់​​ទឹក​ថ្លា ក្រុង​សិរីសោភ័ណ បាន​មកសុំសឹង (សុំដេក) នៅ​ផ្ទះ​របស់​ខ្លួន​ចំនួន​០២យប់។

លុះ​ដល់​ថ្ងៃ​ទី១៨ ខែ​ឧសភា ឆ្នាំ​២០១៨ វេលា​ម៉ោង​ប្រហែល​២១៖០០​នាទី​យប់ ខ្លួន​បាន​យក​ភេសជ្ជៈ​ទៅ​ប្រគេន​លោក (លោក​សង្ឃ ស្រិល វណ្ណា) ហើយ​ត្រូវ​បាន​ព្រះ​សង្ឃអង្គ​នេះ បាន​ចាប់​បង្ខំ​រួម​ភេទជា​មួយ​ខ្លួន រហូត​បាន​សម្រេច​ដោយ​សន្យាថាខែ​វិច្ឆិកា ឆ្នាំ​២០១៨ និង​លាចាកសិក្ខាបទ​ចូល​ស្តីដណ្តឹងយក​ធ្វើ​ជា​ប្រពន្ធ លុះ​ពេល​បាន​ខ្លួន​ប្រាណ​ហើយ​ឈ្មោះ ស្រិល វណ្ណា បាន​បិទ​ទូរស័ព្ទ​មិន​ព្រម​ចូល​មក​ដោះ​ស្រាយ​ជា​មួយ​ខ្លួន ទើប​ខ្លួន​បង្ហោះឃ្លឹប​វីដេអូ​ដែល​លោក​សង្ឃ ស្រិល វណ្ណា បាន​ប្រឡែងជា​មួយ​ខ្លួន និង​ឆាន់ពោតស្ងោ​នោះ​ឲ្យ​សាធារណជន និង​លោក​សង្ឃ ស្រិល វណ្ណា បាន​ឃើញ ព្រម​ទាំង​សុំ​ឲ្យ​សមត្ថកិច​ជួយ​រក​យុត្តិធម៌​ជូន​ខ្លួន និង​ទាមទាសំណង​ជំងឺ​ចិត្ត​ចំនួន​៥០០០០​ដុល្លារ។

ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយ​មាន​ជ័យ បាន​បន្ត​ថា «ករណី​នេះ​ជំនាញ​យើង កំពុង​ស្នើសុំ​ទៅ​អយ្យការ​ដើម្បី​បើក​ការសើបអង្គេតបឋម»។ សូម​បញ្ជាក់​ថា កាលពី​ម្សិលមិញ ក្រោយ​បញ្ចប់​ការ​ឆ្លង​ឆ្លើយ​គ្នា ក្នុង​សន្និសីទ​សារ​ព័ត៌មាន ថ្នាក់​ដឹក​នាំ​សង្ឃ និង​មន្ដ្រីធម្មការ ខេត្ត​បន្ទាយ​មាន​ជ័យ បាន​សម្រេច​ចាប់​ផ្សឹក​ព្រះ​ចៅអធិការ​វត្ត​ភ្នំបាក់លើ ខេត្ត​បន្ទាយ​មាន​ជ័យ​ហើយ។ នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន នៅ​ព្រឹក​ថ្ងៃ​ដ​ដែល​នេះ មាន​ការនិមន្ដ​ចូល​រួម​ពីថ្នាក់​ដឹក​នាំ​សង្ឃ មន្ដ្រីធម្មការ មន្ដ្រី​សាលា​ខេត្ត ព្រះ​ចៅអធិការ​វត្ត​ភ្នំបាក់លើ ស្រិល វណ្ណា ដែល​ជា​អ្នក​ពាក់​ព័ន្ធ​​នឹង​នារី​ឈ្មោះ កែ លីតា ដែល​ស្ថិត​នៅ​ក្នុង​រូបភាព និង​វីដេអូ​ជា​មួយ​ព្រះ​សង្ឃ ព្រម​ទាំង​ពុទ្ធ​បរិស័ទ្ធ និង​អ្នក​សារ​ព័ត៌មាន​ជា​ច្រើន​នាក់។ ក្រោយ​ការឆ្លើយ​ឆ្លង​គ្នា​ពី​សំណាក់​អ្នក​ពាក់​ព័ន្ធ​​នៅ​ទី​បំផុត​ទៅ ថ្នាក់​ដឹក​នាំ​សង្ឃ ក៏​បាន​​សម្រេច​ចាប់​ផ្សឹក​ព្រះ​ចៅអធិការ​ដែល​ពាក់​ព័ន្ធ​ជា​មួយ​ស្រីញី នៅ​ថ្ងៃ​នេះ​តែម្ដង ហើយ​នីតិ​វិធី​បន្ដ​ទៀត ឬ​ការប្ដឹងផ្ដល់​គ្នា​រវាង​ភាគី​ទាំង​២ នឹង​ធ្វើ​ឡើង​នៅ​ពេល​ក្រោយ។

កាលពី​នៅ​ថ្ងៃ​ទី៤ ខែមិថុនា ឆ្នាំ​២០១៨ នៅ​លើ​បណ្តាញ​សង្គម Facebook មាន​ការ​ចែក​ចាយ​យ៉ាង​ព្រោងព្រាត​ករណី ព្រះ​សង្ឃ​មួយ​អង្គ បាន​បញ្ចេញ​រូបភាព​ដេកជា​មួយ​នារី​ម្នាក់ និង​អង្គុយ​ធ្វើ​ជាមេខ្លាឃ្លោក​ទៀត​ផង។ ករណី​នេះ​បាន​ធ្វើ​ឱ្យ​ផ្ទុះការ​រិះគន់​យ៉ាង​ចាស់​ដៃ​ពី​សំណាក់​ប្រជា​ពលរដ្ឋ​​ខ្មែរ ដែល​កាន់​សាសនា​ព្រះ​ពុទ្ធ ជា​ពិសេស​នោះ អ្នក​ដែល​ធ្លាប់​បាន​យក​ចង្ហាន់​ទៅ​ប្រគេន ព្រះ​សង្ឃតែ​ម្តង ដល់​ក្នុង​វត្ត​ក៏​ដូចូជា ធ្លាប់​បាន​ឱ្យ​ព្រះ​សង្ឃស្រោច​ទឹក​លើក​ជាតារាសី​ទៀត​ផង៕

អតីត​ព្រះសង្ឃ​បរាជិក​ ស្រិល វណ្ណា​ ត្រូវ​បាន​នគរបាល​ឲ្យ​ត្រលប់​ទៅ​ផ្ទះ​វិញ​បន្ទាប់​ផ្សឹក​និង​ដោះស្រាយ​គ្នា

បន្ទាយ​មាន​ជ័យ៖ ក្រោយ​ចាប់​ផ្សឹកចៅអធិការ​វត្ត​និង​អនុគណៈ​ក្រុង​ដែលបាន​នាំ​ខ្លួន​ទៅ​ស្នងការ​នគរបាល​ខេត្ត ពេលនេះ​បាន​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ហើយ​នៅ​វេលា​ម៉ោង​៣រសៀល​ថ្ងៃ​ទី០៥ ខែមិថុនា ឆ្នាំ​២០១៨។

មន្ត្រី​នគរបាល​ខេត្ត​ម្នាក់​​ឲ្យ​ដឹងថា​ការ​ពិត​ចៅអធិការ​វត្ត​ភ្នំបាក់លើ និង​អនុគណៈ​ក្រុង​សិរីសោភ័ណ​ឈ្មោះ ស្រិល វណ្ណា ហៅ​អៀម វណ្ណា ដែល​កម្លាំង​នគរបាល​ខេត្ត​បន្ទាយ​មាន​ជ័យ​ដឹក​មកស្នងការ​នគរបាល​ខេត្ត​បន្ទាយ​មាន​ជ័យ មិន​មែន​ឃាត់​ខ្លួន​នោះ​ទេគឺ​ដឹក​រំដោះ​ការពារ​សុវត្ថិភាព​ខ្លាច​មាន​ផ្ទុះ​ហិង្សា​ណា​មួយ​កើត​ឡើង​ពី​ប្រជា​ពលរដ្ឋ​​ដែល​ចោមរោម​នៅ​បរិវេន​ព្រះ​វិហារ។ ពេល​នេះ​ឈ្មោះ ស្រិល វណ្ណា ហៅ​អៀម វណ្ណា ត្រូវ​បាន​ប្រគល់​ជូន​មន្ទីរធម្មការ​និង​សាសនា​ឲ្យ​ត្រឡប់​ទៅ​វិញ​ហើយ​​ដើម្បី​ទៅ​ពិនិត្យ​សម្ភារ​ៈ​ក្នុង​កុដិ​វត្ត​ភ្នំបាក់លើ។

លោក យិម យឿន ប្រធាន​មន្ទីរធម្មការ និង​សាសនា​ខេត្ត​បន្ទាយ​មាន​ជ័យ​បាន​ឲ្យ​ដឹថា​ក្រោយ​ពេល​ផ្សឹកចៅអធិការ​វត្ត​ភ្នំបាក់លើ និង​អនុគណៈ​ក្រុង​សិរីសោភ័ណ​ឈ្មោះ ស្រិល វណ្ណា ហៅ​អៀម វណ្ណា អាយុ​៣៨ឆ្នាំ ដែល​ឪពុក​ម្តាយ​រស់​នៅ​ភូមិ​ដីឡូត៍​សង្កាត់​​ទឹក​ផ្លា ក្រុង​សិរីសោភ័ណ ដែល​ត្រូវ​បាន​បរាជិក​ដោយ​ចោទ​ពី​កាន់​ពី​ស្ត្រី​ឈ្មោះ កាយ វិតា អាយុ​១៩ឆ្នាំ រស់​នៅ​ភូមិ​ក្បាល​កោះ សង្កាត់​/​ក្រុង​ប៉ោយប៉ែត បាន​ចោទ​ថា​រំលោភ និង​គម្រាម​ហើយ​ត្រូវ​មន្ត្រី​ធម្មការ​និង​សាសនា​ខេត្ត​រួម​ជា​មួយ​មន្ត្រី​សង្ឃផ្សឹក​ត្រូវ​បាន​បញ្ចប់​នៅ​ម៉ោង​រសៀល​ថ្ងៃ​ទី០៥ ខែមិថុនា ឆ្នាំ​២០១៨ នៅ​វត្ត​សុមាធិផលស្ថិត​សង្កាត់​​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ។

លោក​បាន​បញ្ជាក់​ថា​ក្រោយ​ពេល​ផ្សឹកចៅអធិការ​វត្ត​ភ្នំបាក់លើ និង​អនុគណៈ​ក្រុង​សិរីសោភ័ណ​ឈ្មោះ ស្រិលក វណ្ណា ហៅ​អៀម វណ្ណា គេ​ឃើញ​ប្រជា​ពលរដ្ឋ​ជា​ច្រើន​បាន​ចោមរោម​ដោយ​មាន​ការព្រួយ​បារម្ភ​ខ្លាច​ផ្ទុះ​ហិង្សា​រ​កើត​ឡើង​និង​ការពារ​សុវត្ថិភាព​កម្លាំង​នគរបាល​ស្នងការ​នគរបាល​ខេត្ត​ប្រមាណ​១០​នាក់​ការពារ​យក​ឡើង​រថយន្ត​ដឹក​មកស្នងការដ្ឋាន​នគរបាល​ខេត្ត។

លោក យិម យឿន បាន​បញ្ជាក់​ថា​នៅ​ម៉ោង​២រសៀល​ថ្ងៃ​ដ​ដែល​មន្ត្រី​ធម្មការ​និង​សាសនា​រួម​ជា​មួយ​មន្ត្រី​សង្ឃ​បាន​នាំ​ឈ្មោះ ស្រិល វណ្ណា ហៅ​អៀម វណ្ណា ទៅ​វត្ត​ភ្នំបាក់លើ​ដើម្បី​ធ្វើ​ត្រួត​ពិនិត្យ​សម្ភារ​ៈ​ផ្ទាល់​ខ្លួន​ត្រូវ​បាន​ប្រគល់​ជូន​យក​ទៅ​ផ្ទះ​វិញ។ ហើយ​ត្រូវ​បាន​តែង​តាំង​បណ្តោះ​អាសន្ន​នៅ​ចៅអធិការ​វត្ត​ភ្នំបាក់លើ​ព្រះ​នាម សុភា ទិត្យ (សាំណេរ)​ដែល​បួស៥​វស្សា​មក​ហើយ​នៅ​វត្ត​ភ្នំបាក់លើ ស្ថិត​ភូមិ​ភ្នំបាក់​សង្កាត់​​ទឹក​ផ្លា ក្រុង​សិរីសោភ័ណ។

តាម​ព័ត៌មាន​ទទួល​បាន​ដឹក​ខ្លះ​ថា​រឿង​ផ្សឹកចៅអធិការ​វត្ត​ភ្នំបាក់លើ​តាម​ការ​ចោទ​ប្រកាន់​​ស្ត្រី​ម្នាក់​​ចោទ​ប្រកាន់​​រំលោភ​និង​គម្រាម​ជិត​៥ខែមក​ហើយ​ទើប​ផ្ទុះ​រឿង​ដោយ​បង្ហោះ​រូបភាព​ចៅអធិការ​វត្ត​ភ្នំបាក់លើ​ដែល​មាន​រូបស្និតស្នាលជា​មួយ​ស្ត្រី​ដែល​ចោទ​ហើយ​រូបភាព​ជា​ច្រើន​សន្លឹក​ដែល​ប៉ះពាល់​សាសនា​ទើប​ទោសបរាជិក​ត្រូវ​បាន​ផ្សឹក។ ហើយ​រឿង​រ៉ាវ​ដែល​ស្ត្រី​ឈ្មោះ កាយ វិតា គ្រោង​ប្តឹង​ត្រូវ​បាន​ចាស់​ទុំសម្រប​សម្រួល​សុំកុំ​ឲ្យ​ប្តឹង​ដើម្បី​ជជែក​គ្នា​រក​ដំណោះ​ស្រាយ​បន្ត​ទៀត ៕

សាហាវពេកហើយ ក្មេងស្រីអាយុ៤ឆ្នាំម្នាក់សង្ស័យ ត្រូវជនមិនស្គាល់មុខរំលោភរួចសម្លាប់យកបោះចោលក្នុងពាងទឹក បង្កការភ្ញាក់ផ្អើលទាំងកណ្តាលយប់

​ភ្នំពេញ៖ កាន់​តែ​សាហាវ​ព្រៃ​ផ្សៃ​បំផុត ខណ:​ឪពុក​ប្រទះ​ឃើញ​សព​កូន​ស្រី​អាយុ​៤ឆ្នាំ​ម្នាក់​ដេក​ស្លាប់​ក្នុង​ពាង​ដោយ​មិន​មាន​ស្លៀក​ខោវ សង្ស័យ​ត្រូវ​ជន​មិន​ស្គាល់​មុខ​រំលោភ​រួច​សម្លាប់​រួច​យកមក​បោះ​ចោល​ក្នុង​ពាង​ទឹក​មួយ​កន្លែង បង្កការ​ភ្ញាក់​ផ្អើល​ទាំង​កណ្តាល​យប់ ស្ថិត​ក្នុង​សង្កាត់​ច្រាំងចំរេះទី២ ខណ្ឌ​ឬ​ស្សីកែវ រាជធានី​ភ្នំពេញ។ ក្រោយ​ពេល​ប្រទះ​ឃើញ​សព​កូន​ស្រីដេក​ស្លាប់​ក្នុង​ពាង​ទឹក​ដោយ​មិន​ស្លៀក​ខោវ ឪពុក​ម្តាយ​ក្មេង​ស្រីរង​គ្រោះ​បាន​ព្យាយាម​ដឹក​យក​កូន​មកសង្រ្គោះ​នៅ​មន្ទីរ​ពេទ្យ​បង្អែក​មួយ​កន្លែង​ក្បែរ​ផ្ទះ​ដែរ តែជាអ​កុសល​ក្មេង​ស្រីរង​គ្រោះ​បាន​ស្លាប់​បាត់​បង់​ជីវិត​មុន​ពេល​មក​ដល់​មន្ទីរ​ពេទ្យ​បាត់​ទៅ​ហើយ។

 

បច្ចុប្បន្ន​សព​ក្មេង​ស្រីរង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​កំពុង​ធ្វើ​កោសលវិច្ចយថាតើសព​ក្មេង​ស្រីរង​គ្រោះ​ស្លាប់​ដោយ​សារមូល​ហេតុ​អ្វី​អោយ​បាន​ច្បាស់​លាស​ផង​ដែរ។ ព័ត៌មាន​ នឹង​បន្ត​ផ្សាយ​បន្ថែម​ផង​ដែរ​៕សូមទស្សនាវីដេអូខាងក្រោម៖

​សាហាវ​មែន ចិន​នៅ​កំពង់សោមព្រួត​គ្នា​វាយ ជន​បរទេស​បែក​មុខ​បែក​មាត់ ល្បី​ដល់​សារ​ព័ត៌មាន​បរទេស​ចុះ​ផ្សាយ​

បុរស​ជនជាតិ​អង់គ្លេស​ម្នាក់​ដែល​មាន​សាក់​អក្សរ​តៃវ៉ាន់​នៅ​លើ​ថ្ងាស បាន​និយាយ​ថា ខ្លួន​ត្រូវ​ជនជាតិ​ចិន​ដែល​ខឹង​សម្បារ​មួយ​ក្រុម វាយ​ធ្វើ​បាប​យ៉ាង​ព្រៃផ្សៃ កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ នៅ​ក្នុង​ប្រទេស​កម្ពុជា។ យោង​តាម​សារព័ត៌មាន​តៃវ៉ាន់ Taiwan Observer បាន​ឲ្យ​ដឹង​ថា ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​យប់​ថ្ងៃ​សៅរ៍ នៅ​បារ​មួយ​កន្លែង ក្នុង​ក្រុង​ព្រះសីហនុ ប្រទេស​កម្ពុជា។

ខាង​ក្រោម​នេះ​គឺ​ជា​សារ​ពន្យល់​នៅ​លើ​បណ្ដាញ​សង្គម Facebook របស់​ជនរងគ្រោះ​ឈ្មោះ​ថា Paul Farrell៖ «ខណៈ​ពេល​កំពុង​សម្រាក​វិស្សមកាល​នៅ​ប្រទេស​កម្ពុជា ជនជាតិ​ចិន​មួយ​ក្រុម​បាន​ខឹង​យ៉ាង​ខ្លាំង ដោយសារ​ការ​ចាក់​សាក់​អក្សរ​តៃវ៉ាន់​របស់​ខ្ញុំ ហើយ​ក្នុង​ចំណោម ១០នាក់​នោះ បាន​វាយ​ប្រហារ​ខ្ញុំ​ជាមួយ​បង្គោល​ដែក ធ្វើ​ឲ្យ​ខ្ញុំ​បាក់​ធ្មេញ​មួយ​ចេញ​មក​ក្រៅ និង​ធ្មេញ ២ទៀត​លាន​ចេញ​មក​មុខ។ ឥឡូវ​នេះ​ខ្ញុំ​មិន​អាច​បិទ​មាត់​ជិត​បាន​ទេ»។

Paul បាន​បន្ត​ថា «អ្វី​ដែល​ធ្វើ​ឲ្យ​កើត​រឿង​នេះ​ឡើង គឺ​នៅ​ពេល​ខ្ញុំ​ដោះ​មួក​ចេញ ហើយ​ចិន​ម្នាក់​ក្នុង​ចំណោម​នោះ​បាន​អាន​សាក់​របស់​ខ្ញុំ និង​ស្រែក​ថា “Taiwan zhong guo”។ ខ្ញុំ​បាន​ឆ្លើយ​តប​ធម្មតា​ថា “Taiwan Taiwan” ហើយ​ពួកគេ​ក៏​បាន​យក​បង្គោល​ដែក​មក​វាយ​ខ្ញុំ​តែម្ដង»។

បើ​តាម​សារព័ត៌មាន Taiwan News បាន​រាយការណ៍​ថា ជនជាតិ​ចិន​ទាំង​នោះ​ទាមទារ​ឲ្យ Paul ទទួល​ស្គាល់​ថា តៃវ៉ាន់​គឺ​ជា​ផ្នែក​មួយ​នៃ​ប្រទេស​ចិន។ នៅ​ចុង​បញ្ចប់ ដោយ​សារ​តែ​ខ្លាច​គ្រោះថ្នាក់​ដល់​ជីវិត Paul ក៏​បាន​និយាយ​ថា «មែនហើយ អ្នក​គិត​ថា​តៃវ៉ាន់​គឺ​ជា​ប្រទេស​ចិន ខ្ញុំ​នឹង​និយាយ​ថា តៃវ៉ាន់​គឺ​ជា​ប្រទេស​ចិន។ ខ្ញុំ​គ្រាន់​តែ​ចង់​ចាកចេញ​ប៉ុណ្ណោះ»។

ភ្ជាប់​ជាមួយ​សារ​ខាង​លើ Paul បាន​បង្ហោះ​រូបថត​ប៉ុន្មាន​សន្លឹក បង្ហាញ​ឲ្យ​ឃើញ​រូប​លោក​ប្រឡាក់​ដោយ​ឈាម និង​ស្នាម​របួស ខណៈ​អាវ​ត្រូវ​រហែក​ខ្ទេច។ គួរ​បញ្ជាក់​ថា Paul បាន​រស់​នៅ​ឯ​តៃវ៉ាន់​អស់​រយៈពេល ១៤ឆ្នាំ​មក​ហើយ។ លោក​បាន​រៀបការ​ជាមួយ​ស្ត្រី​តៃវ៉ាន់ កាល​ពី​៧ឆ្នាំ​មុន និង​ជា​ម្ចាស់​បារ​មួយ​កន្លែង​នៅ​ទីក្រុង Kaohsiung ទៀត​ផង៕

រឿងប៉ូលិសនេះ​អត់ទាន់ចប់ ដោយ​សារ​រកឃើញ​បទល្មើស​ថ្មី​ជា​ច្រើនទៀត

រាជធានីភ្នំពេញ ៖​ មន្ត្រី​នគរបាល​ជាតិ​ម្នាក់​ក្នុង​ចំណោម​បក្ស​ពួក​៤​ទៅ​៥​នាក់ ដែល​បាន​ប្រើ​អំពើ​ហិង្សា​លើ​យុវជន​ម្នាក់​វាយដំ​យ៉ាង​ព្រៃផ្សៃ កាលពី​យប់​ថ្ងៃ​ទី​២៤ ឧសភា នៅ​ចំណុច​ផ្លូវ​លេខ​៣៦០ កែងផ្លូវ​១០៥ សង្កាត់​បឹង​កេងកង​ទី​៣ ខណ្ឌចំការមន ត្រូវ​បាន​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ក្រសួងមហាផ្ទៃចាប់ខ្លួន ​និង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ​នៅ​វេលា​ម៉ោង​១២​ថ្ងៃត្រង់ថ្ងៃ​ទី​២៦ ឧសភា ក្រោម​ការ​ចោទ​ប្រកាន់​​ពី​បទ​ហិង្សា​​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស ។ តំណាង​អយ្យការ​បាន​ធ្វើការ​សាកសួរ​មន្ត្រី​នគរ​បាល​​រូប​នោះ​ពីរ​ថ្ងៃ​មក​ហើយ នៅ​មិន​ទាន់​ចប់​ទេ ដោយសារ​តែ​ការ​សាកសួរ​នោះ​ បាន​រក​ឃើញ​បទល្មើស​ថ្មី​ជា​​ច្រើន​ទៀត ដែល​ជាប់​ពាក់ព័ន្ធ​លើ​សំណុំរឿង​ដើរ​វ៉ៃ​គេឯង ដោយ​តាំងខ្លួន​ជា​ប៉ូលិស ​និង​ធ្វើ​ការងារ​ខុស​តួ​នាទី​របស់​ខ្លួន ។

មន្ត្រី​នគរបាល​រូប​នោះ​ មានឈ្មោះ សុ​ន ពិសាល ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មាន​ឋានន្តរស័ក្តិ​ជា​ព្រិ​ន្ទ​បាល​ឯក និង​មាន​តួនាទី​ ជា​នាយ​រង​ផ្នែក​បន្ទប់ពិសោធន៍​នៅ​នាយកដ្ឋាន​នគរបាល​ប​ច្ចេស​ទេស​និង​វិទ្យាសាស្ត្រ មាន​អា​ស័​យ​ដ្នា​ន​ស្នាក់​នៅផ្ទះ​លេខ​២៦៣​បេ ផ្លូវ​លេខ​២៦១ សង្កាត់​ទឹកល្អក់​២ ខណ្ឌទួលគោក ។ ភាគី​ដែល​ថា​ជា​ជន​រង​គ្រោះ​ឈ្មោះ អឹ​ុ​ម បញ្ញា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​៣៨៤ ផ្លូវលំ ភូមិ​រោងចក្រ សង្កាត់​គោក​ឃ្លោង ខណ្ឌ​សែន​សុខ ។

 

មន្ត្រី​នគរបាល​ខាងលើ​នេះ​កំពុង​ស្ថិត​នៅ​ដំណាក់កាល​តំណាង​អយ្យការ​សាកសួរ ប៉ុន្តែ​បើ​ទោះជា​យ៉ាងណា​ក្តី មន្ត្រី​នគរបាល​រូប​នោះ ​ទំនង​មិន​អាច​គេច​ផុត​ពី​ការ​ឃុំខ្លួន​បណ្តោះអាសន្ន​នោះ​ទេ ។ តាម​ការ​ស្តាប់​ចម្លើយ​ពី​មន្ត្រី​នគរបាល​ម្នាក់​នោះ​បាន​ឆ្លើយ​នៅ​មុខ​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​ក៏​ដូច​នៅ​ដំណាក់កាល​តំណាង​អយ្យការ កាលពី​ថ្ងៃ​ទី​២២ ឧសភា បាន​និយាយ​ថា ឈ្មោះ ធា បាន​យក​ម៉ូតូ​១​គ្រឿង​ម៉ាក​ប៊ីត​ពណ៌​ខៀវ ជា​កម្មសិទ្ធិ​របស់​ឈ្មោះ ផេង យុ​ត្ថា​ណា ភេទ​ប្រុស អាយុ​៣២​ឆ្នាំទៅ​ដាក់បញ្ចាំ ។ លុះ​ថ្ងៃ​ទី​២៣ ឧសភា ឈ្មោះ ផេង យុ​ត្ថា​ណា បាន​ពឹងពាក់​ឈ្មោះ ធា ឱ្យ​ដើរ​ជួយ​រក ទើប​ឈ្មោះ ធា បាន​ណាត់​ឈ្មោះ ញ៉ា (​អឹ​ុ​ម បញ្ញា​) ជួប​នៅ​ក្រោយ​សាលា​បុរី​១០០​ខ្នង សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។ ពេល​នោះ​ឈ្មោះ បញ្ញា បាន​សន្យា​ថា​នាំ​ទៅ​រក​ឈ្មោះ ធា តែ​រក​មិនឃើញ ។ ដូច្នោះ​ហើយ​បានជា​ខ្លួន (​សុ​ន ពិសាល​) និង​បក្សពួក​១​ក្រុម​បាន​ទាក់ទង​ទៅ​មេ​ខាងលើ ក៏​មាន​បញ្ជា​ឱ្យ​នាំ​ឈ្មោះ បញ្ញា យក​ទៅ​ក្រសួង​ដើម្បី​សាកសួរ​បន្ត​ទៀត ប៉ុន្តែ​នៅ​ពេល​ក្រុម​គេ​(​សមត្ថកិច្ច​)​ដឹក​ឈ្មោះ បញ្ញា ដល់​ចំណុច​កើតហេតុ គាត់​បាន​លោត​ចុះ​ពីលើ​ម៉ូតូ ហើយ​រត់​ចូល​ហាង​ស៊ុប​ចង្កាក់ ក៏​ត្រូវ​ក្រុម​សមត្ថកិច្ច​តាម​ចាប់​មក​វិញ​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​និង​មានរឿង​ដូច្នេះ​តែ​ម្តង ។

អ្នក​តាមដាន​បាន​និយាយ​ថា នគរបាល​រូប​នេះ​បាន​ធ្វើ​ហួស​ពី​តួនាទី​ដែល​ខ្លួន​ជា​ប៉ូលិស​ពិនិត្យ​«​ខ្មោច​»​ហើយ បែរជា​មក​ស្រាវជ្រាវ​សំណុំរឿង​បញ្ចាំ​ម៉ូតូ​ទៅ​វិញ ។ ក្រុម​គ្រួសារ​យុវជន​រង​គ្រោះ​បាន​ស្វែងរក​យុត្តិធម៌​ដល់​សម្តេច​តេ​ជោ ហ៊ុន សែន ដោយ​បាន​បង្ហោះ​ចូល​ផេ​ក​សម្តេច​ដោយ​មាន​ខ្លឹមសារ​ថា Honey Tey (​វ​ត្តី​) សូម​គោរព​ជូន​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន នាង​ខ្ញុំ​និង​ក្រុម​គ្រួសារ​មានទុក្ខ​ជា​ទម្ងន់​ដោយ​ប្អូនប្រុស​នាង​ខ្ញុំ​ត្រូវ​បាន​មន្ត្រី​ប៉ូលិស​ឈ្មោះ សុ​ន ពិសាល និង​បក្សពួក​រួម​ទាំង​មន្ត្រី​ប៉ុស្តិ៍​បឹង​កេងកង​៣​បាន​វាយ​ធ្វើបាប​ប្អូន​នាង​ខ្ញុំ យ៉ាងធ្ងន់ធ្ងរ​ដោយ​ពុំ​មាន​មូលហេតុ​ច្បាស់លាស់​កាលពី​ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០១៨ វេលា​ម៉ោង​ប្រហែលជា​៧​ជាង​វេលា​ល្ងាច​នៅ​ចំណុច​ផ្លូវ​៣៦០ ។ អាស្រ័យ​ដូច​បាន​ជម្រាប​ជូន​ខាងលើ សូម​សម្តេច​ជួយ​រក​យុត្តិធម៌​ដល់​ក្រុម​គ្រួសារ​នាង​ខ្ញុំ​ផង ដើម្បី​កុំឱ្យ​មាន​មន្ត្រី​ខិលខូច​ដើរ​បង្ក​អសន្តិសុខ​នៅ​ក្នុង​សង្គម​បែប​នេះ ព្រោះ​ឋិត​នៅ​ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​គឺ​មាន​សន្តិភាព ជា​ចុង​ក្រោយ​នាង​សូម​ជូនពរ​សម្តេច​ឱ្យ​មាន​សុខភាព​ល្អ អាយុ​វែង​និង​នៅ​តែ​បន្ត​ដឹកនាំ​ប្រទេស​កម្ពុជា​ឆ្ពោះទៅ​រក​សុខ​សន្តិភាព សូម​អរគុណ ៕​

ក្មេងស្រីម្នាក់ ត្រូវរន្ទះបាញ់ស្លាប់ភ្លាមៗ កាលពីល្ងាចមិញនេះ ខណៈកំពុងដើរកាត់ភ្លៀងនៅក្រោយផ្ទះ

ពោធិ៍សាត់៖ នៅ​វេលា​ម៉ោង​១៣ និង​២០​នាទី​ថ្ងៃ​ទី ២៦ ខែ ឧសភា ឆ្នាំ ២០១៨​នេះ ជនរង​គ្រោះ​ម្នាក់​ត្រូវ​រន្ទះ​បាញ់​ស្លាប់ ពេល​ដើរ​ទៅ​ខាង​ក្រោយ​ផ្ទះ ស្រប​ពេល​មេឃ​កំពុង​ធ្លាក់​ភ្លៀង​ខ្លាំង​លាយឡំ ទៅ​ដោយ ខ្យល់​និង​ផ្គរលាន់។ ហេតុ​ការណ៍រន្ទះ​បាញ់ បាន​កើត​ឡើង​ស្ថិត​នៅ​ភូមិ​កោះ​ខ្សាច់ ឃុំមេ​ទឹក ស្រុក​បាកាន ខេត្ត​ពោធិ៍សាត់។

បើ​តាម​សមត្ថកិច្ច​នគរបាល បាន​ឲ្យ​ដឹងថា​ជនរង​គ្រោះ​មាន​ឈ្មោះ​ភន ឌីណា ភេទស្រី​អាយុ ១៥ ឆ្នាំ​រស់​នៅ​ក្នុង​ភូម​កោះ​ខ្សាច់ ឃុំមេ​ទឹក ស្រុក​បាកាន ខេត្ត​ពោធិ៍សាត់។
ក្រោយ​ពិនិត្យ​និង​ធ្វើ​កោសល្យវិច័យសពជនរង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ជូន​ក្រុម​គ្រួសារ​ដើម្បី​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី៕

ដោយឡែកពត៍មានមួយទៀត ករណីរំលោភសេពសន្ថវៈ តាល្មោភកាមចាប់ចៅស្រីអាយុ២ឆ្នាំរំលោភ ខណះម្តាយទៅធ្វើការបាត់ពីផ្ទះ (ភ្នំពេញ)៖​ខណៈ​ម្តាយ​ក្មេង​ស្រី​ទៅ​ធ្វើ​ការរោង​ចក្រ​បាត់ បុរស​ចំ​ណាស់​ម្នាក់​បាន​ធ្វើ​សកម្មភាព​ចាប់​រំលោភ​ចៅស្រី​ចុង​ខ្លួន​ឯង​ដែល​ទើប​តែ​អាយុ​២ឆ្នាំ​១០ខែ រហូត​មាន​ហូរឈាម​មិន​ឈប់ កាល​ពីរ​សៀល​ថ្ងៃ​ទី២៥ខែ​ឧសភា​ឆ្នាំ​២០១៨ នៅ​បន្ទប់​ជួល​ក្នុង​ភូមិ​ជ្រៃកោង សង្កាត់​ចោចចៅ២ ខណ្ឌពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។ លុះល្ងាច​ម៉ោង​ប្រហែល​៥ល្ងាច ពេល​ម្តាយ​ក្មេង​ស្រី​ចេញ​មកពី​ធ្វើ​ការ​ទើប​បែក​ការណ៍ រហូត​វេលា​ម៉ោង​១២​និង​៣០​នាទី ថ្ងៃ​ទី២៦ខែ​ឧសភា ឆ្នាំ​២០១៨ ទើប​ទៅ​ប្តឹង​សមត្ថកិច្ច​ឃាត់​ខ្លួន​ជន​សង្ស័យ​តែ​ម្តង។

ក្មេង​ស្រីរង​គ្រោះ​សុំ​មិន​បញ្ចេញ​ឈ្មោះ មាន​អាយុ​២ឆ្នាំ​១០ខែ ម្តាយ​ឈ្មោះ​ផាត ចន្ធូ អាយុ​២៤ឆ្នាំ មុន​របរ​កម្មការិនីរោង​ចក្រ ស្នាក់​នៅ​បន្ទប់​ជូល ភូមិ​ជ្រៃកោង សង្កាត់​ចោមចៅ២ ខណ្ឌពោធិ៍​សែន​ជ័យ មាន​ស្រុក​កំណើត​នៅ​ខេត្ត​តាកែវ ។​ចំណែក​ជន​សង្ស័យ​ដែល​ត្រូវ​ជាតា​ចុង​នោះ​ឈ្មោះ​ជឹម ចយ ភេទ​ប្រុស​អាយុ​៥២ឆ្នាំ មុខ​របរ​កម្មករ​សំណង់ ស្នាក់​នៅ​ក្បែរ​គ្នា មាន​ស្រុក​កំណើត​នៅ​ភូមិ​ខ្មង់ ឃុំអូ​ឬ​ស្សី ស្រុក​កំពង់ក្រឡាញ់ ខេត្ត​កំពង់ឆ្នាំ​ង ។

តាម​កា​រៀបរាប់​របស់​ម្តាយ​ក្មេង​ស្រីរង​គ្រោះ​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃ​ទី២៥​ឧសភា រូប​គាត់​បាន​ចេញ​ទៅ​ធ្វើ​ការរោង​ចក្រ ដោយ​យក​កូន​ស្រី​ទៅ​ផ្ញើជា​មួយ​តា​និង​យាយ​ឲ្យ​ជួយ​មើល​ដូច​សព្វ​ដង រួច​ចេញ​ទៅ​ធ្វើ​រការ​បាត់។ លុះ​វេលា​ម៉ោង​៥ល្ងាច ពេល​រូប​គាត់​ចេញ​ពី​ធ្វើ​ការ​វិញ មក​ដល់​បន្ទប់​ឃើញ​កូន​ស្រី​អង្គុយ​បត់​ជើង​ដោយ​មាន​ប្រលាក់ឈាម​ចេញ​ពីប្រដាប់ភេទ ពេល​នោះ​គាត់​ក៏​សួ​នាំ​កូន​ស្រី ទើប​ដឹង​ដំណើរ​រឿង។ ម្តាយ​ក្មេង​ស្រីរង​គ្រោះ​បាន​ឲ្យ​ដឹង​បន្ត​ថា លុះ​ព្រឹក​ថ្ងៃ​ទី២៦ខែឆ្នាំ​ដ​ដែល គាត់​បាន​នាំ​កូន​ទៅ​ពិនិត្យ​នៅ​មន្ទីរ​ពេទ្យ ហើយ​គ្រូ​រ​ពេទ្យ​បាន​បញ្ជា​ក់ថា ក្មេង​ស្រី​ត្រូវ​បាន​គេ​រំលោភ​ដោយ​សារតែ​ប្រដាប់ភេទ​តូច​ពេក​ទើប​ធ្វើ​ឲ្យ​ហូរឈាម​មិន​ឈប់​បែប​នេះ។​ក្រោយ​មក​ទើប​នាំ​កូន​មក​ដាក់​ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចោមចៅ២​ដើម្បី​សុំការ​អន្តរាគមន៍ ។

ក្រោយ​ពី​ទទួល​ពាក្យ​បណ្តឹងពី​ម្តាយ​ក្មេង​រង​គ្រោះ សមត្ថកិច្ច​នគរបាល ក៍​ចុះ​ទៅ​ធ្វើ​ការឃាត់​ខ្លួន​ជន​សង្ស័យ​ដល់​បន្ទប់​ជួល​ភ្លាមៗតែ​ម្តង និង​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌពោធិ៍​សែន​ជ័យ​ដើម្បី​​ចាត់​ការ​ទៅ​តាម​ផ្លូវ​ច្បាប់៕

ក្របីឡើង ក មួយក្បាលអុកឡុកដេញវ័ធមនុស្សពេញផ្លូវនៅក្រុងព្រះសីហនុ (មានវីដេអូ)

ពត៍​មាន​បឋមពី ក្រុង​ព្រះ​សីហនុ- ក្របី​ឡើង ក មួយ​ក្បាល​កំពុង​អុកឡុក​នៅ​ក្រុង​ព្រះ​សីហនុ ចាប់​ពីមក​ផ្សារ​លើ រួច​មក​តាម​ផ្លូវ​សេតេមក​ដល់​ចំណោតរ៉ា ដោយ​ដេញវធ័ ដេញជុល​មនុស្ស​អោយ​រង​របួស និង​ខូចខាត​សម្ភារ​ៈ​ខ្លះ​ទៀត​ផង​ដែរ ចាប់​ពី​ម៉ោង​ជាង​៦ល្ងាច​ថ្ងៃ​ទី២៦​ឧសភា​២០១៨មក។

រហូត​មក​ដល់​ម៉ោង​ជិត​៨យប់​ថ្ងៃ​ដ៍​ដែល​នេះ សមត្ថកិច្ច​កំពុង​អន្តរាគមន៍ ប៉ុន្តែ​មិន​ទាន់​បង្ក្រាប​ឬ​ចាប់​ក្របី​នេះ​បាន​នៅ​ឡើយ ។​ចំណែក​ម្ចាស់​ក្របីក៍​មិន​ទាន់​ចេញ​មុខ​មក​ទទួល​ខុស​ត្រូវ​ដែរ។

សូមទស្សនាវីដេអូក្របីដេញជល់មនុស្សតាមផ្លូវ​សេតេខាងក្រោម៖

បើតាមការឲ្យដឹងមុននេះ​បន្ថែម ក្របី​ឡើង ក មួយ​ក្បាល​ដែល​អុកឡុក​នៅ​ក្រុង​ព្រះ​សីហនុ ចាប់​ពី​ផ្សារ​លើ រួច​មក​តាម​ផ្លូវ​សេតេមក​ដល់​ចំណោតរ៉ា ដោយ​ដេញវធ័ ដេញជុល​មនុស្ស​អោយ​រង​របួស និង​ខូចខាត​សម្ភារ​ៈ​ខ្លះ​ទៀត​ផង​ដែរ ចាប់​ពី​ម៉ោង​ជាង​៦ល្ងាច​ថ្ងៃ​២៦​ឧសភា​២០១៨មក​នោះ បច្ចុប្បន្ន​សមត្ថកិច្ច​បង្ក្រាប​និង​ចាប់​បាន​ហើយ​នៅ​ចំណុច​ស្ថានីយ៍រថ​ភ្លើង។

ល្បីក្រុមហ៊ុនស្រាត្រូវរង្វាន់ច្រើនពេក ចេញក្រុមចោរលួចគាស់យកតែក្រវិលកំប៉ុងអ៊ុតមើលរង្វាន់ ចាក់ស្រាចោល​អស់មិនចេះតិចកេស

ខេត្តឧត្តរ​មាន័យ ៖ ពិត​ណាស់​ មិនដឹង​ជា​ថ្លែង​ដោយ​បែប​ណា​នោះ​ទេ ដែល​ចោរ​គេ​លួច​ប៉ះ​ឃ្លាំង​ស្រា​បៀរ គឺ​ប្រាកដជា​លួច​យក​ទាំងកេស​ៗ​មិន​ខាន តែ​ចោរ​ចម្លែក​មួយ​ករណី​នេះ​ ពេល​ចូល​ទៅ​ដល់​មិន​ត្រូវការ​ស្រា​បៀរ​​ទេ បែរជា​គាស់​យក​តែ​ក្រវិល​កំប៉ុង​ប៉ុណ្ណោះ ។

ការ​លួច​គាស់​យក​គម្រប​កំប៉ុង​នេះ ​មិនមែន​តិចតួច​ទេ គឺ​សរុប​អស់​ចំនួន​២៦​កេស​ឯណោះ ។ ក្រវិល​កំប៉ុង​មាន​ស្រា​បៀរ​លី​អូ ស្រ​បៀរ​អង្គរ និង​ទឹក​ផ្លែ​ឈើ ដោយ​បន្សល់​​ទុក​នៅ​កំប៉ុង​និង​ទឹក​ឱ្យ​ម្ចាស់​វិញ​ទាំង​កេស​ៗ ។

រហូត​មក​ដល់​ពេល​នេះ (​ថ្ងៃ​ទី​២៤ ឧសភា​) សមត្ថកិច្ច​មូលដ្ឋាន នៅ​មិន​ទាន់​ទ​ទូល​បាន​តម្រុយ​ក្នុង​ការ​ស្រាវ​ជ្រាវ ជុំវិញ​ករណី​ចោរកម្ម​ដ៏​កម្រ​នេះ​ទេ​ដែល​ជន​មិន​ស្គាល់​អត្តសញ្ញាណ បាន​លួច​ចូល​តូប​គ្រឿងទេស​មួយ​គាស់​អស់​គម្រប​ស្រា​បៀរ និង​ទឹក​ផ្លែ​ឈើ​យក​តែ​ក្រវិល​កំប៉ុង​ទៅ​ជាមួយ ។ អធិការ​នគរបាល​ស្រុក​ចុងកាល់​បានឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៤ ឧសភា​ថា ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ​បាន​លួច​ចូល​តូប​លក់​អីវ៉ាន់​មួយ​កន្លែង​ដែល​មាន​ម្ចាស់​ឈ្មោះ សាំង រឿ​ប ភេទ​ស្រី អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​ជើងទៀន ឃុំ​ជើងទៀន ស្រុក​ចុងកាល់ ។

មក​ដល់​ពេល​នេះ ការ​ស្រាវជ្រាវ​របស់​សមត្ថកិច្ច​នៅ​មិន​ទាន់​រក​ឃើញ​ជនសង្ស័យ​នៅឡើយ​ទេ ។ តាម​ការ​ត្រួតពិនិត្យ ជនសង្ស័យ​ក៏​មិន​បាន​យក​សម្ភារ​ផ្សេង​ៗ ក្រៅពី​ក្រវិល​កំប៉ុង​ស្រា​បៀរ​លី​អូ និង​ស្រា​បៀរ​អង្គរ រួម​ទាំង​ទឹក​ផ្លែ​ឈើ​ចម្រុះ អស់​ចំនួន​២៦​កេស ដោយ​ខ្វេះ​យក​តែ​ក្រវិល​កំប៉ុង​ប៉ុណ្ណោះ ។

លោក​អធិការ​បាន​សន្និដ្ឋាន​ថា ករណី​នេះ ប្រហែលជា​ចោរ​ក្មេង​ចូល​លួច​អាច​មាន​អាយុ​ចន្លោះ​ពី​១២​ទៅ​១៣​ឆ្នាំ ព្រោះ​ជ្រុង​ជញ្ជាំង ដែល​ចោរ​ហែក មាន​ប្រហោង​ចូល​តូច​មួយ​ដែល​ចោរ​បិទ​ទៅ​វិញ​មិន​ជិត ។ តាម​រយៈ​ប្រហោង​ចូល​នេះ​បើ​មនុស្ស​ធំ មិន​អាច​លូន​ចូល​រួច​នោះ​ទេ ហើយ​បើ​ចោរ​ធំ​ចូល​បាន​ក៏​លួច​អ្វី​ផ្សេង​ទៀត​ដែរ ។លោក​បាន​រំលឹក​ថា ករណី​នេះ​បាន​កើតឡើង នៅ​យប់​ថ្ងៃ​ទី​១៩ ឧសភា ។

លោក​អធិការ​បាន​បញ្ជាក់​ថា ម្ចាស់​តូប​លក់​អីវ៉ាន់​ជា​ទម្លាប់​សព្វដង នៅ​ពេល​ល្ងាច​តែងតែ​ចាក់សោ​ទុក​ចោល ដោយ​អាង​ថា​មិន​អី ដោយ​ទៅ​សម្រាក​នៅផ្ទះ​ផ្សេង​ដែល​មាន​ចម្ងាយ​ប្រមាណ ជាង​៥០០​ម៉ែត្រ ពី​តូប​លក់​នោះ ។ លុះ​ព្រឹក​ឡើង ទើប​មក​បើក​លក់​ជា​ធម្មតា ស្រាប់តែ​ឃើញ​ទឹក​ស្រា​បៀរ និង​ទឹក​ផ្លែ​ឈើ​ហូរហៀ​សើម​ការ៉ូ​តូប​តែ​ម្តង។

ជាមួយនឹង​សកម្មភាព​ចោរលួច​គាស់​យក​តែ​ក្រវិល​កំប៉ុង​នេះ ត្រូវ​បាន​មន្ត្រី​សមត្ថកិច្ច​សន្និដ្ឋាន​ថា គឺជា​ការ​លួច​ស្វែងរក​រង្វាន់​តាម​រយៈ​ក្រវិល​កំប៉ុង ព្រោះ​ល្បី​ណាស់​មាន​ត្រូវ​រង្វាន់​ច្រើន ។ ទោះបីជា​បែប​នេះ​ក្តី បើ​ចោរ​ទាំងនោះ​ស្វែងរក​រង្វាន់​តាម​រយៈ​ការ​លួច​ក្រវិល​កំប៉ុង​បែប​នេះ ក៏​នៅ​តែ​ជា​រឿង​ផ្សងព្រេង​ដែរ ព្រោះ​មិន​មាន​នរណា​ដឹង​ឡើយ​ថា រង្វាន់​ធំ​ដែល​មាននៅ​ក្រវិល​កំប៉ុង តើ​អាច​មាន​ក្នុង​ក្រវិល​ដែល​លួច​ទៅ​នោះ​ ឬ​យ៉ាងណា ?

ពុលទៀត មន្ទីរកសិកម្មខេត្តយកនំបុ័ងទៅចែកប្រជាពលរដ្ឋ បែរជាបណ្តាលឲ្យពុលមនុស្សជិត១០០នាក់

ក្រ​ចេះ៖ កាលពី​ល្ងាច​ថ្ងៃ​សុក្រ ទី២៦ ខែ​ឧសភា ឆ្នាំ​២០១៨ មាន​ករណី​ពុលនំបុ័ង ដែរ​ហេតុ​ការណ៍​នេះ​កើត​ឡើង​នៅ ឃុំចង្គ្រង់ ស្រុក​ចិត្របុរី ខេត្ត​ក្រចេះ។ មនុស្ស​ក្មេង​ចាស់​ប្រុស​ស្រី​ប្រមាណ​ជិត​១០០​នាក់ បាន​រងការពុលចំណី​អាហារ ដែល​ពួក​គេ​បាន​បរិភោគពី​ក្នុង​ពិធី​ជួប​ជុំ​មួយ ដោយ​សារហូបនំបុ័ង ត្រូវ​បាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល នៅ​មណ្ឌល​សុខភាព និង​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ក្រចេះ។

បន្ទាប់ពី​កើត​ហេតុ​ភ្លាមៗ ប្រជា​ពលរដ្ឋ​ដែល​ភាគ​ច្រើន​ជា​កុមារ ដែល​មាន​អាការៈ​ក្អួតចង្អោ ត្រូវ​បាន​អាជ្ញាធរ​នាំ​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរព្យេ​ទាន់​ពេល និង​បាន​ធូរស្រាល ដោយ​មួយ​ចំនួន​បាន​​អនុញ្ញា​ត​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ហើយ។

មូល​ហេតុ​ដែល​​ពួក​គាត់ បាន​ពុល​នោះ​នំបុ័ង គឺ​នៅ​រសៀល​ថ្ងៃ​ទី២៥ ខែ​ឧសភា ឆ្នាំ​២០១៨ ខាង​មន្ទីរ​កសិកម្ម​បាន​ចុះ ទៅ​ណែនាំ​ឲ្យ​ពលរដ្ឋ​ដាំឡូងមី ហើយ​បាន​ចែក​នំបុ័ង ឲ្យ​ដល់​ប្រជា​ពលរដ្ឋ​ហូប ជា​អាហារ​សម្រន់។ បន្ទាប់មក​ក៏​មាន​អាការៈ​ពុល​តែម្ដង​ទៅ ប៉ុន្តែ​អ្នក​ហូប​ខ្លះ​ទៀត​ក៏​មិន​បាន​ពុល​ដែរ។

យោង​តាម​របាយការណ៍​របស់​មន្ទីរ​សុខាភិបាល​ខេត្ត​ក្រចេះ បញ្ជា​ក់ថា ប្រជា​ពលរដ្ឋ​​ពួក​គាត់ មាន​អាការៈ​ដូចៗ​គ្នា គឺឈឺពោះ ក្អួតចង្អោ អស់​កម្លាំង និង​រាក។ ក្រោយ​ទទួល​ដំណឹង​នេះ​ភ្លាម​សមត្ថកិច្ច និង​មន្រ្តី​ជំនាញ​បាន​នឹង​កំពុង​តាម​ដាន​និង​ស្រាវជ្រាវ​រកមូល​ហេតុ​នៃ​ការពុល​នេះ​ឲ្យ​បាន​ច្បាស់​លាស់។

ប្រភព៖chsknews.com

ស្លាប់ទៀតហើយ បុកស្លាប់ទាំងព្រឹក រថយន្ដធន់ធំបុកជាមួយម៉ូតូFZ នៅតាមផ្លូវ ស្លាប់បុរសម្នាក់យ៉ាងអាណោចអាធ័ម(មានវីដេអូ)

​ភ្នំពេញ : បុរស​ម្នាក់​​បាន​ស្លាប់​ភ្លាមៗ ក្រោយ​ជិះ​ម៉ូតូ FZ មួយ​គ្រឿង ហើយ​បាន​បុក​ជា​មួយ​រថយន្ដ​ដឹក​ជ្រូកធន់​ធំ មួយ​គ្រឿង បុក​យ៉ាង​ពេញ​ទំហឹង កាលពី​វេលា​ម៉ោង ០៤ និង ៥០ នាទី យប់​ទាប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី ២៦ ខែ ឧសភា ឆ្នាំ ២០១៨ បណ្ដោយ​ផ្លូវ ២០០៤ សង្កាត់​កាកាប ១ ខណ្ឌពោធ៌​សែន​ជ័យ ។​ ដោយ​នៅ​កន្លែង​កើត​ហេតុ​សមត្ថកិច្ច​មិន​ទាន់​ស្គាល់​អត្ដសញ្ញាសព​បុរស​ខាង​លើ​នៅ​ឡើយ។

ខណះ​ពេល​នេះ​ក្រុម​គ្រួសារ​នៃ​សព​បាន​មក​ដល់​កន្លែង​កើត​ហេតុ​ហើយ ផ្លូវ​នៅ​ចំណុច​ផ្លូវ ២០០៤ ស្ថិត​ក្នុង​សង្កាត់​កាកាបទី ១ ខណ្ឌពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ នា​វេលា​ម៉ោង ៥ ទៀបភ្លឺ​ថ្ងៃ​ទី ២៦ ខែ​ឧសភា​ឆ្នាំ ២០១៨ នេះ ។ ចំពោះ​ព័ត៌មាន​លម្អិត​យើង​ខ្ញុំនឹង​ជម្រាប​ជូន​ បន្ថែម​ទៀត​នៅពេលបន្តិចទៀតនេះ។ សូមទស្សនាវីដេអូខាងក្រោ៖

វីដេអូ៖