រឿងគួរឲ្យបារម្ភបំផុត ៤យ៉ាង ពេលដែលជនជាតិចិនកំពុងសម្រុកទៅរស់នៅខេត្តព្រះសីហនុ

កំណើន​ជនជាតិ​ចិន​រស់​នៅ​ខេត្ត​ព្រះសីហនុ កំពុង​ក្លាយ​ជា​ប្រធាន​បទ​ដ៏​ក្ដៅ​គគុក​មួយ​ក្នុង​ប្រទេស​កម្ពុជា។ ជា​ពិសេស​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ផ្ទាល់ បង្ហាញ​អំពី​ការ​ព្រួយ​បារម្ភ​ជា​ខ្លាំង បន្ទាប់​ពី​ជន​បរទេស​ទាំង​នោះ​ធ្វើ​សកម្មភាព​អវិជ្ជមាន​មួយ​ចំនួន។ ក្នុង​នោះ​ឯកឧត្ដម យន្ត មីន អភិបាល​ខេត្ត​ព្រះសីហនុ ក៏​បង្ហាញ​ពី​ការ​ព្រួយ​បារម្ភ​ចំពោះ​វត្ត​មាន​ជនជាតិ​ចិន​ ព្រម​ទាំង​សរសេរ​លិខិត​មួយ​ផ្ញើ​ទៅ សម្ដេច​ក្រឡា​ហោម ស ខេង ពី​ចំណុច​ដ៏​គួរ​ឲ្យ​បារម្ភ​ដូច​ខាង​ក្រោម​នេះ៖

១. បង្ក​ឱកាស​ដល់​ជនជាតិ​ចិន ​ជា​ពួក​ម៉ាហ្វី​យ៉ា​មួយ​ចំនួន ​បន្លំ​ខ្លួន​ចូល​មក​ប្រព្រឹត្ត​បទ​ល្មើស ​បង្ក​អសន្តិសុខ និង​ចាប់​ជំរិត​អ្នក​វិនិយោគ។

២. ជន​បរទេស​មួយ​ចំនួន ​គេច​វេះ​មិន​ព្រម​បំពេញ​បែប​បទ​តាម​នីតិវិធី ខ្លះ​បើកបរ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត ​ខ្លះ​ផឹក​ស៊ី ​ឡូឡា និង​វាយតប់​គ្នា​តាម​ទី​សាធារណៈ។

៣. ស្លាក​យីហោ​ហាង ​សណ្ឋាគារ កាស៊ីណូ និង​ការដ្ឋាន​ខ្លះ ​សរសេរ​អក្សរ​បរទេស​សុទ្ធ ឬ​សរសេរ​អក្សរ​ខ្មែរ​តូច​ជាង​អក្សរ​បរទេស ​ជា​ដើម។

​បន្ថែម​លើ​បញ្ហា​ទាំង​៣​នេះ ចំពោះ​គ្រឿង​សមុទ្រ​ដូចជា ក្ដាមសេះ បង្កង​ប៉ាក (បង្កង​ប៉ា​កាំង)​ និង​គ្រឿង​សមុទ្រ​មួយ​ចំនួន​ទៀត​ឡើង​ថ្លៃ​ស្ទើរ​ទ្វេដង ក៏​ជា​ការ​ព្រួយ​បារម្ភ​មួយ​របស់​ប្រជាពលរដ្ឋ​នៅ​ខេត្ត​ព្រះសីហនុ​ដែរ។ ការ​ឡើង​ថ្លៃ​ដោយសារ​ជនជាតិ​ចិន​សម្រុក​ទៅ​ទិញ​ដល់​ផែ​ទំនប់​រលក​ ដោយ​ពួកគេ​ឲ្យ​តម្លៃ​ថ្លៃ​ជាង​ធម្មតា។

បញ្ហា​ជនជាតិ​ចិន ​ដែល​អភិបាល​ខេត្ត​ព្រះសីហនុ​លើក​ឡើង​នេះ នឹង​ត្រូវ​លើក​យក​ទៅ​ប្រជុំ​ពិភាក្សា នា​ព្រឹក​ថ្ងៃ​ទី​០៩ ​ខែ​កុម្ភៈ ឆ្នាំ​២០១៨​នេះ ​ដឹក​នាំ​ដោយ​សម្ដេច​ក្រឡាហោម ​ស ខេង៕ ​

ទីបំផុតស្ត្រីជើងខ្លាំង ដោះស្បែកជើងគប់រូបនាយករដ្ឋមន្ត្រី សមត្ថកិច្ចចាប់ខ្លួនបានហើយបន្ទាប់ពីរត់គេចខ្លួនទៅប្រទេសថៃ

ភ្នំពេញ ៖ ស្ត្រីជើងខ្លាំងម្នាក់ ដែលត្រូវគេស្គាល់ថាជាសកម្មជនអតីតគណបក្សសង្គ្រោះជាតិ ដែលបានដោះស្បែកជើងគប់រូបសម្តេច ហ៊ុន សែន រួចថតបង្ហោះនៅក្នុងបណ្តាញសង្គម ហ្វេសប៊ុក ត្រូវបានកម្លាំងនគរបាលក្រសួងមហាផ្ទៃ ចាប់ឃាត់ខ្លួនកាលពីរសៀលថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចច្រកព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីស្ត្រីរូបនេះត្រូវបានសមត្ថកិច្ច ថៃ ចាប់ខ្លួនដោយសារតែស្នាក់នៅហួសទិដ្ឋាការ និងត្រូវបានសមត្ថកិច្ចថៃ បញ្ជូនមកកម្ពុជា លុះពេលមកដល់កម្ពុជា ក៏ត្រូវបានសមត្ថកិច្ចចាប់ខ្លួនតែម្តង។

ស្ត្រីជើងខ្លាំងដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនខាងលើ មានឈ្មោះសំ សុខា អាយុ៣៨ឆ្នាំ មុខរបរកសិករ មានលំនៅមុនពេលឃាត់ខ្លួន ក្នុងភូមិអូរស្វាយចេក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ និងមានស្រុកកំណើតនៅភូមិអូរស្វាយចេក សង្កាត់រការក្នុង ក្រុងដូនកែវ ខេត្តតាកែវ។

គួរបញ្ជាក់ថា ស្ត្រីឈ្មោះសំ សុខា ត្រូវបានលោកស៊ឹង វុទ្ធី ចៅក្រមស៊ើបសួរសាលាដំបូង ខេត្តកំពង់ស្ពឺ ចេញដីកាបង្គាប់ឱ្យចាប់ខ្លួន នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧។ នៅក្នុងដីកា បានបញ្ជាក់ថា ស្ត្រីឈ្មោះសំ សុខា អាយុ៣៨ឆ្នាំ ត្រូវបានដាក់ស្ថិតក្រោមការពិនិត្យពីបទ “ប្រមាថ និងញុះញង់ឱ្យមានការរើសអើង” ប្រព្រឹត្តទៅនៅភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៧ នៅចំណុចផ្លូវលេខ៤៥ ចន្លោះគីឡូម៉ែត្រលេខ៤-៥ ស្ថិតនៅភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

យោងតាមមេធាវី និងក្រុមអង្គការសិទ្ធិមនុស្ស បានឱ្យដឹងថា ស្ត្រីឈ្មោះសំ សុខា ដែលរត់គេចខ្លួនពីកម្ពុជា ដើម្បីគេចពីការកាត់ ទោសពីបទគប់ស្បែកជើងទៅ លើផ្ទាំងប៉ាណូមានរូបនាយករដ្ឋមន្ត្រី ត្រូវបានចាប់ខ្លួននៅប្រទេសថៃ ដោយសារស្នាក់នៅហួសទិដ្ឋាការ ហើយប្រឈមនឹងការនិរទេសខ្លួនចេញពីថៃ។

 

គួររំលឹកថា ស្ត្រីសង្ស័យឈ្មោះសំ សុខា បានចេញទៅរស់នៅទីក្រុងបាងកក ប្រទេសថៃ ចាប់តាំងពីខែមេសា ឆ្នាំ២០១៧ បន្ទាប់ពីប៉ូលិសបានបើកការស៊ើបអង្កេតលើវីដេអូឃ្លីប នៅលើហ្វេសប៊ុកដែលបង្ហាញរូបនាងដោះស្បែកជើងគប់លើរូបភាពសម្តេចហ៊ុន សែន នៅលើផ្ទាំងប៉ាណូរបស់គណបក្សប្រជាជនកម្ពុជា។ ជាមួយនេះនាងបានគប់ស្បែកជើង ទី២ ទៅលើរូបភាពសម្តេចហេង សំរិន ផងដែរ៕ ប្រភព៖ nokorthomdaily

ការពិតគ្មេងស្ទាវអាយុ១៥ឆ្នាំ ដែលដកកាំភ្លើងដេញបាញ់គ្នាផ្អើលសមត្ថកិច្ចក្រុង គឺជាក្រុមចោរប្លន់ដ៏សកម្មនៅក្នុងរាជធានីភ្នំពេញ

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨ សមត្ថកិច្ចជំនាញ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនចោរឆក់០៣នាក់ ទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់។ ក្រុមចោរឆក់ទាំង០៣នាក់នេះ គឺជាចោរឆក់ប៉ាវផ្តាច់តំបន់ក្នុងខណ្ឌសែនសុខនិងខណ្ឌទួលគោក ដែលធ្វើសកម្មភាពឆក់ និង ភ្ជង់ប្លន់ដោយប្រើកាំភ្លើងបាញ់គ្រាប់ឃ្លី យកទូរស័ព្ទដៃនិងទ្រព្យសម្បតិមានតម្លៃ ពីប្រជាពលរដ្ឋតាមដងផ្លូវ ក្នុងភូមិសាស្ត្ររបស់ខ្លួនជាហូរហែរ។

 

 

ដើមហេតុដែលនាំឲ្យកម្លាំងអាវុធហត្ថឃាត់ខ្លួនក្រុមចោរទាំងនេះបាន គឺដំបូងឡើយនៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៨ មានប្រជាពលរដ្ឋម្នាក់បានរាយការណ៍តាមទូរស័ព្ទដោយផ្ទាល់ ទៅកាន់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយប្រាប់ថារូបគាត់ ឃើញក្មេងស្ទាវ០២នាក់ ជិះម៉ូតូ០១គ្រឿង បានយកកាំភ្លើងភ្ជង់ ក្រុមក្មេងស្ទាវផ្សេងទៀត នៅចំណុចផ្លូវរថភ្លើង ម្តុំត្រឡោកបែក ផ្លូវលេខ៥៩៨ ។

ក្រោយទទួលបានសេចក្តីរាយការណ៍ នាយឧត្តមសេនីយ៍ សៅ សុខា បានដាក់បញ្ជាឲ្យកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចេញប្រតិបត្តិការ ចុះបង្ក្រាបក្មេងស្ទាវទាំងនោះជាបន្ទាន់ ពេលអាវុធហត្ថរាជធានីភ្នំពេញទៅដល់ មុខសួនធម្មជាតិផ្លូវ៥៩៨ ក៏បានឃើញអាវុធហត្ថលើផ្ទៃប្រទេសម្នាក់ រួមជាមួយប្រជាពលរដ្ឋ ឃាត់ខ្លួនជនសង្ស័យបានទាំង០២នាក់ និងដកហូតបាន អាវុធខ្លី០១ដើមម៉ាក ឡុក១៧ បាញ់គ្រាប់ឃ្លី មានបង់០១ គ្រាប់០៧គ្រាប់ ក៏ទទួលយកមកធ្វើការស៊ើបអង្កេតបន្ត។

ក្រោមវិធានការជំនាញ របស់អាវុធហត្ថរាជធានីភ្នំពេញជនសង្ស័យទាំង០២នាក់ មានឈ្មោះ ១.សែន ពន្លឺ អាយុ១៨ឆ្នាំ មុខរបរជានិស្សិត និង ២.តាំង សារ៉ារិទ្ធី អាយុ១៥ឆ្នាំ មុខរបរសិស្សសាលា បានសារភាពថា នៅថ្ងៃចាប់ខ្លួន រូបគេទាំង ០២នាក់ បានចេញពីហាងផឹកស៊ី ជិះម៉ូតូរកមើលឱកាស ធ្វើសកម្មភាពឆក់ និងភ្ជង់ប្លន់ ទូរស័ព្ទដៃព្រមទាំងសម្ភារៈមានតម្លៃ ពីប្រជាពលរដ្ឋអ្នកធ្វើដំណើរតាមផ្លូវ តែចៃដន្យទៅដល់រង្វង់មូលកាំកូស៊ីធី ស្រាប់តែឃើញ ក្រុមចោរឆក់មួយក្រុមផ្សេងទៀត មានគ្នា០៤ម៉ូតូ ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនរងគ្រោះកំពុងជិះម៉ូតូតាមផ្លូវ ក្នុងតំបន់របស់ខ្លួន ទើបពួកគេទាំង០២នាក់ ដេញតាមវាយ និងដកកាំភ្លើងភ្ជង់ គម្រាមក្រុមចោរឆក់ទាំងនោះ កុំឲ្យរកស៊ីក្នុងតំបន់របស់ខ្លួន ហើយក្រុមចោរឆក់ទាំងនោះ ក៏បានរត់គេចខ្លួនទៅអស់ ស្រាប់តែមានរថយន្តសមត្ថកិច្ចអាវុធហត្ថ០១គ្រឿង មកស្ទាក់ម៉ូតូរបស់ខ្លួន និងមានប្រជាពលរដ្ឋ មកជួយផង រហូតវាយពួកខ្លួនទាំង០២នាក់បណ្តាលឲ្យរងរបួសជាដំណំ។

តាមរយៈការស៊ើបអង្កេតជាបន្តបន្ទាប់ នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៨ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួន បក្ខពួកម្នាក់ទៀតឈ្មោះ មាន ធារ៉ា អាយុ១៦ឆ្នាំ មុខរបរជាសិស្សសាលា ដែលតែងធ្វើសកម្មភា ឆក់ប្លន់ជាមួយជនសង្ស័យទាំង០២នាក់ខាងលើ។

ឈ្មោះ តាំង សារ៉ារិទ្ធី បានសារភាពបន្ថែមថា កន្លងមកក្នុងឆ្នាំ២០១៧ រូបគេជាមួយបក្ខពួកបានធ្វើសកម្មភាពឆក់ និងភ្ជង់ប្លន់ យកទូរស័ព្ទដៃ ព្រមទាំងសម្ភារៈមានតម្លៃ ក្នុងតំបន់របស់ខ្លួនគឺខណ្ឌសែនសុខនិងខណ្ឌទួលគោក បានចំនួន២០លើក ដោយមានកាំភ្លើងខ្លី បាញ់គ្រាប់ឃ្លី ដែលពួកគេកុំម្មង់ទិញតាម អនឡាញ មកពីប្រទេសថៃទុកសម្រាប់ភ្ជង់ប្លន់ជនរងគ្រោះផងដែរ។

ជាមួយគ្នានេះ អាវុធហត្ថរាជធានីភ្នំពេញ ដកហូតបាន កាតឥនទានចំនួន០៣សន្លឹក និងលិខិតឆ្លងដែន(ប៉ាស្ព័រ) ចំនួន០២ច្បាប់ ឈ្មោះ សុខ ផល្លី ដែលជាសម្ភារៈរបស់ជនរងគ្រោះ ធ្លាប់ត្រូវបានក្រុមចោរទាំងនេះឆក់កន្លងមក។ ដូច្នេះសូមអំពាវនាវដល់ម្ចាស់កាតនិងប៉ាស្ព័រ មកទទួលយកសម្ភារៈខ្លួនទៅវិញ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី ភ្នំពេញ ឬទំនាក់ទំនងតាមរយៈ ទូរស័ព្ទលេខ៖ 012 66 77 98 / 096 766 77 98 / 097 766 77 98 ៕

ដល់ករហើយ គ្រឿង​សមុទ្រ​ឡើង​ថ្លៃ​មួយជាពីរ ព្រោះ​ចិន​ក្រឡុក​ទីផ្សារនៅកំពង់សោម

អាជីវករ​លក់​ដូរ​គ្រឿង​សមុទ្រ​នៅ​ផ្សារ​លើ​មួយ​ចំនួន​ បាន​ឲ្យ​ដឹង​ថា គ្រឿង​សមុទ្រ​ដូចជា ក្ដាមសេះ បង្កង​ប៉ាក (បង្កង​ប៉ា​កាំង)​ និង​គ្រឿង​សមុទ្រ​មួយ​ចំនួន​ទៀត​ឡើង​ថ្លៃ​ស្ទើរ​ទ្វេដង។​ ការ​ឡើង​ថ្លៃ​ដោយសារ​ជនជាតិ​ចិន​សម្រុក​ទៅ​ទិញ​ដល់​ផែ​ទំនប់​រលក​ ដោយ​ពួកគេ​ឲ្យ​តម្លៃ​ថ្លៃ​ជាង​ធម្មតា។

អ្នកស្រី គា អ្នក​លក់​គ្រឿង​សមុទ្រ និង​ទទួល​ធ្វើ​ម្ហូប​នៅ​ផ្សារ​លើ ខេត្ត​ព្រះសីហនុ បាន​ប្រាប់​ Sabay ថា ចាប់​តាំង​ពី​ចិន​សម្រុក​មក​ នៅ​អំឡុង​ខែ​ធ្នូ ២០១៧ មក​ដល់​ពេល​នេះ អ្វីៗ​ប្រែប្រួល។ ការប្រែប្រួល​សំដៅ​ដល់​ការ​ឡើង​ថ្លៃ​ នៃ​គ្រឿង​សមុទ្រ ដែល​អ្នក​ស្រី​បាន​ទិញ​ពី​ផែ​ថ្លៃ ដូច្នេះ ក៏​លក់​ចេញ​វិញ​ថ្លៃ​ដែរ។

តើ​ការ​ឡើង​ថ្លៃ​គ្រឿង​សមុទ្រ​ហុច​ផល​ចំណេញ​ដល់​អ្នក​លក់ ​ឬ​យ៉ាង​ណា? មិន​ចំណេញ​ប៉ុន្មាន​ទេ ផ្ទុយ​ទៅ​វិញ​បាត់​ចំណូល​កាន់​តែ​ខ្លាំង​ ព្រោះ​បាត់​បង់​ភ្ញៀវ​ខ្មែរ។ នេះ​ជា​ការ​លើក​ឡើង​អ្នក​ស្រី គា។ អ្នក​ស្រី បាន​បន្ថែម​ទៀត​ថា ឥលូវ​នេះ​ស្ងាត់​ភ្ញៀវ​ខ្មែរ​មក​លេង​ខេត្ត​ព្រះសីហនុ ស្ងាត់​ភ្ញៀវ​មក​ទិញ​គ្រឿង​សមុទ្រ​នៅ​ផ្សារ ព្រោះតែ​តម្លៃ​គ្រឿង​សមុទ្រ ​បាន​ឡើង​ថ្លៃ​ខ្លាំង។ «មិន​ដឹង​ធ្វើ​ម៉េច​ទេ​ក្មួយ​អើយ! បើ​មីង​ទិញ​គ្រឿង​សមុទ្រ​មក​ពី​ផែ​ទំនប់​រលក​គេ​ឡើង​ថ្លៃ ហើយ​លក់​វិញ​ក៏​ថ្លៃ​ដែរ តែ​ភ្ញៀវ​ខ្មែរ​រអ៊ូ​រឿង​តម្លៃ ណាមួយ​ឥឡូវ​នៅ​កំពង់សោម​ហ្នឹង​គ្មាន​កន្លែង​ដេក​ទៀត​ ចិន​ជួល​ផ្ទះ​សឹង​អស់​ហើយ ដូច្នេះ​អត់​សូវ​មាន​ភ្ញៀវ​ខ្មែរ​ទេ។ ខ្ញុំ​បាត់​ចំណូល​សឹង ៦០-៧០% បើ​លក់​មិន​សូវ​ដាច់​ចឹង»។

អ្នក​លក់​ និង​ទទួល​ធ្វើ​គ្រឿង​សមុទ្រ​នៅ​ផ្សារ​លើ​រូប​នេះ​បាន​និយាយ​ថា បច្ចុប្បន្ន​តម្លៃ​ក្ដាម​សេះ​ប្រភេទ​លេខ១ លក់ចេញ​ គឺ១គីឡូ ចន្លោះ​៧-៨ម៉ឺន​រៀល ដែល​ពី​មុន​ប្រហែល​៥ម៉ឺន​រៀល​ប៉ុណ្ណោះ ហើយ​គ្រឿង​សមុទ្រ​ខ្លះ​ទៀត​ឡើង​ថ្លៃ​សឹង​ពាក់​កណ្ដាល​ ឯណោះ។ «មីង​ព្រួយ​ណាស់​ក្មួយ​អើយ! បើ​នៅ​តែ​ឡើង​ថ្លៃ​ចឹង ព្រួយ​បារម្ភ​រកស៊ី​មិន​បាន​ ចេះ​តែ​បាត់​ភ្ញៀវ។ ភ្ញៀវ​ខ្មែរ​មិន​សូវ​មក ឯ​ភ្ញៀវ​ចិន​គេ​ចូល​ទិញ​តែ​ចិន​គ្នា​គេ​ហ្នឹង!»។ អ្នកស្រី គា បន្ថែម។

ផ្ទុយ​ពី​​ការ​ព្រួយ​បារម្ភ​ខាង​លើ លោក ញឹម សុខន អ្នក​នេសាទ​គ្រឿង​សមុទ្រ ២០ឆ្នាំ នៅ​​ទំនប់​កោះ​ព្រាប​ (ទំនប់​រលក​ចាស់) បាន​សម្ដែង​ការ​រីករាយ​ព្រោះ​ថា តម្លៃ​គ្រឿង​សមុទ្រ​បាន​ឡើង​ថ្លៃ។ ការ​ឡើង​ថ្លៃ​នេះ​នៅ​គ្រា​ចិន​បាន​ចុះ​ទៅ​ទិញ​ដល់​ផែ​ទំនប់​រលក​ គេ​ដាក់​តម្លៃ​ឲ្យ​ថ្លៃ​ជាង​មុន។ «បើ​បាន​ថ្លៃ​ចឹង! ពួក​ខ្ញុំ​មាន​ទឹក​មាត់លេប​ខ្លះ ហើយ​រក​បាន​ប៉ុន្មាន​គេ​ទិញ​យក​អស់ៗ មិន​ដែល​ខ្វល់​អី​ទេ»។

ចំពោះ​តម្លៃ​ទិញ​ដល់​ផែ​តែ​ម្ដង គឺ​ក្ដាម​សេះ​​លេខ១ គឺ​ ១គីឡូ តម្លៃ ៦៥ ០០០ រៀល ដែល​​ពី​មុន​ត្រឹម ៥៥ ០០០រៀល។ ចំពោះ​បង្កង​ប៉ាក​ (បង្កង​ប៉ាកាំង) ១គីឡូ តម្លៃ​ ៦២ដុល្លារ ដែល​ពី​មុន​ត្រឹម​ ៣០​ដុល្លារ​ប៉ុណ្ណោះ និង​បង្កង​នាគ ១គីឡូ តម្លៃ​១២០​ដុល្លារ ដែល​តម្លៃ​នេះ​ឡើង​សឹង​ពាក់​កណ្ដាល។ «គ្រឿង​សមុទ្រ​ឥលូវ​មាន​ទីផ្សារ​ចំពោះ​ចិន​ គេ​ទិញ​យក​ទៅ​ប្រទេស​ចិន​ផង ហើយ​ក្រុម​ហ៊ុន​ ភោជនីយដ្ឋាន​ចិន មក​ទិញ​ដល់​ៗ​កន្លែង​ ជាពិសេស​ពួក​នៅ​កាស៊ីណូ ពួកគេ​ចូល​ចិត្ត​បង្កង​ប៉ាក និង​បង្កង​នាគ សុទ្ធតែ​របស់​ថ្លៃ​ៗ»។ លោក សខន បន្ថែម។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក តាំង សុចិត្រ​គីស្នា ប្រធាន​មន្ទីរ​ទេសចរ​ខេត្ត​ព្រះសីហនុ បាន​ប្រាប់ Sabay ដែរ​ថា មែនទែន​ទៅ​ការ​លក់ដូរ គឺជា​ទីផ្សារ​សេរី ហើយ​មួយ​រយៈ​នេះ​តម្រូវ​ការ​​​ខ្ពស់ ទើប​តម្លៃ​មួយ​ចំនួន​មាន​ការ​ឡើង​ថ្លៃ។ ប៉ុន្តែ​ប្រសិន​បើ​ការ​តម្លៃ​ថ្លៃ​ណាមួយ​មិន​ប្រក្រតី​នោះ មន្ទីរ​ និង​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេង​ទៀត នឹង​ចុះ​ត្រួតពិនិត្យ​ អំពី​បញ្ហា​នេះ ដើម្បី​ណែនាំ​ ឬ​មាន​វិធាន​ការ​ផ្សេងៗ។ ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ គេ​សង្កេត​ឃើញ​ វត្តមាន​ជនជាតិ​បាន​សម្រុក​ទៅ​ខេត្ត​ព្រះសីហនុ​ច្រើន​ឡើង​ៗ ដែល​ធ្វើ​ឲ្យ​តម្លៃ​ផ្សេង​ៗ មាន​ការ​កើន​ឡើង​ ក្រៅ​ពី​ម្ហូប​អាហារ និង ផ្ទះ​សំណាក់ សណ្ឋាគារ ជាដើម។

កាល​ពី​ឆ្នាំ ២០១៧ ភ្ញៀវ​ទេសចរ​ជនជាតិ​ចិន បាន​មក​កម្សាន្ត​ ខេត្ត​ព្រះសីហនុ​សរុប​ ជាង ១២ម៉ឺន​នាក់ នៃ​អ្នក​ទៅ​កម្សាន្ត​​សរុប​ជិត​ ២លាន​នាក់។ តួលេខ​នេះ មិន​រាប់​បញ្ចូល​ចំនួន​អ្នក​រកស៊ី និង អ្នក​មក​ធ្វើ​ការ​របស់​ជនជាតិចិន នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​ នៅឡើយ។ នេះ​បើ​តាម​របាយការណ៍​របស់​មន្ទីរ​ទេសចរ​ខេត្ត​ព្រះសីហនុ។ កង្វះ​ខាត​ផ្ទះ​សំណាក់ និង​ការ​ឡើង​ថ្លៃ​សេវា​កម្ម​ម្ហូប​អាហារ​មួយ​ចំនួន​ ដែល​ធ្វើ​ឲ្យ​មហាជន​មាន​ការ​ព្រួយបារម្ភ​ពី​ការ​កាត់​បន្ថយ​​ភ្ញៀវ​ទេសចរ​ខ្មែរ​ ​ទៅ​ខេត្ត​ព្រះសីហនុ។

ប្រជាពលរដ្ឋ​ម្នាក់​ដែល​និយាយ​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ប្រាប់​មក​កាន់​ Sabay ថា បញ្ហា​ផ្ទះ​សំណាក់​ក៏​ចិន​កក់​អស់ ឥលូវ​ម្ហូប​អាហារ​ជាពិសេស​គ្រឿង​សមុទ្រ​ក៏​ឡើង​ថ្លៃ​ទៀត ដូច្នេះ​មើល​ទៅ​ថ្ងៃ​ឈប់​សម្រាក ជាពិសេស​បុណ្យ​ចូល​ឆ្នាំ​ចិន​ខាង​មុខ​នេះ ប្រហែល​ជា​មិន​ចង់​ទៅ​ខេត្ត​ព្រះសីហនុ​នោះ​ទេ ព្រោះ​នឹង​ចំណាយ​ច្រើន​ ដោយ​ងាក​ទៅ​កម្សាន្ត​នៅ​ខេត្ត​ផ្សេងៗ​វិញ៕

នារី​វ័យក្មេងស្រស់ស្អាត​សង្ស័យ​ត្រូវ​ថ្នាំ​សណ្តំ ត្រូវគេដឹកមកទម្លាក់ចោលនៅផ្សារ​សាំ​ហាន់ (មានវីដេអូ)

រាជធានី​ភ្នំពេញ ៖ នារី​វ័យក្មេង​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​មិន​និយាយ​ស្តី ហើយ​សង្ស័យ​ត្រូវ​ជនខិលខូច​ដាក់​ថ្នាំ​យក​របស់របរ និង​គ្រឿងអលង្ការ​។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ៣​និង​២០​នាទី​រសៀល ថ្ងៃ​ទី​៨ ខែកុម្ភៈ ឆ្នាំ​២០១៨ ស្ថិត​នៅ​ចំណុច​ក្នុង​ផ្សារ​សាំ​ហាន់​ក សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។ នារី​រូប​នោះ​មាន​អាយុប្រមាណ​២០​ឆ្នាំ ដៃ​របស់​នាង​អោប​តុក្កតា​ខ្លាឃ្មុំ​ពណ៌​ផ្កាឈូក​។

បន្ទាប់​ពី​មានការ​សួ​នាំ នាង​បាន​សរសេរ​ដាក់​ក្រដាស​ថា​ឈ្មោះ ថា​ន គ​ន្ធា ហៅ​ស្រី​នី​ត ស្នាក់​នៅ​ភូមិ​ជ្រេ​ស ឃុំ​ជ្រេ​ស មិនដឹង​ស្រុក​ខេត្ត​អ្វី​នោះ​ទេ មាន​ឪពុក​ឈ្មោះ ថា​ន និង​ម្តាយ​ឈ្មោះ នួន​។

ប្រភព​ព​ត៌​មាន​ពី សន្តិសុខ​ផ្សារ​ធំ​ទួល​សង្កែ​ហៅ​ផ្សារ​សាំ​ហាន់​ម្នាក់​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គាត់​បានឃើញ មាន​គេ​ដឹក​នាង​តាម​រ៉ឺ​ម៉ក​កង់​បី​មក​ទុក​ចោល​នៅ​មុខ​ផ្សារ​សាំ​ហាន់​តាំងពី​វេលា​ម៉ោងជាង​១១​ថ្ងៃត្រង់ ដោយ​ពុំ​មាន​នរណា​ចាប់អារម្មណ៍​ឡើយ ក្រោយមក​នាង​បាន​ដើរ​ចូល​ផ្សារ​ម្តង​ឈរ​ម្តង​អង្គុយ នៅ​ខាង​មុខ​តូប​អាជីវករ​ក្នុង​ផ្សា​រហើយ​ទោះបី​មាន​គេ​សួ​នាំ​ក៏​មិន​និយាយ​ស្តី​ដែរ​។

លុះ​ក្រោយមក​បង្ក​ការ​ភ្ញាក់ផ្អើល​តែ​ម្ដង​។ ដោយសារ​មិន​និយាយ​ស្តី​បែប​នេះ ប្រជាពលរដ្ឋ​មាន ការ​សង្ស័យ​ថា​ត្រូវ​ថ្នាំ​សណ្ដំ​។ ក្រោយមក​សមត្ថកិច្ច​ប៉ុស្តិ៍​ទួល​សង្កែ​ទី​១ នាំ​មក​សួរនាំ ដើម្បី​រង់ចាំ​សាច់ញាតិ​មក​ទទួលយក​ត្រលប់​ទៅ​ផ្ទះ​វិញ​៕

វីដេអូ៖

 

ចេះតែមាន ក្រុមរាំរបស់ នាយ​ចឺម​​ រាំ​ទន្ទ្រាំខ្លាំងពេកបាក់​ឆាកផ្អើលទស្សនិកជន (មានវីដេអូ)

ថ្មីទៀតហើយ លើកនេះគឺពិតជាប្លែកមិនធ្លាប់មានទេនៅក្នុងប្រទេសកម្ពុជាយើង កន្លងមក ​ថ្មីៗនេះ​ ក្រុមរាំរបស់ ​នាយ​ចឺម ​បាន​ធ្វើ​ឲ្យ​ឆាក​​តន្រ្តី​១​ផុង​បាក់​តែ​ម្ដង​ ខណៈ​ដែលនាយចឺមកំពុងច្រៀងបទ ខំរៀន ដែលជាបទញាក់កន្ត្រាក់អារម្មណ៏ខ្លាំង ធ្វើអោយអ្នករាំអមនាយចឺម ពឺតមួយអស់ដៃបណ្តាលអោយផុងឆាកធ្លាក់ទាំងមនុស្ស ចូលបាត់តែម្តង ។

តាមរយៈវីដេអូរយះពេលជាង១នាទីបង្ហាញអោយឃើញក្រុមរាំរបស់នាយចឺម រាំគ្រលែងគ្រវីគ្រវាត់ជាពិសេសគឺទន្រ្ទាំជើងខ្លាំងៗ ដែលជាហេតុធ្វើអោយឆាកតន្ត្រីនោះ មិនអាចទ្រាំទ្ររបានក៏បាក់ធ្លាក់នាក់រាំចូលបាត់តែម្តង ។ ប៉ុន្តែទោះយ៉ាងណាជា សំណាងល្អដែលនាយចឺម មិនបានធ្លាក់ទៅជាមួយគេនោះទេ ។

គួរបញ្ចាក់ថាអ្នក សម្តែងលើឆាក់ហើយបាក់ឆាកក៏ធ្លាប់កើតមានជាញឹកញាប់ដែរ ប៉ុន្តែឃើញ មានតែនៅប្រទេសគេតែប៉ុណ្ណោះស្រាប់ប្រទេសយើងនេះចាត់ទុកថាជា លើកដំបូង ហើយដែលមានប្រវត្តិអ្នករាំលើឆាកទាល់តែបាក់បែបនេះ ។ ទោះយ៉ាងណាអ្នករាំដែល បាក់ឆាកធ្លាក់ចូលនោះមិនត្រូវបាន ស្គាល់ឈ្មោះនៅឡើយ ពត៍មានលម្អិតយើងខ្ញុំនិង ផ្សាយជូនមិត្តអ្នកអាននៅពេលក្រោយ ទៀត។ សូមទស្សនារូបភាព និង វីដេអូខាងក្រោម៖

 

វីដេអូ៖

ទម្លាយរឿងពិត ពីក្រោយសាកសពសត្វឆ្កែ ជាប់ក្នុងដើមឈើជាង ២០ ឆ្នាំ យ៉ាងចម្លែកល្បីពេញអីនធឺណេត

សាកសព​សត្វ​ឆ្កែ​មួយ​ក្បាល​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្នុង​ដើម​ឈើ​មួយ​ដើម ក្នុង​ប្រទេស Georgia រយៈពេល ២០ ឆ្នាំ​ក្រោយ​ពេល​វា​ជាប់​នៅ​ក្នុង​នោះ។ សត្វ​ឆ្កែ​ដែល​មាន​រូបរាង​សឹង​ដូច​ដើម​ខាង​លើ ត្រូវ​បាន​គេ​ឲ្យ​ឈ្មោះ​ថា Stuckie ត្រូវ​អ្នក​កាប់​ឈើ​ប្រទះ​ឃើញ នៅ​ក្នុង​ឆ្នាំ ១៩៨០។ គេ​ជឿជាក់​ថា វា​បាន​ជាប់​នៅ​ក្នុង​ដើម​ឈើ​នោះ ក្នុង​អំឡុង​ឆ្នាំ ១៩៦០ បន្ទាប់​ពី​រត់​ចូល​ទៅ​ក្នុង​រន្ធ​នៅ​ក្រោម​ដើម​ឈើ រួច​វារ​ឡើង​ទៅ​លើ​កម្ពស់ ៨,៥ ម៉ែត្រ ដើម្បី​ដេញ​សត្វ​តូច​មួយ​ក្បាល។ ប៉ុន្តែ​នៅ​ពេល​ដែល Stuckie វារ​ឡើង​កាន់​តែ​ជ្រៅ​កាន់​តែ​ចង្អៀត រហូត​ធ្វើ​ឲ្យ​វា​ជាប់​គាំង​នៅ​ទី​នោះ​តែ​ម្ដង។

ជាអកុសល ដោយសារតែ​មិន​អាច​គេច​ខ្លួន ឬ​ត្រូវ​បាន​គេ​ជួយ​សង្គ្រោះ Stuckie ក៏​ស្រេកឃ្លាន​រហូត​ដល់​ងាប់​នៅ​ក្នុង​នោះ​តែម្ដង។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ ក្រោយ​ពេល​ប្រទះ​ឃើញ​ឆ្កែ​មួយ​ក្បាល​នេះ អ្នក​កាប់​ឈើ​ក៏​បាន​បរិច្ចាគ​ទៅ​ឲ្យ​សារមន្ទីរ Southern Forest World ដោយ​មិន​យក Stuckie ចេញ​ឡើយ។

លោក Bertha Sue Dixon ដែល​ជា​អ្នក​គ្រប់គ្រង​សារមន្ទីរ​ខាង​លើ បាន​ប្រាប់​ថា «វា​ជា​ប្រភេទ​ឆ្កែ​ប្រមាញ់ ដូច្នេះ​យើង​សន្មត​ថា វា​បាន​ដេញ​តាម​អ្វី​មួយ​ចូល​ទៅ​ក្នុង​ដើម​ឈើ​នោះ»។ ជាមួយ​គ្នា​នេះ​ដែរ គេ​ជឿជាក់​ថា សារធាតុ Tannin នៅ​ក្នុង​ដើម​ឈើ បាន​ជួយ​រក្សា​សាកសព​ឆ្កែ​មួយ​ក្បាល​នោះ​ឲ្យ​នៅ​សភាព​សឹង​ដូច​ដើម៕

អាហាកំប៉ុងទាំង ១០ ដែលអ្នកមិនធ្លាប់បានឃើញពីមុន តែវាពិតជាមានមែន

អាហារកំប៉ុងជាប្រភេទអាហារបន្ទាប់បន្សំជាពិសេសសម្រាប់អ្នករវល់ការងារ ដោយអាហារខ្លះអ្នកគ្រាន់តែយកទៅកម្ដៅក៏អាចទទួលទានបានភ្លាមៗ ហើយក្នុងនោះភាគច្រើនវាអាចជាស៊ុប សម្លរផ្សេងឬបន្លែជាដើម ប៉ុន្តែក្រឡេកមកកាន់ប្រភេទអាហារកំប៉ុងខាងក្រោមនេះវាហាក់ខុសប្លែកខ្លាំងព្រោះកម្រនិងមានលក់ខ្លាំងណាស់ ដោយមាននៅតែតំបន់ឬប្រទេសខ្លះប៉ុណ្ណោះ ។

១.អាហារកំប៉ុង Cheeseburger

វាជាប្រភេទ Cheeseburger ដែលមានរសជាតិឆ្ងាញ់នាំចេញមកពីប្រទេសស៊ុយអែត គេវិញខ្ចប់ដើម្បីដឹកឆ្លងប្រទេស ហើយសម្រាប់តម្លៃវាគឺប្រមាណជា៦ដុល្លារ តែយ៉ាងណាសម្រាប់រសជាតិវាអាចខុសប្លែកក្រោយពេលដឹកជញ្ជូនរយៈពេលយូរ ។

២.មាន់កំប៉ុងទាំងមូល

៣.ខ្យាដំរីកំប៉ុង

វាជាប្រភេទអាហារពេញនិយមមួយនៅប្រទេសថៃ ហើយសម្រាប់អាហារក្នុងកំប៉ុងនេះត្រូវបានចម្អិនរួចអ្នកអាចពិសារបានភ្លាមហើយវាគ្មានជាតិពិសទៀតនោះទេ ។

៤.មាត់ត្រីកំប៉ុង

៥.ដុកឌឿកំប៉ុង

៦.សាច់ពស់កន្ទុយកណ្ដឹងកំប៉ុង

៧.ខួរជ្រូកកំប៉ុង

៨.ការីសាច់ក្រពើកំប៉ុង

៩.ចង្រិតលីងមានពងកំប៉ុង

សម្រាប់នៅកម្ពុជាយើងអ្នកប្រហែលជាឃើញគេលក់ចង្រិតលីងនៅតាមដងផ្លូវប៉ុណ្ណោះ ប៉ុន្តែសម្រាប់ប្រទេសមួយចំនួនដួចជាថៃជាដើមពួកគេបានផលិតវាដាក់ក្នុងថង់ប្លាស្ទិកឬជាកំប៉ុងដើម្បីចែកក្នុងស្រុកខ្លះក៏ដូចជាដឹកទៅលក់នៅក្រៅប្រទេសផងដែរ ។

១០.អណ្ដាតចៀមកំប៉ុង

ព៍តមានលំអិត ទាក់ទងនិងករណីគ្រោះថ្នាក់ចរាចរណ៏រថយន្តហាយឡែនដឺ ទើរលើស្ពានផ្សារដីហ៊ុយ ដែលគេមិនទាន់បើកសម្ភោធផង

រាជធានី​ភ្នំពេញ ៖ រថយន្តរ​មួយ​គ្រឿង​ដែល​បាន​ជួប​គ្រោះថ្នាក់​ហើយ​ព្យាយាម​បើករ​ត់ទៅ​លើ​ចំ​ស្ពាន​អាកាស​ផ្សារ​ដី​ហុយ​ក្នុង​សង្កាត់​ទឹកថ្លា កាលពី​មួ​យស​ប្តា​ហ៍​មុន ត្រូវ​បាន​ម្ចាស់​ចូលខ្លួន ទៅ​ដោះស្រាយ សងការ​ខូចខាត​រួចរាល់​ហើយ ។

រថយន្ត​ដែល​បង្ក​គ្រោះថ្នាក់​នោះ ពណ៌​ខ្មៅ បើកបរ​ដោយ​ជនជាតិ​ម្នាក់​បាន​បើក​បោះពួយ ខុសផ្លូវ ចូល​ទៅ​លើ​ស្ពាន​អាកាស​ដែល​កំពុង​តែ​សាងសង ហើយ​អស់​ផ្លូវ​ធ្លាក់​ចូល​ទៅ​លើ​ចម្រឹង​ដែក​មិន​ទាន់​ចាក់​បេតុង​ហើយ ដែល​ម្ចាស់​បាន​រង​របួស ។
តាម​ព័ត៌មាន​ឲ្យ​ដឹង​ថា រថយន្ត​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​ប្រមាណ​មួ​យស​ប្តា​ហ៍វេ​លា​ម៉ោង​៤​ទៀប​ភ្លឺ នៅ​ចំណុច​ស្តុ​ប ផ្សារ​ដើម​គរ​តាម​ផ្លូវ​លេខ ៣៣៦ សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក ។ ភ្លាម​ៗ កម្លាំង​នគរបាល​ប៉ុស្តិ៍ បាន​ឃាត់​នៅ​លើ​ស្ពាន​ប្រឡាយ​ទឹក​ស្អុយ ដើម្បី​ឲ្យ​ដោះស្រាយ​គ្នា តែ​ជនជាតិ​ចិន​បាន​បើក​រត់​បុក​ទាំង​ម៉ូតូ​នគរបាល​ទៀត ។

តាម​ព័ត៌មាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ពេល​ព្យាយាម​បើក​រត់​នោះ ក៏​បាន​ជួប​គ្រោះថ្នាក់​ដោយ​បុក​ម៉ូតូ​មួយ​គ្រឿង ដែល​ដេញ​តាម និង​រថយន្ត​មួយ​គ្រឿង​ទៀត នៅ​តាម​ផ្លូវ​លេខ​២៦១ បណ្តាល​ឲ្យ​មនុស្ស​រង​របួសស្រាល​ម្នាក់ ហើយ​រថយន្ត​បង្ក​ពុំ​ព្រម​ឈប់​បាន​ព្យាយាម​បើក​គេច​ទៀត ។ តាម​ព័ត៌មាន​ឲ្យ​ដឹង​ថា នៅ​ព្រឹក​នោះ​កម្លាំង​នគរបាល​រួម​ជាមួយ​អ្នកដំណើរ​ដេញ​តាម ហើយ​រថយន្ត​ក៏​បាន​បើក​ជ្រុល​ឡើង​ស្ពាន​អាកាស ដែល​កំពុង​តែ​ស្ថាបនា​មិន​ទាន់​ត​ភ្ជាប់​ក៏​អស់​ផ្លូវ ធ្លាក់​ចួ​ល​ទៅ​លើ​ចម្រឹង​ដែក​ស​សៃ​ចង បេតុង​ស្ពាន បណ្តាល​ឲ្យ​រង​របួស ។ នៅ​ព្រឹក​នោះ​សមត្ថកិច្ច​ចរាចរណ៍​រួម​ជាមួយ បុគ្គលិក​សាងសង់​ស្ពាន​បាន​ស្ទួ​ច​លើក​រថយន្ត​នោះ​ទម្លាក់​មក​ក្រោម រួច​នាំ​យក​ទៅ​កាន់​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក ដើម្បី​ដោះស្រាយ ។

តាម​លោក​សែ​ម គ​ន្អា​រ នាយការិយាល័យ នគរបាល​ចរាចរណ៍​ផ្លូវគោក​បាន​ឲ្យ​ដឹង​ថា រថយន្ត​នោះ​ត្រូវ​បាន​ម្ចាស់​ចូលខ្លួន មក​ដោះស្រាយ​សងការ​ខួច​ខាត រួចរាល់​ហើយ ។ លោកនាយ​ការិយាល័យ បន្ត​ទៀត​ថា គ្រោះថ្នាក់​ចរាចរណ៍​នេះ​តិចតួច​ទេ តែ​ម្ចាស់​ភ័យ​ខ្លាច​គេ​វាយ ក៏​បាន​បើក​រត់​រហូត​ដល់​ជ្រុល ឡើង​ស្ពាន​អាកាស​គ្រោះថ្នាក់​ខ្លួនឯង ។
ទោះបីជា​យ៉ាងណា​មន្ត្រី​នគរបាល​ប៉ុស្តិ៍​បឹង​សាឡា​ង ដែល​រង​ការ​ខូចខាត​ម៉ូតូ​បាន​ឲ្យ​ដឹង​ថា ខ្លួន ពុំ​ទាន់​ទទួល​បាន​សំណង​ឡើយ​ទេ ។ ការ​កើត​មាន​គ្រោះថ្នាក់​នេះ​ត្រូវ​បាន​គេ​ដឹង​ថា បណ្តាល​មក​ពី​ស្ថាបនា​ស្ពាន​អាកាស មិន​បាន​ដាក់​ស្លាក​សញ្ញា និង​ធ្វើ​រនាំង​បិត​ឲ្យ​បាន​ត្រឹម​ត្រូវជា​ហេតុ​ធ្វើ​ឲ្យ​រថយន្ត​បើក​ចូល​ឡើង​លើ​ស្ពាន​ផុត​ផ្លូវ​ធ្លាក់​បែប​នេះ ៕

ដោយសារតែបែបនេះសោះ ទើបកំពូល​តារា​សម្ដែង ​ទិន ហ្វី​ មិនព្រមថតកុនជាមួយហូលីវូដ​

ជា​កំពូល​តារា​របស់​ហុងកុង និង​ជា​តារា​ជួរ​មុខ​អាស៊ី តែ​សិល្បករ Stephen Chow មិន​ធ្លាប់​បាន​ឈាន​ជើង​ចូល​ទីផ្សារ​ហូលីវូដ​ទាល់​តែ​សោះ តើ​ហេតុផល​មក​ពី​អ្វី? នៅ​ក្នុង​វិស័យ​ភាពយន្ត​ចិន ការ​ដែល​តារា​នៅក្នុងប្រទេសនេះ​បាន​សហការ​ជាមួយ​អ្នក​ដឹក​នាំ​រឿង​ហូលីវូដ​គឺ​ជា​វិធី​ ដែលពួកគេចង់​បង្ហាញ​ពី​លំដាប់​របស់​ពួក​គេ​តើ​ដល់​កំរិត​អន្តរជាតិ​ឬ​នៅ បើ​ទោះ​បី​ជា​តួ​ខ្លះ​បាន​ចូល​រឿង​អាមេរិក​តែ​២ ៣​នាទី​ក៏​ដោយ។

ក្នុង​ចំណោម​តារា​ជួរ​មុខ​ចិន​ទាំង​ឡាយ Stephen Chow គឺ​ជា​តារា​តិចតួច​ដែល​មិន​ធ្លាប់​បាន​ចាប់​ដៃ​ជាមួយ​ហូលីវូដ​ទាល់​តែ​សោះ។ អ្នក​ខ្លះ​លាន់​មាត់​ថា ស្ដេច​កំប្លែង​ត្រកូល Chow មិន​ត្រូវ​បាន​អាមេរិក​ចាប់​អារម្មណ៍ តែ​បណ្ដាញ​ព័ត៌មាន Sina បាន​ប្រឆាំង​នឹង​មតិ​នេះ​ទាំង​ស្រុង។

តាមការពិត នៅ​ក្នុង​អាជីព​របស់​ខ្លួន ស្ដេច​កំប្លែង​ហុងកុង​ត្រូវ​បាន​ហូលីវូដ​ទាក់ទង​៣​ដង​តែ​បាន​បដិសេធ​ទាំង​អស់។ ប្រភព​ខាង​លើ​បាន​បន្ត​ថា ក្រោយ​រឿង “ស្ដេច​ចុង​ភៅ​ទិនហ្វី” តួ​អាយុ​៥៥​ឆ្នាំ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​បូក​រួម​ទាំង​ហូលីវូដ​ផង​ដែរ។ ឆ្នាំ​១៩៩៦ ផលិតករ​អាមេរិក​បាន​ស្វែង​រក​លោក ហើយ​មាន​បំណង​ផលិត​រឿង​ដូច​គ្នា​តែ​តាម​បែប​អឺរ៉ុប។

“ទិន ហ្វី​មិន​បដិសេធ​ដោយ​ផ្ទាល់ តែ​លោក​ដាក់​សំណើរ​២។ ទី​១​គឺ​ម្ហូប​នៅ​ក្នុង​រឿង​គឺ​ត្រូវ​តែ​ជា​ម្ហូប​ចិន និង​ទី​២​គឺ​ក្បាច់​គុន​ក្នុង​រឿង​គឺ​ត្រូវ​តែ​ជា​ក្បាច់​គុន​ចិន។ រឿង​នេះ​បាន​ធ្វើ​ឲ្យ​ហូលីវូដ​គ្រវីក្បាល លែង​ចង់​សហការ” Sina ឲ្យ​ដឹង។

ឆ្នាំ​២០០៦ ឱកាស​បាន​មក​ម្ដង​ទៀត​ជាមួយ​និស្សិត​ផ្ដាច់​សង្ខារ នៅ​ពេល​លោក​ត្រូវ​បាន​គេ​អញ្ជើញ​ថត​រឿង “The Fobbiden Kingdom”។ ក្រោយ​ពេល​អាន​សាច់​រឿង​ចប់ តារា​កើត​ឆ្នាំ​១៩៦២ បាន​ស្នើរ​ឲ្យ​ផលិតករ​បោះទុន​ផលិត​រឿង​១០០​លាន​ដុល្លារ។ ការ​សហការ​គ្នា​នេះ​បាន​បរាជ័យ​នៅ​ពេល​អាមេរិក​ប្រកាស​ថា​នឹង​បោះ​ទុន​៣០​លាន​ដុល្លារ។

លើក​ចុង​ក្រោយ​ដែល​ហូលីវូដ​ទាក់​ទង​ទៅ ទិន ហ្វី​គឺ​ក្នុង​ឆ្នាំ​២០០៩ នៅ​ពេល​គេ​ចង់​ឲ្យ​លោក​ដើរ​តួ​វីរបុរស​ជប៉ុន​មួយ​រូប តែ​លោក​បាន​ឲ្យ​ផ្លាស់​ប្ដូរ​ទៅ​ជា​វីរបុរស​ចិន​វិញ ហើយ​នេះ​គឺ​រឿង​មួយ​ដែល​ខាង​អាមរិក​មិន​អាច​ទទួល​យក​បាន។

បណ្ដាញ​ព័ត៌មាន Toutiao បាន​ឲ្យ​ដឹង​ថា ការ​ធ្វើ​ដូច​នេះ​គឺ​ជា​ភាព​ឆ្លាត​វៃ​របស់​ទិន ហ្វី​ព្រោះ​ស្ទីល​ថត​រឿង​របស់​លោក​ខុស​ប្លែក​ពី​គេ មិន​ចង់​ត្រូវ​គេ​ត្រួត​ពី​លើ ដូច​នេះ​លោក​មិន​ចង់​សហការ​ជាមួយ​មនុស្ស​ដែល​លោក​ដឹង​ច្បាស់​ថា​នឹង​ត្រូវ​គេ​ត្រួត​នោះ​ឡើយ៕