ស្លាប់ទៀតហើយ បុកស្លាប់ទាំងព្រឹក រថយន្ដធន់ធំបុកជាមួយម៉ូតូFZ នៅតាមផ្លូវ ស្លាប់បុរសម្នាក់យ៉ាងអាណោចអាធ័ម(មានវីដេអូ)

​ភ្នំពេញ : បុរស​ម្នាក់​​បាន​ស្លាប់​ភ្លាមៗ ក្រោយ​ជិះ​ម៉ូតូ FZ មួយ​គ្រឿង ហើយ​បាន​បុក​ជា​មួយ​រថយន្ដ​ដឹក​ជ្រូកធន់​ធំ មួយ​គ្រឿង បុក​យ៉ាង​ពេញ​ទំហឹង កាលពី​វេលា​ម៉ោង ០៤ និង ៥០ នាទី យប់​ទាប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី ២៦ ខែ ឧសភា ឆ្នាំ ២០១៨ បណ្ដោយ​ផ្លូវ ២០០៤ សង្កាត់​កាកាប ១ ខណ្ឌពោធ៌​សែន​ជ័យ ។​ ដោយ​នៅ​កន្លែង​កើត​ហេតុ​សមត្ថកិច្ច​មិន​ទាន់​ស្គាល់​អត្ដសញ្ញាសព​បុរស​ខាង​លើ​នៅ​ឡើយ។

ខណះ​ពេល​នេះ​ក្រុម​គ្រួសារ​នៃ​សព​បាន​មក​ដល់​កន្លែង​កើត​ហេតុ​ហើយ ផ្លូវ​នៅ​ចំណុច​ផ្លូវ ២០០៤ ស្ថិត​ក្នុង​សង្កាត់​កាកាបទី ១ ខណ្ឌពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ នា​វេលា​ម៉ោង ៥ ទៀបភ្លឺ​ថ្ងៃ​ទី ២៦ ខែ​ឧសភា​ឆ្នាំ ២០១៨ នេះ ។ ចំពោះ​ព័ត៌មាន​លម្អិត​យើង​ខ្ញុំនឹង​ជម្រាប​ជូន​ បន្ថែម​ទៀត​នៅពេលបន្តិចទៀតនេះ។ សូមទស្សនាវីដេអូខាងក្រោ៖

វីដេអូ៖

ប្រហែលសាំងថ្លៃពេកទេដឹង ជិះសុទ្ធតែហាយឡែនដឺរ តែពេលគេចាក់សាំងហើយ បើករត់អត់ឲ្យលុយគេ (មានវីដេអូ)

​ករណី​នេះ​ពិត​ជាកម្រ​ជួប​ណាស់​បងប្អូនអើយ មឺុនឆ្នាំ​ជួប​ម្តង ព្រោះ​រាល់​ដង​ឲ្យ​តែ​ពេល​ចាក់​សាំង​មិន​ដែល​មាន​អ្នក​មិន​ឲ្យ​លុយ​ហើយ​ជិះ​រត់​បែប​នេះ​ទេ បើថា​ជិះ​ម៉ូតូ​ទៅ​មិន​អីទេតែ​នេះ​ជិះ​សុទ្ធ​តែឡាន​ទំនើប​ទៀត​ផង បែរជា​ធ្វើ​ចរិក​បែប​នេះ​ទៅ​វិញ ឬ​មួយ​មកពី​ថ្លៃ​ៃសាំង​ថ្លៃ​ពេក ឬ​មួយ​ក៏​យ៉ាង​ណា?

តាម​រយះវីឌីអូក្លីប​នេះ​យើង​ឃើញ​ថា​មាន​រថយន្ត​highlander​មួយ​គ្រឿង​បាន​បើ​ចូល​មក​ចាក់​សាំង​នៅ​ហ្គារ៉ាសាំងTOTAL នៅ​តាម​បណ្តោយ​ផ្លូវ​វេងស្រេង ដែល​បាន​ចូល​មក​ចាក់​ហើយ​ស្រាប់តែ​ទៅ​បាត់​មិន​ឲ្យ​លុយ។ ហើយ​ខាង​ម្ចាស់​ហ្គាសាំង​ក៏​បាន​ផុស​អំពាវនាវ​ថា:ឡាន​ចាក់​សាំង​មិន​ឲ​លុយ នៅ​ស្ថានីយ៍វេងស្រេង!!​ព្រឹក​នេះ​១៣/៥/២០១៨ វេលា ៧:៤០​នាទី។

សូម​ជូន​ជា​ដំណឹង និង ជួយ​យើង​ខ្ញុំ​ក្នុង​ការ​តាម​ចាប់​ជនកំហូច​នេះ​ផង​!​សូម​អរគុណ! ស្លាក​លេខ ភ្នំពេញ​-2AR 6513 សូម​ជួយ​like and share ផង …016431666។ តោះមក​ទស្សនា​សកម្មភាព​រថយន្ត​នេះ​ទាំង​អស់​គ្នា​:

វីដេអូ៖