គួរអោយអាណិត គ្មេងស្រីអាយុ ១០ឆ្នាំ បោះបង់ការសិក្សារទៅធ្វើសំណង់រកប្រាក់ចញ្ជឹមយាយតាមានជំងឺ

បរទេស៖ ជាការពិតណាស់ ក្មេងៗភាគច្រើនតែងតែចំណាយពេល រីករាយជាមួយមិត្តភក្តិ និងគិតគូទៅលើការសិក្សា ដើម្បីអនាគតរបស់ពួកគេ។ ប៉ុន្តែសម្រាប់ក្មេងស្រីវ័យ១០ឆ្នាំ មួយរូបនេះវិញ មិនបានទៅសិក្សាហើយ ថែមទាំងគ្មានពេលដើម្បីលេង ជាមួយមិត្តភក្តិទៀតផង ដោយសារតែ នាងត្រូវទៅធ្វើការរកប្រាក់ចិញ្ចឹមយាយតា។

ជីវិតរបស់នាង ពិតជាកំសត់ខ្លាំងណាស់ ខណៈឪពុកក៏បានស្លាប់ចោល ដោយសារគ្រោះថ្នាក់ចរាចរណ៍។ ចំណែកឯ ម្តាយរបស់នាងវិញ ក៏បានរត់ទៅតាមប្រុសផ្សេង បន្ទាប់ពីអវត្តមានឪពុករបស់នាង។ ជាហេតុធ្វើឲ្យក្មេងតូចរូបនេះ ត្រូវទទួលខុសត្រូវរកប្រាក់ចំនូលចូលគ្រួសារ ដើម្បីចិញ្ចឹមយាយតា ដែលចាស់ៗណាស់ទៅហើយ។

ថ្វីត្បិតតែ ច្បាប់ការងារនៅក្នុងប្រទេសមួយចំនួន តម្រូវឲ្យនិយោជិកមានអាយុយ៉ាងតិច១៦ឆ្នាំក៏ពិតមែន ប៉ុន្តែក៏នៅតែមានក្មេងៗ ក្រោមអាយុមួយចំនួន បានប្រឡូកចូលវិស័យការងារដែរ នោះក៏ដោយសារតែ ស្ថានភាពគ្រួសារក្រីក្រ គ្មានទីពឹង។

ក្មេងស្រីដ៏កំសត់និងមើលរូបរាងស្ទើរតែក្លាយទៅជាមនុស្សប្រុសទៅហើយ ដៃជើងរបស់នាងឡើងសាច់ដុំធំៗដោយសារតែនាងប្រឹងធ្វើការធ្ងន់ នាងបាននិយាយថា៖  “ខ្ញុំមិនអីទេ! ព្រោះខ្ញុំត្រូវការលុយសម្រាប់ចំណាយលើថ្លៃពេទ្យ និងថ្នាំរបស់យាយតាខ្ញុំ”។ក្មេងស្រីដ៏កតញ្ញូរូបនេះ បានបន្ថែមជាចុងក្រោយថា៖ “ខ្ញុំសុខចិត្តធ្វើការក្រោមកម្តៅថ្ងៃ ប្រសើរជាងទុកឲ្យយាយតារបស់ខ្ញុំឈឺ”