វីដេអូស្តែងៗ ដែលបុរសល្បីខាង​ពូកែ​លោត​ផ្លោះ​​លើ​ដំបូល​អគារ​ខ្ពស់ៗ ធ្លាក់ពីលើដំបូលអាគារស្លាប់ ខណៈពេលគាត់រៀបចំសម្តែង (មាន​video)

ប្រជាជនចិនជាច្រើនអ្នកបានបង្ហាញអារម្មណ៏ក្តុកក្តួលជាពន់ពេក ខណៈបានឃើញវីដេអូបុរស់វ័យគ្មេង ដែលល្បីខាង​ពូកែ​លោត​ផ្លោះ​​លើ​ដំបូល​អគារ​ខ្ពស់ៗ​ ថតបង្ហោះនៅលើបណ្តាញសង្គម បានរបូតដៃធ្លាក់ពីលើអាគារស្លាប់ ខណៈពេលគាត់កំពុងរៀបចំសម្តែងសមត្ថភាពរបស់គាត់នៅលើអាគារដ៏ខ្ពស់មួយ ។

គូរបញ្ចាក់ថាប៉ុន្មានថ្ងៃមុននេះមានពត៏មានជាច្រើនបានចុះផ្សាយទាក់ទងទៅហ្នឹងនៃការស្លាប់របស់បុរស់វ័យគ្មេងខាងលើ បានអោយដឹងថា ​គណនី​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​របស់​លោក យ៉ុង ជូ ដែល​​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​​កំពូល​អ្នក​ឡើង​ដំបូល​អគារ​ល្បី​ជាង​គេ​នៅ​ចិន លែង​ឃើញ​​បង្ហោះ​វីដេអូ​ថ្មីៗ​ទៀត ដែល​នាំ​ឲ្យ​អ្នកគាំទ្រ​របស់​លោក​ប្រមាណ ២៣៥ ០០០ នាក់ ​ជឿ​ថា​សំណាង​របស់​បុរស​វ័យ​២៦​ឆ្នាំ​នេះ​បាន​មក​ដល់​ទី​បញ្ចប់​ហើយ។ កាល​ពី​ថ្ងៃ​ទី​៨ ធ្នូ នារី​ម្នាក់​អះអាង​ថា​ ជា​សង្សារ​របស់​លោក បាន​បង្ហោះ​វីដេអូ​លើ​បណ្តាញ​សង្គម Weibo ប្រាប់​ថា យ៉ុង ជូ ស្លាប់​ហើយ។ នេះ​បើ​​តាម​សារព័ត៌មាន Shanghaiist។

ប្រភព​ខាង​លើ​បន្តថា “ថ្ងៃ​នេះ​គឺ​ថ្ងៃ​ទី ៨ ខែ​ធ្នូ វា​ធ្វើ​ឱ្យ​ខ្ញុំ​គិត​ដល់​ថ្ងៃ​ ៨ ខែ​វិច្ឆិកា ជា​ថ្ងៃ​ដែល​អ្នក​ចាកចេញ​ពី​យើង​ ចាកចេញ​ពី​ពិភពលោក​នេះ” ។ នាង​សរសេរ។ ប្រភព​ខាង​លើ​មិន​បាន​បង្ហាញ​ពី​មូលហេតុ​ដែល​ Spider Man នៅ​ចិន​នេះ​ស្លាប់​ដោយ​របៀប​ណា​ទេ ប៉ុន្តែ​គេ​ជឿ​ថា លោក​បាន​​ខិត​ខំ​ថត​វីដេអូ​ប្លែកៗ និង គ្រោះ​ថ្នាក់​បំផុត​ដើម្បី​បាន​លុយ​យក​ទៅ​មើល​ម្តាយ​ឈឺ ។

ទើបតែថ្ងៃនេះយើងទទួលបានពត៏មានជាក់ច្បាស់ទាក់ទងនិងការស្លាប់របស់គាត់តាមរយះវីដេអូខាងក្រោមនេះ ៖

សូមទស្សនាវីដេអូ៖

គួរអោយអាណិត បុរស់ចំណាស់ប្រថុយជីវិតហែលទឹកសមុទ្រយ៉ាងឆ្ងាយដើម្បីលក់ការ៉េមកីអោយអ្នកជិះទូក រកលុយចញ្ជឹមគ្រួសារ

ហ្វីលីពីន៖ ភាពក្រីក្រនៅតែ ជាបញ្ហាប្រឈមមួយនៅប្រទេសហ្វីលីពីន ដែលប្រជាជនប្រមាណ ២១.៦ ភាគរយ ទូទាំងប្រទេស កំពុងរស់នៅក្រោមបន្ទាត់ក្រីក្រ។ភាពក្រីក្រ នៅហ្វីលីពីនដោយសារមានភាពក្រីក្រនេះហើយ បណ្តាលឲ្យបុរសវ័យចំណាស់ម្នាក់ ហែលទឹកសមុទ្រ ទាំងលំបាកលំបិន ដើម្បីលក់ការ៉េមកី ឲ្យអ្នកដំណើរជិះទូក និងបង្កការចាប់អារម្មណ៍ជាខ្លាំងលើបណ្តាញសង្គម។

បុរសវ័យចំណាស់ ហែលកាត់សមុទ្រលក់ការ៉េមកី

បើតាមគណនីហ្វេសប៊ុករបស់អ្នកស្រី Ann Hernandez បានបង្ហោះថា កំឡុងពេលអ្នកស្រី និងក្រុមគ្រួសារធ្វើដំណើរនៅឆ្នេរសមុទ្រនោះ បានប្រទះឃើញបុរសម្នាក់មិនដឹងមកពីណា ហែលទឹកឆ្ពោះមកកាន់ទូកកម្សាន្ តរបស់អ្នកស្រី ជាមួយនឹងធុងការ៉េមកីមួយធុង ក្នុងសភាពទទឹកខោអាវជោគជាំ។

ដំបូងឡើយមនុស្សម្នាលើទូក បានគិតថាបុរសខាងលើជាអ្នកហែលទឹកធម្មតា មិននឹកស្មានដល់នោះ គាត់ជាអ្នកលក់ការ៉េមវ័យចំណាស់ម្នាក់ និងគួរឲ្យអាណិតថែមទៀត។បុរសវ័យចំណាស់ ហែលកាត់សមុទ្រ លក់ការ៉េមកីដោយបានឃើញនូវភាពលំបាករបស់បុរសវ័យចំណាស់ម្នាក់នេះ អ្នកនិយមលេងអ៊ីនធឺណេត មានក្តីរំភើប និងកោតសរសើររូបគាត់ជាខ្លាំង ដែលហ៊ានប្រថុយជីវិតកណ្តាលផ្ទៃសមុទ្រ រកថវិកាបន្តិចបន្តួច សម្រាប់ផ្គត់ផ្គង់ចំណាយលើបន្ទុកគ្រួសារ។

ពួកគេសង្ឃឹមថា នឹងបានស្គាល់អត្តសញ្ញាណរបស់បុរសម្នាក់នេះឆាប់ៗ គ្រាន់បានជួយឧបត្ថម្ភខ្លះៗដល់ក្រុមគ្រួសាររបស់គាត់ផងដែរ៕

មូលហេតុអីុចឹងសោះ បានជាពលរដ្ឋជប៉ុនវ័យចំណាស់ស្លាប់ម្នាក់ឯងទាល់តែរលួយ ក៏គ្មានអ្នកណាដឹង

ពលរដ្ឋ​ជប៉ុន​ជាច្រើន​នាក់​បាន​ស្លាប់ និង​ស្អុយ​រលួយ​តែ​ម្នាក់​ឯង អស់​រយៈពេល​ជា​ច្រើន​សប្ដាហ៍​នៅ​ក្នុង​ផ្ទះ​របស់​ពួកគេ ដែល​នេះ​គឺ​ជា​និន្នាការ​ដ៏​គួរ​ឲ្យ​សោកសៅ និង​ជា​វាសនា​របស់​ពលរដ្ឋ​ជប៉ុន​វ័យ​ចំណាស់​រាប់​ពាន់​នាក់។ Kodokushiស្លាប់​តែ​ម្នាក់​ឯង កំពុង​ជា​បញ្ហា​មួយ​នៅ​ប្រទេស​ជប៉ុន។

វា​បាន​កើត​ឡើង ដោយសារតែ ប្រជាជន ២៧,៧ភាគរយ នៃ​ចំនួន​ប្រជាជន​ជប៉ុន​សរុប​មាន​អាយុ​លើស​ពី ៦៥ឆ្នាំ ហើយ​មនុស្ស​វ័យ​ក្មេង​ជា​ច្រើន ជ្រើសរើស​យក​ការ​រស់នៅ​តែ​ម្នាក់​ឯង។

 

360news.world

ជនរងគ្រោះ​ចុងក្រោយ​បង្អស់ គឺ​បុរស​អាយុ​ខ្ទង់ ៥០ឆ្នាំ​ម្នាក់ មាន​ឈ្មោះ​ថា Hidemitsu Ohshima ដែល​បាន​ស្លាប់​តែ​ម្នាក់ឯង អស់​រយៈពេល ៣សប្តាហ៍​មក​ហើយ។ លោក Ohshima បាន​លើក​ពូក​មក​គ្រប​លើ​រាងកាយ​របស់​ខ្លួន​មុន​ពេល​ស្លាប់ ដើម្បី​បិទបាំង​រាងកាយ​ពី​សត្វ​ល្អិត ដែល​អាច ឬ​មិន​អាច​ចម្លង​មេរោគ​ដល់​លោក។

គួរ​បញ្ជាក់​ថា ប្រទេស​ជប៉ុន​មាន​ពលរដ្ឋ​រាប់​ម៉ឺន​នាក់ ដែល​មាន​អាយុ​លើស​ពី ១០០ឆ្នាំ។ ជាមួយ​គ្នា​នេះ​ដែរ ការ​ធ្លាក់​ចុះ​នៃ​អត្រា​បង្ក​កំណើត គឺ​ជា​បញ្ហា​មួយ​ផ្សេង​ទៀត។ ក្រុម​អ្នក​ជំនាញ​បាន​ប៉ាន់​ស្មាន​ថា មនុស្ស​ចំនួន ៣០ ០០០នាក់​បាន​ស្លាប់​តែ​ម្នាក់​ឯង​ក្នុង​មួយ​ឆ្នាំៗ។Kodokushiស្លាប់​តែ​ម្នាក់​ឯង កាន់តែ​អាក្រក់​ឡើង ដោយសារ​តែ​ការ​រួមបញ្ចូល​គ្នា​នៃ​វប្បធម៌ , បញ្ហា​ប្រជាសាស្ត្រ និង សង្គម​នៅ​ប្រទេស​ជប៉ុន៕

ទីបំផុត បុរសដែលល្បីខាង​ពូកែ​លោត​ផ្លោះ​​លើ​ដំបូល​អគារ​ខ្ពស់ៗបង្ហោះនៅលើហ្វេកប៊ុក ពេលនេះគាត់បានស្លាប់​ហើយ (មាន​video)

បុរស​វ័យក្មេង​ជនជាតិ​ចិន​ជា​ច្រើន​​នាក់​ បាន​ក្លាយ​ជា​មនុស្ស​ពេញនិយម​នៅ​លើ​អ៊ីនធឺណេត​តាមរយៈ​វិដេអូ​ ដែល​បង្ហាញ​​អំពី​សកម្មភាព​ហ៊ាន​ប្រថុយ​នឹង​គ្រោះថ្នាក់​លើ​អាគារ​ខ្ពស់ៗ​ ធ្វើ​ឲ្យ​​អ្នកគាំទ្រ​របស់​ពួកគេ​លើ​បណ្តាញ​សង្គម​ផឺត​ពោះ​ជំនួស។

កាល​ពី​ខែ​មុន​គណនី​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​របស់​លោក យ៉ុង ជូ ដែល​​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​​កំពូល​អ្នក​ឡើង​ដំបូល​អគារ​ល្បី​ជាង​គេ​នៅ​ចិន លែង​ឃើញ​​បង្ហោះ​វីដេអូ​ថ្មីៗ​ទៀត ដែល​នាំ​ឲ្យ​អ្នកគាំទ្រ​របស់​លោក​ប្រមាណ ២៣៥ ០០០ នាក់ ​ជឿ​ថា​សំណាង​របស់​បុរស​វ័យ​២៦​ឆ្នាំ​នេះ​បាន​មក​ដល់​ទី​បញ្ចប់​ហើយ។ កាល​ពី​ថ្ងៃ​ទី​៨ ធ្នូ នារី​ម្នាក់​អះអាង​ថា​ ជា​សង្សារ​របស់​លោក បាន​បង្ហោះ​វីដេអូ​លើ​បណ្តាញ​សង្គម Weibo ប្រាប់​ថា យ៉ុង ជូ ស្លាប់​ហើយ។ នេះ​បើ​​តាម​សារព័ត៌មាន Shanghaiist។

ប្រភព​ខាង​លើ​បន្តថា “ថ្ងៃ​នេះ​គឺ​ថ្ងៃ​ទី ៨ ខែ​ធ្នូ វា​ធ្វើ​ឱ្យ​ខ្ញុំ​គិត​ដល់​ថ្ងៃ​ ៨ ខែ​វិច្ឆិកា ជា​ថ្ងៃ​ដែល​អ្នក​ចាកចេញ​ពី​យើង​ ចាកចេញ​ពី​ពិភពលោក​នេះ” ។ នាង​សរសេរ។ ប្រភព​ខាង​លើ​មិន​បាន​បង្ហាញ​ពី​មូលហេតុ​ដែល​ Spider Man នៅ​ចិន​នេះ​ស្លាប់​ដោយ​របៀប​ណា​ទេ ប៉ុន្តែ​គេ​ជឿ​ថា លោក​បាន​​ខិត​ខំ​ថត​វីដេអូ​ប្លែកៗ និង គ្រោះ​ថ្នាក់​បំផុត​ដើម្បី​បាន​លុយ​យក​ទៅ​មើល​ម្តាយ​ឈឺ ៕

ទស្សនារូបភាពនិងវីដេអូខាងក្រោម៖

សូមទស្សនាវីដេអូ៖

តណ្ហាឡើង ទៅគាស់ផ្នូរចូលរំលោភសាកសព តែលទ្ធផលចុងក្រោយ

យុវជនល្មោភកាមម្នាក់ បានធ្វើសកម្មភាពលួចគាស់ផ្នូរសាកសពនារីម្នាក់ ដែលទើបនឹងត្រូវក្រុមគ្រួសារបញ្ចុះកាលពីក្បាលព្រលប់ បំណងចូលទៅរំលោភសេព សន្ថវៈសាកសព ប៉ុន្តែអកុសល ត្រូវដីបាក់សង្កត់ស្លាប់ក្នុងផ្នូរ បង្កឱ្យមានការភ្ញាក់ផ្អើល យ៉ាងខ្លាំងនៅតំបន់រដ្ឋបាល ប្រទេសនីហ្សេរីយ៉ា។យុវជនដែលលួចគាស់ផ្នូរចូលទៅរំលោភសព តែមិនទាន់បានសម្រេច ក៏ត្រូវដីបាក់សង្កត់ស្លាប់ មានឈ្មោះ Abdullahi អាយុ២០ឆ្នាំ រស់នៅក្នុងមូលដ្ឋានកើតហេតុខាងលើ។

តាមប្រភពពីប៉ូលិសប្រចាំតំបន់ បានបញ្ជាក់ប្រាប់ថា នៅមុនពេលកើតហេតុ មាននារីវ័យក្មេងម្នាក់បានបាត់បង់ជីវិត និងត្រូវបានក្រុមគ្រួសាររៀបចំពិធីបុណ្យសព តាមប្រពៃណី លុះដល់វេលាក្បាលព្រលប់ ក៏ដង្ហែសពយកទៅបញ្ចុះនៅចំណុច ទីវាលបញ្ចុះសពមួយកន្លែង ក្នុងមូលដ្ឋានខាងលើ។

ស្រាប់តែនៅព្រឹកថ្ងៃបន្ទាប់ ក្រុមគ្រួសារសពបានប្រទះឃើញថា នៅជុំវិញផ្នូរនារីរងគ្រោះ មានស្នាមជីករណ្តៅ និងថែមទាំងឃើញមានមនុស្សប្រុសម្នាក់ ត្រូវដីបាក់សង្កត់ជាប់ស្លាប់ នៅក្នុងផ្នូរជាមួយសាកសព ដោយសល់តែមួយកំណាត់ជើងត្រឹមជង្គង់ប៉ុណ្ណោះ ដែលលៀនចេញមកក្រៅ។ ក្រោយប្រទះឃើញរូបភាពបែបនេះ ក្រុមគ្រួសារសពក៏ប្រញាប់រាយការណ៍ទៅកាន់ ប៉ូលិសប្រចាំតំបន់ឱ្យចុះមកពិនិត្យភ្លាមៗ និងបានធ្វើឱ្យកើតមានការភ្ញាក់ ផ្អើលដល់មហាជន នាំគ្នាមកចោមរោមមើល ទាំងអារម្មណ៍ងឿងឆ្ងល់យ៉ាងខ្លាំង ថាតើយុវជនរូបនោះចូលទៅក្នុងផ្នូរ ក្នុងបំណងអ្វី?

តាមការស៊ើបអង្កេតរបស់ប៉ូលិស បានបង្ហាញថា យុវជន Abdullahi បានជីកលុងរណ្តៅល្មមតែមួយតួខ្លួន ដើម្បីចូលទៅរកសាកសពប៉ុនប៉ងរំលោភ ប៉ុន្តែនៅពេលដែលយុវជននេះព្យាយាមចូលទៅក្នុងផ្នូរផ្នែកខាងលើនៃរាងកាយសព ស្រាប់តែដីបានបាក់សង្កត់ ធ្វើឱ្យមិនអាចរើខ្លួនចេញមកវិញបាន ក៏ថប់ដង្ហើមស្លាប់ក្នុងផ្នូរនោះតែម្តង ដោយសល់តែជើងមួយកំណាត់ត្រឹមជង្គង់ លៀនចេញមកក្រៅផ្នូរ។

ហេតុការណ៍ខាងលើនេះ បានធ្វើឱ្យមនុស្សម្នាក់ក្នុងតំបន់ កើតមានការភ្ញាក់ផ្អើល និងហួសចិត្តយ៉ាងខ្លាំង ព្រមទាំងបានសន្និដ្ឋានថា យុវជន Abdullahi គឺជាមនុស្សតែម្នាក់គត់ ដែលបានប្រព្រឹត្តសកម្មភាពរំលោភសាកសព និងលួចគ្រឿងអលង្ការបស់សាកសព ដែលកន្លងមក ករណីនេះធ្លាប់មានជាញឹក ញាប់នៅក្នុងតំបន់ខាងលើ។

គួររំលឹកផងដែរថា នៅក្នុងប្រទេសកម្ពុជា ក៏ធ្លាប់កើតមានករណីស្រដៀងគ្នានេះផងដែរ ដោយកាលពីយប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៤ កន្លងទៅ មានបុរសម្នាក់ប្រដាប់ដោយ ឧបករណ៍កាំបិតប៉័ងតោ កាំបិតផ្គាក់ ចប ម្ជុលចាក់ថ្នាំ និងស្រោមអនាម័យ ដែលប្រើរួចចំនួន៣ផង បានជីកផ្នូរ និងគាស់មឈូសចូលទៅដេកជាមួយ សាកសពនារីវ័យ១៧ឆ្នាំម្នាក់ នៅក្នុងក្តារមឈូស នៅចំណុចភូមិបេង ឃុំព្រៃពោន ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

ជនសង្ស័យដែលបានធ្វើសកម្មភាពលួចគាស់ផ្នូរចូលទៅរំលោភសាកសពនារីវ័យក្មេងដល់ក្នុងក្តារមឈូស មានឈ្មោះជិន ឈាន អាយុ៤៧ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។ ចំណែកសពនារីរងគ្រោះ មានអាយុ១៧ឆ្នាំ ជាអ្នកភូមិផងរបងជាមួយគ្នា។តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅថ្ងៃកើតហេតុ អ្នកភូមិបានទៅដល់ប្រទះឃើញជនសង្ស័យកំពុងស្ថិតនៅក្នុងក្តារមឈូសជាមួយសាកសព ដោយសាកសពនៅក្នុងក្តារមឈូសនោះ ថែមទាំងស្ថិតក្នុងភាពអាក្រាតកាយទៀតផង ហេតុនេះទើបមានការសង្ស័យថា ជនសង្ស័យលួចគាស់ផ្នូរចូលទៅរំលោភ សាកសពរហូតដល់បានសម្រេច។

យ៉ាងណា ជនសង្ស័យខាងលើ ត្រូវបានតុលាការខេត្តព្រៃវែង បានសម្រេចចោទប្រកាន់តាមមាត្រា ២៦១ នៃក្រមព្រហ្មទណ្ឌ ចែងអំពីបទល្មើសទាក់ទងជាមួយការប៉ះពាល់ដល់បូរណភាពនៃសាកសព ដែលបានចែងថា អំពើប៉ះពាល់ដល់បូរណភាពនៃសាកសព ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ខែ ទៅ១ឆ្នាំ និងពិន័យជាប្រាក់ពី១សែនរៀល ទៅ២លានរៀល៕

មេម៉ាយសាច់ខ្ចីស្អាតប្រចាំភូមិ ភ័យខ្លួនព្រោះប្រុសចោមច្រើនពេក

អ្នកមេម៉ាយកូន១ សាច់ខ្ចីល្ហក់នេះ បន្ទាប់ពីប្តីស្លាប់ ចោលមកមិនខ្វះទេ កំលោះៗជ្រួលជ្រើម តាមចែចង់ ប៉ុន្តែនាងមិនទុកចិត្ត ខ្លាចប្រុស បោកប្រាស់ ក៏ចេះតែប្រកែក។ សព្វថ្ងៃនាងកំពុង ព្រួយបារម្ភខ្លាចប្រុសកំហូចចាប់រំលោភ ពេលនាងដើរទៅណាម្នាក់ឯង ព្រោះទុកចិត្ត មិនបានទេ ប្រុសៗសម័យនេះ…។

នាងខែន ស៊ីណា អាយុ៣៧ឆ្នាំ រស់នៅភូមិត្រពាំងល្បើក ឃុំត្រពាំងបី ស្រុកឈូក ខេត្តកំពត បានរៀបរាប់ថា រូបនាងជាកូនច្បង ក្នុងចំណោមបងប្អូន៤នាក់ ឪពុកស្លាប់ នៅតែម្តាយ ឈ្មោះទិត សាំង អាយុ៥៦ឆ្នាំ។ នាងធ្លាប់រៀនសូត្រដល់ថ្នាក់ទី៤ ក៏ឈប់ទៅ ហើយនៅតែផ្ទះជួយបំពេញការងារ ស្រែចម្ការ មិនដែលធ្វើចំណាកស្រុកទៅធ្វើការរោងចក្រ ដូចនារីឯទៀតទេ។ លុះចូលវ័យក្រមុំអាយុ១៦ឆ្នាំ ក៏ មានកំលោះៗ ទាក់ទងសុំស្នេហ៍ជាហូរហែ ក្នុងនោះ

ក៏ មានកំលោះម្នាក់ឈ្មោះគង់ ណន អាយុបងនាង២ឆ្នាំ រស់នៅភូមិស្រុកជាមួយគ្នា តែងស្កាត់ជួបនាងលួងលោម សុំស្រលាញ់។ ពាក្យសម្តីគេពីរោះផ្អែមល្ហែមណាស់ រហូត ដល់នាងបាក់ចិត្តអាណិតស្រលាញ់គេវិញដែរ រហូតបានរៀបការជាមួយគ្នាតាមប្រពៃណី មិនលេងឆក់កណ្តៀតនោះទេ។ ក្រោយពីរៀបការរួចមក នាងក៏រៀបចំខ្លួនឱ្យក្លាយជាប្រពន្ធល្អរបស់គេ បនាចំណីឆ្ងាញ់មួយម៉ាត់តែង យកមកឱ្យប្តី ហើយសូម្បីរឿងយប់ព្រលប់ ក៏នាងតែងបម្រើប្តីមិនឱ្យសៅហ្មងដល់ម្តងណាឡើយ រហូតបង្កើតបានកូនប្រុសម្នាក់ទុកជាចំណងដៃ និស្ស័យស្នេហ៍។

នាងខែន ស៊ីណា បន្តទៀតថា តាំងពីបានកូនមួយមក នាងក៏បែកសាច់ទ្រលុកទ្រលន់ស្អាតជាងនៅក្រមុំ ពេលបណ្តើរគ្នាជាមួយប្តីចេញទៅណាម្តងៗ អ្នកស្រុកចេះតែនិយាយលេងសើចជាមួយប្តីថា ប្រពន្ធឯងស្អាត ម៉្លឹងៗ ប្រយ័ត្នគេឆក់បាត់។ ហេតុតែប្តីជាមនុស្សត្រចៀកស មិនចេះអក្សរ១តួ ខ្វះការពិចារណាក៏បែកគំនិត ប្រចណ្ឌនាងតែម្តង ដោយគេជឿថា រូបនាងពិតជាមានប្រុសឯទៀតចង់ដណ្តើមពីគេ។ លុះបែកគំនិតប្រចណ្ឌ គេចាប់ផ្តើមចេះផឹកស៊ី ភ្លេចការងារ ឱ្យតែវិលមកដល់ផ្ទះម្តងៗ ក៏ចោទប្រកាន់នាងថា មានសហាយ រួចវាយ ធ្វើបាបនាងគ្មានមេត្តា។

ទំនាស់រវាងនាង និងប្តី មិនដល់ថ្នាក់លែងលះគ្នា នោះទេ ព្រោះបន្ទាប់ពីឈ្លោះ ក៏ត្រូវរ៉ូវគ្នាវិញ ប៉ុន្តែជាអកុសល លុះមកដល់ឆ្នាំ២០១៤ ពេលប្តីចេញទៅធ្វើស្រែ ក៏ត្រូវពស់ចឹកស្លាប់ទៅ ទុកឱ្យនាងធ្លាក់ខ្លួនជាស្រីមេម៉ាយ ចំណាយមាត់ប្រុសរហូតមក។នាងខែន ស៊ីណា បន្តរឿងជីវិតទៀតថា នៅពេលនាងធ្លាក់ខ្លួនមេម៉ាយបែបនេះ ស្រាប់តែមានបុរសមួយចំនួនដែលធ្លាប់ស្រលាញ់នាង កាលនៅក្រមុំតែមានប្រពន្ធកូនទៅហើយនោះ ឱ្យតែបានជួបនាងតាមផ្លូវ ក៏ព្យាយាមចែចង់សុំយកធ្វើប្រពន្ធចុង។

ខ្លះទៀតព្រលយពាក្យថា ឱ្យតែនាងព្រមស្មគ្រ័ គេនឹងលែងប្រពន្ធដើមចោល ហើយឱបបង្វេចមក រួមរស់ជាមួយនាង។ ក្នុងនោះក៏មានអ្នកខ្លះជាកំលោះច្រេះចាប់មិនយក ប្រពន្ធទេ តែមិនខ្វះស្រីស្នេហ៍ ក៏ញ៉ែនាងដែរ គេថា នាងស្អាតជាងក្រមុំ ទៅទៀត បើព្រមរៀបការជាមួយគេៗធានារកស៊ីចិញ្ចឹម តែគេសុំភ្លក្ស មុនសិន។ និយាយរួម ប្រុសៗទាំងនោះសុទ្ធតែចង់លេងផ្លូវកាត់ បើសិន ជានាងឱ្យដៃ ច្បាស់ជាពួកគេបោលក្បាលជាន់ជើងគ្នាមិនខាន ប៉ុន្តែនាង មិនភ្លើទេ ព្រោះដឹងថា គេចង់បោកយកតែខ្លួននាងប៉ុណ្ណោះ។ សព្វថ្ងៃ នាង ព្រួយបារម្ភណាស់ ខ្លាចតែប្រុសខិលខូចទាំងនោះស្ទាក់ចាប់អូសដៃចូល ព្រៃ ពេលនាងចេញទៅណាម្តងៗ។

អ្នកមេម៉ាយសាច់ខ្ចី បន្តទៀតថា ពុំមែននាង មិនចង់បានប្តីនោះទេ ព្រោះវ័យ៣៧ឆ្នាំ របស់នាងទៅ អនាគតវែងឆ្ងាយណាស់ ប៉ុន្តែបើប្រុសៗទាំងនោះ ចេញក្បួនសុំភ្លក្សមុនបែបនេះ មិនអាចទៅរួចទេ។ ស្វាមីដែលនាងចង់បាន លុះត្រាតែមានលក្ខណសម្បត្តិត្រឹមត្រូវ ពូកែរកស៊ី មិនប្រមឹកខួប ចរិតសុភាព រាបសា ស្គាល់ចាស់ទុំ ទោះជាចាស់បន្តិចក៏ដោយចុះ ជាពិសេស កុំមានប្រពន្ធកូនជាប់ដៃជើង។ នាងមិន អាចធ្វើប្រពន្ធចុងគេបានឡើយ តែអាចធ្វើប្រពន្ធ ក្រោយបាន បើប្រពន្ធមុននោះ ស្លាប់ទៅ ឬលែងលះ គ្នាជាផ្លូវការ។

នាងធ្លាប់បានប្តីមុន មានការពិសោធន៍ ឆ្អែតឆ្អន់ ដូច្នេះបើជ្រុលយកប្តីទៀត លុះត្រាតែស្រប បំណង ទើបហ៊ានប្រថុយ ប៉ុន្តែពេលនេះ អ្វីដែលនាង កំពុងប្រយ័ត្នក្រែងប្រុសៗ ដែលស្រលាញ់នាងមិន បាននោះ អូសដៃចូលព្រៃស្ងាត់ហ្នឹង មិនដឹងបានអ្នក ណាជួយទេ។លោកយាយរឿម ចិន្តា អាយុ៦៨ឆ្នាំ និងអ្នកស្រីជុំ ម៉ាច អាយុ៥០ឆ្នាំ ជាអ្នកជិតខាង បានឱ្យដឹងស្របគ្នាថា នាងស៊ីណាត កាលនៅក្រមុំស្អាតដាច់ ក្រមុំៗក្នុងភូមិ លុះបានប្តី ស្រាប់តែប្តីប្រចណ្ឌ ព្រោះតែ សម្រស់របស់នាង។

លោកយាយរឿម ចិន្តា
លោកយាយរឿម ចិន្តា

 

លុះប្តីនោះពស់ចឹកស្លាប់ទៅ នាងស៊ីណាត ក៏នៅមេម៉ាយ៣ឆ្នាំហើយ ស្រាប់តែ ប្រុសៗចោមរោមស្រលាញ់ ប៉ុន្តែនាងរើសប្តីណាស់ ដោយធ្លាប់និយាយប្រាប់ពួកគាត់ថា បើនាងយកប្តី ក្មេងរឹតតែវេទនាចិត្តជាងមុនទៅទៀត តែបើធ្វើប្រពន្ធ ចុងគេ ក៏កាន់តែយ៉ាប់។ដល់អ៊ីចឹងទៅ នាងបែរជាភ័យ ខ្លួនខ្លាចប្រុសៗធ្វើបាបពេលចេញ ទៅណាម្នាក់ឯង ដែលពួកគាត់យល់ថា បើនាងយកប្តីឆាប់ៗទៅ លែង បារម្ភទៀតហើយ ទាស់ត្រង់នាងរើសប្តីពេក។

គួរបញ្ជាក់ថា ធម្មតាស្រីមេម៉ាយ ដែលធ្លាប់មាន ប្រុសចោមស្រលាញ់ច្រើនកាលនៅក្រមុំ លុះនាង ធ្លាក់ខ្លួនមេម៉ាយ ច្បាស់ជាប្រុសធ្លាប់ស្រលាញ់នោះ តាមក្រវែលរំព្ញករឿងដើមមិនខានឡើយ។ បើនាង ធ្វេសប្រហែសនឹងធ្លាក់ខ្លួនជាប្រពន្ធចុងគេ ឬប៉ះប្រុស បោកប្រាស់ យកខ្លួននាងឆ្អែតឆ្អន់ក៏បោះបង់ចោលឱ្យ រស់ជាមួយទឹកភ្នែក។ ចង់ដោះស្រាយបញ្ហានេះ គួរ នាងសម្លឹងមើលបុរសពោះម៉ាយណាម្នាក់ ដែល មានអាយុច្រើនជាងនាង ឬប្អូននាងបន្តិចបន្តួច ក៏ មិនទាស់អីដែរ ឱ្យតែឃ្លាំមើលឃើញថា បុរសពោះម៉ាយនោះ អភ័ព្វគូត្រូវប្រពន្ធស្លាប់ចោល ឬប្រពន្ធរត់តាមសហាយ។

អ្នកស្រីជុំ ម៉ាច អ្នកជិតខាង
អ្នកស្រីជុំ ម៉ាច អ្នកជិតខាង

នាងមិនចាំបាច់ជ្រើសយកបុរស សង្ហាពេកទេ គឺចំណុចសំខាន់នៅត្រង់គេមានមុខរបរ ពិតប្រាកដ មិនឡេះឡោះ ដើរទាត់ខ្យល់ វិលវល់តែវង់ផឹក ហើយបើត្រូវរ៉ូវគ្នា គួរកុំទាន់អាលឱ្យគេភ្លក្សមុន ចាំបាច់ត្រូវតែសែនព្រេនសិន ទើបធានាថា អនាគត របស់នាងនឹងមានសុភមង្គលជារៀងរហូត…”៕

យុីចែរនេះ ចង់ល្បីបោកគេផ្អើលពេញពិភពលោក

ឥទ្ធិពល​នៃ​បណ្ដាញ​សង្គម​មិន​ទាមទារ​ពេល​វេលា​យូរ​ឡើយ​សម្រាប់​ឲ្យ​រឿង​មួយ​ក្លាយ​ជា​រឿង​ល្បី​ទូទាំង​ប្រទេស ឬ​ទូទាំង​សាកលលោក សំខាន់​ឲ្យ​តែ​មាន​អ្នក​នោះ​មាន​សមត្ថភាព​បង្កើត​​រឿង​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍ និង​ទំនង​មួយ​បាន​។ ឧទាហរណ៍​ជាក់​ស្ដែង​គឺ​រឿង​រ៉ាវ​ស្ត្រី​អ៊ីរ៉ង់​ដែល​បាន​ធ្វើការ​វះ​កាត់​ចំនួន ៥០​ដង​ដើម្បី​មើល​ទៅ​ដូចជា​តារា​សម្ដែង Angelina Jolie ។

​មនុស្ស​ទូទាំង​ពិភពលោក​បាន​ភ្ញាក់ផ្អើល ហើយ​អ្នក​ខ្លះ​ថែម​ទាំង​មាន​ប្រតិកម្ម​មិន​ល្អ​ចំពោះ​ការ​ផ្លាស់​ប្តូរ​របស់​នាង​ដោយ​និយាយ​ថា​នាង​មើល​ទៅ​ដូច​ជា​ខ្មោច​ឆៅ​ជាង​ដូច Angelina Jolie។ ប៉ុន្តែ​ការ​ពិត​ ការ​ផ្លាស់ប្តូរ​ពិត​ប្រាកដ​របស់​នាង​គឺ​មិន​មែន​ជា​អ្វី​ដែល​យើង​ទាំង​អស់​គ្នា​បាន​ឃើញ និង​បាន​គិត​នោះ​ទេ។

សារព័ត៌មាន​រុស្ស៊ី Sputnik បាន​ទៅ​ជួប​ក្មេង​ស្រី​វ័យ ១៧ឆ្នាំ​នោះ​ដែល​មាន​ឈ្មោះ Sahar Tabar បន្ទាប់​ពី​រូបភាព​របស់​នាង​បាន​ល្បី​ផ្ទុះ​ទូទាំង​ពិភពលោក ហើយ​នាង​បាន​ធ្វើ​ការ​បកស្រាយ​គួរ​ឱ្យ​ភ្ញាក់ផ្អើល​មួយ​ចំនួន​នៅ​ក្នុង​បទសម្ភាសន៍​ផ្តាច់​មុខ។ នៅ​ពេល​ត្រូវ​បាន​គេ​សួរ​ថា​តើ​នាង​ពិត​ជា​ចង់​មើល​ទៅ​ដូច Angelina Jolie មែន​ឬ​ទេ​ នាងបាននិយាយថា៖

“ទេ អត់​ទាល់​តែ​សោះ។ រូប​ទាំង​នោះ​គឺ​គ្រាន់​តែ​ឆ្លង​កាត់ Photoshop និង​ការ​តុបតែង​មុខ​ប៉ុណ្ណោះ។ រាល់​ពេល​ដែលខ្ញុំ​បង្ហោះ​រូបថត ខ្ញុំ​តែង​ផាត់​មុខ គូរ​មុខ​មាត់​របស់​ខ្ញុំ​ឲ្យ​មើល​ទៅ​កាន់​តែ​កំប្លែង។ វា​គឺ​ជា​វិធី​មួយ​នៃ​ការ​បង្ហាញ​​ខ្លួន​របស់​អ្នក ក្នុង​លក្ខណៈ​បែប​សិល្បៈ។ អ្នកគាំទ្រ​ពិត​ប្រាកដ​របស់ខ្ញុំ​​ប្រាកដ​ជា​​ដឹង​ថា​នោះ​មិនមែន​ជា​មុខ​មាត់ពិត​របស់​ខ្ញុំ​ទេ”។

ប្រាកដ​ណាស់ តាម​ការ​ពិត​មុខ​មាត់​ពិត​របស់​នាង​ គឺ​មិន​ដូច​រូប​ដែល​ល្បី​លើ​អ៊ីនធឺណិត​សូម្បី​បន្តិច។ នាង​ក៏​បាន​បង្ហាញ​ផង​ដែរ​ថា​ខណៈ​ដែល​នាង​គ្មាន​ចេតនា​ចង់​ឲ្យ​ដូច Angelina Jolie តួអង្គ​គំនូរ​ជីវចល “Rotting Bride” ​ក៏​មិនមែន​ជា​គោលដៅ​ដែល​នាង​ចង់​វះកាត់​ឲ្យ​ដូច​ដែរ។ តែ​បន្ទាប់​ពី​នាង​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​មុខ​ដូច Angelina Jolie នាង​ក៏​ចាប់​ផ្ដើម​គួរ​​មុខ​មាត់​របស់​ខ្លួន​ឯង​​​តាម​ទម្រង់​ផ្សេង​ៗ ដោយ​គិត​​ថា​វា​ជា​សិល្បៈ​ប៉ុណ្ណោះ។

យ៉ាង​ណា​មិញ ការ​ផ្លាស់​ប្តូរ​លើ​មុខ​មាត់​របស់​នាង​មិនមែន​សុទ្ធ​តែ​ក្លែងក្លាយ​ទាំង​អស់​ទេ ដោយ​នាង​ក៏​បាន​សារភាព​ថា នាង​ធ្លាប់​ឆ្លង​កាត់​មុខ​កាំបិត​ពេទ្យ​កែសម្ផស្ស​ខ្លះ​ពិត​មែន ហើយ​នាង​​មិន​ដែល​ស្ដាយ​ក្រោយ​ឡើយ។ នាង​បាន​និយាយ​ថា៖ “ខ្ញុំ​បាន​កែ​ច្រមុះ​ឲ្យ​ធំ និង​កែ​បបូរ​មាត់។ ខ្ញុំ​គិត​ថា​វា​​មិន​មែន​ជា​ទង្វើ​ខុស​ទាស់​អ្វី​នោះ​ទេ ​ហើយ​មនុស្ស​ជា​ច្រើន​នៅ​លើ​ពិភពលោក​បាន​វះកាត់​បែប​នេះ។ ”

រូបថតនាងពេលមិនទាន់កែរសម្ផស្ស និង សម្រកគីឡូ
រូបថតនាងពេលមិនទាន់កែរសម្ផស្ស និង សម្រកគីឡូ
រូបថតនាងពេលមិនទាន់កែរសម្ផស្ស និង សម្រកគីឡូ
រូបថតនាងពេលមិនទាន់កែរសម្ផស្ស និង សម្រកគីឡូ

ទាក់​ទង​នឹង​ការ​សម្រក​ទម្ងន់​ នាង​បាន​និយាយ​ថា​នាង​បាន​សម្រក​ ៥-៧​គីឡូ​ក្រាម​ពិត​មែន ប៉ុន្តែ​ទម្ងន់​បច្ចុប្បន្ន​របស់​នាង​គឺ ៥៤គីឡូក្រាម មិនមែន​ ៤០​គីឡូ​ក្រាម ដូច​ Angelina Jolie ឬ​ការ​ចុះ​ផ្សាយ​នានា​នោះ​ទេ។

មកទស្សនារូបថតនាងបង្ហោះបោកគេកន្លងមក៖

Sahar បាន​និយាយ​ថា​នាង​មិន​ខ្វល់​ពី​ការ​រិះគន់​ និង​គំនិត​អវិជ្ជមាន​ផ្សេង​ៗ​មក​លើ​រូប​នាង​នោះ​ឡើយ ព្រោះ​នាង​ជឿ​ថា​មាន​តែ​ព្រះ​ប៉ុណ្ណោះ​ដែល​អាច​​វាយតម្លៃ​រូប​នាង​បាន។ នាង​បាន​ឲ្យ​ដឹង​ថា​បើ​ទោះ​បី​ក្រុម​គ្រួសារ​របស់​នាង​មិន​បាន​អនុញ្ញាត​ឲ្យ​នាង​ទៅ​កែ​សម្ផស្ស ប៉ុន្តែ​ចុង​ក្រោយ​ពួក​គេ​បាន​គាំទ្រ​នាង​ទាំង​ស្រុង ក្រោយ​ឃើញ​លទ្ធផល​នៃ​ការ​វះកាត់​ទាំង​នោះ ៕

រូបថតខ្លារខិនពួនឆ្មក់ចាប់សត្វពពែ តែមនុស្សតិចណាស់ដែលអាចមើលឃើញវា ចុះអ្នកវិញមើលឃើញទេ ?

ខ្លា​រខិន​ទឹកកក​មួយ​ក្បាល បាន​បង្ហាញ​ថា វា​ជា​សត្វ​ដែល​ពិបាក​ក្នុង​ការ​ស្វែងរក​ខ្លាំង​ណាស់ នៅ​ពេល​ពួន​ឆ្មក់​ចាប់​សត្វ ដែល​មិន​ដឹង​ខ្លួន។ កាល​ពី​ពេល​ថ្មីៗ​នេះ អ្នក​ថតរូប​សត្វ​ព្រៃ​ម្នាក់ ឈ្មោះ Inger Vandyke បាន​ផ្ដិត​យក​ទិដ្ឋភាព​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល នៅ​តំបន់ Ladakh ប្រទេស​ឥណ្ឌា ដែល​ដំបូង​មើល​ទៅ​ហាក់​បី​ដូច​ជា មាន​តែ​ហ្វូង​ពពែ​កំពុង​ប្រមូល​ផ្ដុំ​គ្នា នៅ​លើ​ជម្រាល​ថ្ម​ប៉ុណ្ណោះ។

ប៉ុន្តែ​ជាក់ស្ដែង បើ​យើង​ពិនិត្យ​មើល​ឲ្យ​ច្បាស់ នៅ​ក្នុង​រូបថត​មួយ​សន្លឹក​នោះ នឹង​បាន​ឃើញ​សត្វ​ខ្លារខិន​មួយ​ក្បាល កំពុង​លាក់​ខ្លួន​នៅ​ទី​នោះ​ដែរ។ ខណៈ​ពេល​ដែល​យើង​ពិបាក​នឹង​រក​សត្វ​ខ្លា​រខិន​មួយ​ក្បាល​នោះ​ឃើញ ហ្វូង​ពពែ​បែរ​ជា​ដឹង​ខ្លួន​មុន ហើយ​អាច​រត់​គេច​ខ្លួន​ដោយ​សុវត្ថិភាព៕ តោះ! សាកល្បង​រក​សត្វ​ខ្លារខិន​នោះ​ទាំង​អស់!

តើ​ប្រិយមិត្ត​អាច​រក​ឃើញ​ដែរ​ឬ​ទេ? បើ​រក​មិន​ឃើញ​ទេ ទៅ​មើល​ចម្លើយ​នៅរូបថតខាងក្រោមគេបង្អស់!

ចម្លើយនៅទីនេះ៖

អស្ចារ្យលោកប្តី ប្រពន្ធមិនអោយរួមមេត្រី យកភ្លើងមកអុចប្រដាប់ភេទប្រពន្ធ

ហេតុតែ ភ្លើងតណ្ហាដុតរោលខ្លាំងពេក លាយឡំនឹងភាពស្រវឹងជោកជាំផងនោះ នៅពេលប្រពន្ធប្រកែក មិនព្រមរួមមេត្រី ប្តីក៏យកអង្កត់អុស ដែលភ្លើងកំពុងឆេះមកអុជប្រដាប់ភេទប្រពន្ធ។ ទោះជានាងមិនហ៊ានប្តឹង និង ព្យាយាមលាក់លៀមយ៉ាងណា ក៏លាក់មិនជិតដែរ ប៉ុន្តែសព្វថ្ងៃ ពួកគេមិនសូវឈ្លោះគ្នាទៀតទេ ក្រោយពេលអាជ្ញាធរអប់រំ…។

នាងប៉ាន់ ហឺ អាយុ៣៩ឆ្នាំ រស់នៅភូមិថ្មី ឃុំស្រើង ស្រុកប្រាសាទសម្បូណ៍ ខេត្តកំពង់ធំ បានរៀបរាប់ថា នាងជា ស្រីអភ័ព្វណាស់ ព្រោះធ្លាប់បានប្តី២នាក់ ជួបតែភាពរកាំរកូស។ កាលនៅក្រមុំ នាងបានរៀបការជាមួយប្តីទី១ ឈ្មោះឈន ចេក អាយុបងនាង២ឆ្នាំ បង្កើតបានកូន៣នាក់ (ស្លាប់អស់២នាក់) ក៏ទាស់ទែងខ្វែងគំនិតគ្នា ឈានដល់ចែកផ្លូវគ្នាដើរទៅ។ នាងរស់ជាស្រីមេម៉ាយមួយរយៈ ដោយពិបាកពេកក៏សម្រេចចិត្តយកប្តីទី២ ឈ្មោះតាប់ តាក អាយុប្អូននាង២ឆ្នាំ កាលពី ចុងឆ្នាំ២០១៦ កន្លងទៅថ្មីៗនេះ។

 

នាងរំព្ញកថា កាលនៅរួមរស់ជាមួយប្តីទី១ នាងវេទនាចិត្តណាស់ ព្រោះប៉ះប្តីព្រាននារី ដើរទាក់ស្រីៗបំផ្លាញព្រហ្មចារីរាប់មិនអស់ លុះចូលដល់ផ្ទះ ក៏វាយធ្វើបាបនាងជាប្រពន្ធ។ នាងមិនដែលស្គាល់សុភមង្គល ជាមួយប្តីនោះទេ សូម្បីតែបង្កើតបានកូន៣នាក់ ក៏កូននៅជាមួយ មិនបាន ទើបខូចអស់២នាក់គួរឱ្យស្តាយ។ មួយខែៗ នាង ប្រឹងរកស៊ីដោយខ្លួនឯង ព្រោះប្តីដើរបាត់ៗពីផ្ទះ រហូតដល់ កូនឈឺស្លាប់ម្តងមួយៗ មិនដែលប្តីនោះមកជួយព្យាបាលកូនទេ ធ្វើឱ្យនាងខូចចិត្តយកស្រាធ្វើមិត្ត បំបាត់ទុក្ខកង្វល់ខ្លះៗទៅ។

នាងប៉ាន់ ហឺ បន្តទៀតថា បន្ទាប់ពីប្តីទី១ ចែកផ្លូវគ្នាដើរ ទៅយកប្រពន្ធថ្មីបាត់ នាងក៏សម្រេចចិត្តយកកំលោះចាស់ ម្នាក់ឈ្មោះតាប់ តាក ដែលនាងធ្លាប់ស្គាល់តាំងពីតូចៗមកម៉្លេះ ព្រោះរស់នៅភូមិជាមួយគ្នា។ បុរសម្នាក់នេះ គ្មានស្រីណា ហ៊ានយកធ្វើប្តីទេ ព្រោះគេស្គាល់ចរិតមិនល្អ ក៏នៅត្រកដល់ អាយុជិត៤០ឆ្នាំ ប៉ុន្តែដោយសារនាងគ្មានជម្រើស ណាមួយ ខឹងប្តីទី១ផងនោះ ក៏សម្រេចចិត្តយកលោកតាក ធ្វើប្តីទៀតទៅ។ ម៉្យាងទៀត បានជានាងសម្រេចចិត្ត មកពីយល់ថា លោក តាក ជាសាច់ឈាមផង មិនមែនអ្នកឆ្ងាយទេ ហើយស្មានថា គេនៅកំលោះបរិសុទ្ធផង បានជាអាយុប៉ុនហ្នឹងទៅហើយមិន ព្រមយកប្រពន្ធ។

បុរសជាប្តី
បុរសជាប្តី

នាងប៉ាន់ ហឺ បន្តទៀតថា លុះពេលផ្សំដំណេក ទើបដឹង ថា បុរសនេះមិនធម្មតាទេ គេមានកម្លាំងតណ្ហាដូចគោឡើងក គឺមួយយប់ទល់ភ្លឺឡើងចុះៗ គ្មានបានដេកពួនទេ។ មិនថាតែពេលយប់នោះទេ សូម្បីថ្ងៃក្រឡែត ក៏គេចាប់ នាងបង្ខំរួមភេទដែរ តែមុនដំបូង នាងស្មានថា ប្តី ខ្លាំងអ៊ីចឹង ព្រោះតែមិនដែលបានស៊ីចុក ឬថា គេកំលោះ ចាស់យូរ លុះប៉ះចំណីឆ្ងាញ់ ក៏ស៊ីចុកមិនចេះធុញ។ បានគ្នាថ្មីៗ ក្រែងប្តីចេះតែគ្រឺតក្នាញ់ ទើបនាងចេះតែ បណ្តោយតាមដំណើរទៅ តែមានឯណា! ៣ខែ នៅតែ មិនស្រកស្រុតកម្លាំងសោះ គឺដាក់ជាប់តែម្តង រហូតដល់នាងទ្រាំទ្រលែងបាន ក៏ហាមឃាត់និងច្រានទ្រូង ចេញខ្លះៗទៅ ស្រាប់តែប្តីឆេះដុំ ចោទប្រកាន់ថា នាង មិនស្រលាញ់គេ ហើយចង់ទុកអាកន្លែងហ្នឹងឱ្យប្រុស ផ្សេង បង្កទៅជាជម្លោះតែម្តង។

នាងប៉ាន់ ហឺ រៀបរាប់ដោយមិនលាក់លៀម ទៀតថា ថ្ងៃមួយ គ្រាន់តែហូបបាយថ្ងៃត្រង់រួចស្ទើរ មិនទាន់ ប្តីបានទាញដៃនាងទៅចាត់ការតាមទម្លាប់ ព្រោះពេលគេត្រូវស្រាម្តងៗ ទប់មិនឈ្នះទេ។ លុះ នាងច្រានទ្រូងចេញ ស្រាប់តែប្តីមួម៉ៅក្តៅក្រហាយ ទះកំផ្លៀងទាត់ធាក់នាងមិនប្រណី រួចស្ទុះចូលចង្ក្រាន យកបានអុស ដែលភ្លើងកំពុងឆេះមិនទាន់រលត់មក អុជប្រដាប់ភេទនាង និងរលាកពេញខ្លួន ទោះជានាង រើបម្រះយ៉ាងណាក៏មិនរួចខ្លួនដែរ។ លុះដឹងដល់ មេភូមិ ក៏កោះហៅទៅសាកសួរ តែដោយសារនាងខ្មាស អ្នកភូមិដែលកំពុងឈរស្តាប់ ក៏កុហកថា មកពីនាង និងប្តីស្រវឹងស្រាដូចគ្នា ក៏ផ្ទុះអំពើហិង្សា ហើយប្តីអុជ ត្រូវតែដៃ និងដោះប៉ុណ្ណោះ មិនហ៊ានប្រាប់ថា ប្តីអុជ ចំណុចកេរម៉ែចែកនោះឡើយ។ អាជ្ញាធរភូមិក៏មិន ដេញដោលវែងឆ្ងាយដែរ បានត្រឹមផ្សះផ្សា សម្របសម្រួលឱ្យយកគ្នាវិញតែប៉ុណ្ណោះ។

ដោយឡែក លោកតាប់ តាក អាយុ៣៧ឆ្នាំ ជាប្តី បានឱ្យដឹងថា លោកពិតជាបានប្រើអំពើហិង្សា ដូចការរៀបរាប់របស់ប្រពន្ធប្រាកដមែន ព្រោះតែ លោកមិនអាចទប់កំហឹងនឹងការជេរប្រមាថរបស់ ប្រពន្ធ។ ម៉្យាងទៀត រូបលោកនិងប្រពន្ធសុទ្ធតែជា អ្នកផឹកដូចគ្នា លុះស្រវឹងទៅ មិនស្តាប់ឯង មិនស្តាប់ អញ ក៏បង្កជាទំនាស់វាយតប់ជេរប្រទេចគ្នាយ៉ាងនេះ ទៅ។ លោកសារភាពថា ធ្លាប់ទាញអង្កត់អុសពីចង្ក្រាន អុជប្រដាប់ភេទប្រពន្ធមែន តែអុជស្រាលៗទេ ព្រោះ បើរលាករលួយកន្លែងហ្នឹងទៅ មិនដឹងជាបានអីឆ្ងាញ់ ទៀតទេ។ ឥឡូវលោកសន្យាថា នឹងឈប់ប្រព្រឹត្តបទល្មើសទៅលើប្រពន្ធទៀតហើយ តែត្រូវប្រពន្ធសន្យាថា ឈប់ជេរប្រមាថប្តី។

ខាងប្រុស បានឱ្យដឹងថា គាត់មិនកាន់ជើងប្អូនទេ និង ទទួលស្គាល់ថា ប្អូនប្រុសនេះពិតជាបានអុជប្រដាប់ ភេទប្រពន្ធមែន ប៉ុន្តែប្រពន្ធមិនប្តឹងផ្តល់អ្វីឡើយ។ ពួកគេទើបនឹងយកគ្នាមិនទាន់បាន១ឆ្នាំផងហ្នឹង ឮតែ ឈ្លោះគ្នាពីរឿងលើគ្រែ រំខានដល់អ្នកជិតខាងគ្មានបាន ដេកពួនទេ។

អ្នកស្រីតាប់ សឿង អាយុ៥០ឆ្នាំ ជាបងស្រី
អ្នកស្រីតាប់ សឿង អាយុ៥០ឆ្នាំ ជាបងស្រី
លោកចាន់ ឃុន មេភូមិ
លោកចាន់ ឃុន មេភូមិ

លោកចាន់ ឃុន មេភូមិរងភូមិថ្មី បានឱ្យដឹងថា លោកបានចុះមកអប់រំណែនាំច្រើនដងហើយ គឺភាគី ខាងប្រពន្ធនេះ អភ័ព្វតាំងពីប្តីទី១ រហូតប្តីទី២។ រឿង ទំនាស់ គឺមកពីម្នាក់ៗ សុទ្ធតែអ្នកផឹកខ្វះការយោគយល់គ្នា ឯរឿងថា ប្តីយកភ្លើងអុជប្រដាប់ភេទប្រពន្ធ នោះ លោកទើបនឹងដឹងពេលប្រពន្ធរៀបរាប់ប្រាប់ កាសែតដែរ។

គួរបញ្ជាក់ថា ភ្លើងតណ្ហា បើវាឆាបឆេះឡើង ហើយ លុះត្រាតែមានគ្រឿងសម្រាប់ពន្លត់ ទើបវា រលត់ទៅវិញ តែបើមិនពន្លត់ ច្បាស់ជាផ្ទុះចេញជាអំពើហិង្សា។ ធម្មតា ប្រពន្ធដែលត្រូវការប្តីជាខ្នងបង្អែក ទោះជាប្តីធ្វើបាបយ៉ាងណា ក៏មិនដាច់ចិត្តប្តឹងផ្តល់ដែរ ព្រោះខ្លាចអត់អ្នករកស៊ីចិញ្ចឹម ដូច្នេះហើយទើបនាង ហឺ មិនព្រមប្តឹងប្តីរឿងអុជប្រដាប់ភេទ តែបើសិន ជានាងប្តឹងប៉ូលិស ប្តីនេះចៀសមិនផុតពីជាប់ខ្នោះ…”៕

មួយគូទៀតហើយ គូស្នេហ៏ស្រីស្រលាញ់ស្រីសម្រេចភ្ចាប់ពាក្យជាមួយគ្នា

ភ្នំពេញ ៖ ជារឿងគួរឱ្យភ្ញាក់ផ្អើលថ្មីមួយទៀតនៅក្នុងសង្គមខ្មែរ ខណៈដែលនារីរូបស្រស់២នាក់ បានសម្រេចចិត្តភ្ជាប់ស្នេហ៍ភេទដូចគ្នាយ៉ាងបើកចំហរ តាមរយៈការភ្ជាប់ពាក្យភ្ជាប់ស្នេហ៍ដោយមានទាំងចាស់ទុំសងខាងចូលរួមដឹងឮជូនពរជ័យ ព្រមទាំងរៀបចំកម្មវិធីភ្ជាប់ពាក្យយ៉ាងអធិកអធម មិនចាញ់គូស្នេហ៍ប្រុសស្រីប៉ុន្មានឡើយ។

គូស្នេហ៍ស្រីស្អាតដែលសម្រេចចិត្តភ្ជាប់ពាក្យជាមួយគ្នាតាមបែបបទប្រពៃណីខាងលើនេះ ត្រូវបានគេដឹងថា គូស្នេហ៍ម្ខាងមានឈ្មោះ ជូន ភិច្ចរ៉ា ចំណែកដៃគូម្ខាងទៀត មានឈ្មោះ ពេជ ស្រីណុច ហើយអ្នកទាំងពីរទើបនឹងបាន ភ្ជាប់ពាក្យជាមួយគ្នា កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៧ កន្លងទៅថ្មីៗនេះប៉ុណ្ណោះ។

យោងតាមគណនីហ្វេសប៊ុកឈ្មោះ Sok Saravdy កាលពីយប់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៧ បានបង្ហោះនូវរូបភាពចំនួន៣សន្លឹក បង្ហាញពីសកម្មភាពពិធីភ្ជាប់ពាក្យរវាងគូស្នេហ៍ភេទស្រីដូចគ្នាមួយគូ និងថែមទាំងសរសេរសារភ្ជាប់ជាមួយថា “នេះហើយជាសុភមង្គលរបស់ពួកគាត់ទាំងពីរ គឺមិនខ្វល់នឹងអ្នកដទៃគិតអ្វីនោះទេ សំខាន់ពួកគាត់រកសេចក្តីសុខឱ្យខ្លួនគាត់ឃើញ។ ជូនពរឱ្យស្រលាញ់គ្នា និងថែរក្សាគ្នាដល់ចាស់រៀងៗខ្លួន…”។

តាមរយៈរូបភាពទាំង៣សន្លឹកខាងលើនេះ គេឃើញពិធីភ្ជាប់ពាក្យរវាងគូស្នេហ៍ភេទដូចគ្នានេះ បានប្រារឰឡើងយ៉ាងអធិកអធម ដោយសាមីខ្លួនទាំងសងខាងបានតុបតែងខ្លួន ស្លៀកពាក់ចងក្បិនតាមបែបប្រពៃណី និងថែមទាំងការរៀបចំដឹកនាំដោយលោកអាចារ្យម្នាក់ទៀតផង ជាមួយនេះ ក៏មានការចូលរួមពីសំណាក់ចាស់ទុំ សាច់ញាតិ បងប្អូនទាំងសងខាងជាច្រើន ដើម្បីចូលរួមជួយដឹងឮថា ពិធីភ្ជាប់ពាក្យមួយនេះ ពិតជាត្រឹមត្រូវ និងផ្តើមដោយការពេញចិត្តប្រាកដមែន។ ចំណែកទឹកមុខសាមីខ្លួនទាំងពីរ គេឃើញថា ម្នាក់ៗសុទ្ធតែញញឹមស្រស់ស្រាយបិទមាត់មិនជិត ដែលនេះបង្ហាញពីទឹកចិត្តស្នេហ៍ស្មោះចំពោះគ្នានឹងគ្នា ពិសេសបង្ហាញនូវភាពរីករាយ ខណៈដែលបំណងប្រាថ្នាក្នុងរឿងស្នេហារបស់ខ្លួនបានសម្រេចដូចបំណង។

គួរបញ្ជាក់ថា កាលពីអំឡុងខែវិច្ឆិកា កន្លងទៅ គូស្នេហ៍ភេទដូចគ្នា (ស្រីស្រលាញ់ស្រី) មួយគូ ក៏ទើបនឹងបានរៀបចំពិធីភ្ជាប់ពាក្យជាមួយគ្នាផងដែរ បន្ទាប់ពីអះអាងថា មូលហេតុដែលពួកនាងភ្ជាប់ពាក្យរួមស្នេហ៍ភេទស្រីដូចគ្នានេះ ក៏ដោយសារតែពួកនាងអស់ជំនឿចិត្តលើមនុស្សប្រុស ព្រោះថាមនុស្សប្រុសពិបាករកអ្នកស្មោះខ្លាំងណាស់។ ត្បិតថា ពិធីភ្ជាប់ពាក្យមួយនោះ រៀបចំឡើងក្នុងលក្ខណៈតូចតាច ដោយភាគីគូស្នេហ៍ស្រីដូចគ្នាស្លៀកពាក់សាមញ្ញធម្មតា ប៉ុន្តែតាមរយៈទឹកមុខអ្នកទាំងពីរ គឺបានបង្ហាញយ៉ាងច្បាស់ពីការពេញចិត្តពេញថ្លើមចំពោះ ពិធីមួយនេះខ្លាំងណាស់ និងថែមទាំងមានការបំពាក់ចិញ្ចៀនឱ្យគ្នាទៅវិញទៅមក ដើម្បីភ្ជាប់ស្នេហ៍ភ្ជាប់ជីវិតជាមួយគ្នារហូតតទៅទៀតផង។

ក្រោយពីឃើញគូស្នេហ៍ស្រីស្រលាញ់ស្រីទាំង២គូខាងលើ បានសម្រេចចិត្តចងសម្ព័ន្ធភាពស្នេហាភេទដូចគ្នា តាមរយៈការភ្ជាប់ពាក្យរួចមក គេឃើញមិត្តភក្តិ រួមនិងអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន ពិសេសបុរសៗបានសម្តែងនូវការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះមិននឹកស្មានថា ពួកគេសម្រេចចិត្តជ្រើសរើសយកគូស្នេហ៍ស្រីដូចគ្នាបែបនេះសោះ។

ដោយឡែក បុរសម្នាក់ទំនងជាមិត្តភក្តិ បានចូលរួមបញ្ចេញយោបល់ (Comment) ថា “ទីបំផុតថ្ងៃដែលយើងឃើញពួកម៉ាកមានក្ដីសុខបានមកដល់ហើយ សូមឲ្យស្រលាញ់គ្នាឋិតឋេរយូរអង្វែងរហូតដល់ចាស់កោងខ្នង នេះគឺជាការស្រលាញ់ដែលគេតែងនិយាយថា មិនប្រកាន់វណ្ណៈ ពណ៍សម្បុរ មានក្រ ។ល។ កុំភ្លេចហៅស៊ីការផង។

ជុំវិញរឿងរ៉ាវដ៏គួរឱ្យភ្ញាក់ផ្អើលខាងលើក្រុមការងារយើងមិនទាន់អាចទាក់ទងសុំការបំភ្លឺដោយផ្ទាល់ពីសាមីខ្លួនគូស្នេហ៍ស្រលាញ់ភេទដូចគ្នាបាននៅឡើយទេ។ យ៉ាងណា យើងរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕