គួរអោយស្តាយ ប្រាសាទខ្ពស់ជាងគេនៅអាស៊ីដែលមានដើមកំណើតតាំងពីរាជវង្សម៉េង ត្រូវមកបំផ្លាញដោយអគ្គីភ័យត្រឹមមួយប៉ព្រិចភ្នែក (មានវីដេអូ)

ប្រទេសចិន ៖ វាជារឿងគួរអោយសោកស្តាយខ្លាំងណាស់ប្រសិនបើទ្រព្យសម្បត្ តិណាមួយត្រូវបានបំផ្លិចបំផ្ញាញដោយអគ្គីភ័យ ជាពិសេសសម្បត្តិបេតិកភ័ណ្ ឌដែលមានតាំងពីយូយារមកហើយទៀត។ ប្រភពព័ត៌មានចិនមួយបានរាយការណ៍ ពីរឿងរ៉ាវនឹកស្មានមិនដល់មួយ ដែលប្រាសាទប៉មដែលខ្ពស់ជាងគេនៅអាស៊ីរបស់ចិន ត្រូវបានអគ្គីភ័យឆាបឆេះបំផ្លិចបំផ្លាញអស់គ្មានសល់។

រដ្ឋាភិបាលក្នុងតំបន់បានអះអាងនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅ​លើ​វិប​សាយ​ Weibo ថាវត្តឈើមួយនិងសាលអធិស្ឋានមួយនៅព្រះវិហារ Jiulong ត្រូវបានភ្លើងឆាបឆេះ កាលពីថ្ងៃអាទិត្យ ទី១០ ខែធ្នូ ឆ្នាំ២០១៧។

វត្តឈើមួយនិងសាលអធិស្ឋានមួយនៅព្រះវិហារ Jiulong នេះត្រូវបានគេស្គាល់ថាមានទីតាំងស្ថិតនៅក្នុងទីក្រុង Mianzhu ខេត្ត Sichuan ។ ប្រាសាទ Jiulong ​ត្រូវបានគេចាត់ទុកថាជាប៉មឈើខ្ពស់បំផុតនៅអាស៊ី វត្តដើម​​ត្រូវបានសាងសង់ឡើងក្នុងរជ្ជកាលរាជវង្សម៉េង (១៣៦៨-១៦៤៤)

វាត្រូវបានបំផ្លិចបំផ្លាញម្តងដោយសារតែការរញ្ជួយដីក្នុងឆ្នឈ២០០៨ ។ ហើយវាក៏ត្រូវគេក៏សាងឡើងវិញបន្ទាប់ពីហេតុការណ៍មួយនេះកើតឡើង ស្រាប់តែត្រូវមកបំផ្ញាញម្តងទៀតដោយសារតែអគ្គីភ័យបែបនេះតែម្តង៕
ទស្សនាវីដេអូខាងក្រោម៖

វីដេអូ៖

សម្ដីមាស ៥ឃ្លា​ពី​អតីត​ប្រធានាធិបតី​ក្រ​បំផុត​លើ​លោក អានហើយអាចអោយអ្នករំជួលចិត្ត

បុរស​វ័យ ៨២​ឆ្នាំ José Mujica គឺ​ជា​អតីត​ប្រធានាធិបតី​របស់​ប្រទេស​អ៊ុយរុយហ្គាយ ពី​ឆ្នាំ​២០១០ ដល់​ឆ្នាំ​២០១៥។ កាន់​តំណែង​កំពូល​ដែល​គ្រប់​គ្នា​តែង​ស្រមៃ​ថា អាច​រស់នៅ​ក្នុង​ជីវិត​ខ្ពង់ខ្ពស់​មាន​កិត្តិយស​ដ៏​អស្ចារ្យ លោក Mujica បែរ​ជា​ជ្រើសរើស​​ជីវិត​សាមញ្ញ​បំផុត​មិន​ចង់​មាន​បាន រហូត​ប្រជាជន​គោរព​ស្រលាញ់​យ៉ាង​ខ្លាំង និង​​ជាប់​ឈ្មោះ​ថា “ប្រធានាធិបតី​ក្រ​បំផុត” ។

 

ប្រធានាធិបតី​រូប​នេះ បាន​បន្សល់​ទុក​ពាក្យ​សម្ដី​មួយ​ចំនួន ដែល​អាច​ធ្វើ​ឲ្យ​មនុស្ស​គ្រប់​គ្នា​ស្បើយ​ទុក្ខ​កង្វល់ ទោះ​កំពុង​ស្ថិត​នៅ​ក្នុង​ស្ថាន​ភាព​ក្រ​យ៉ាង​ណា​ក្ដី៖

១. “Poor people are those who only work to try to keep an expensive lifestyle and always want more and more.” “អ្នក​ក្រ​គឺ​ជា​អ្នក​ធ្វើការ​ដើម្បី​តែ​​រក្សា​ជីវិត​បែប​អ្នក​មាន ហើយ​ចង់​បាន​មិន​ចេះ​ចប់។”

២. “If you don’t have many possessions, then you don’t need to work all your life like a slave to sustain them, and therefore you have more time for yourself.” “បើ​អ្នក​គ្មាន​ទ្រព្យ​សម្បត្តិ​អ្វី​ច្រើន​ទេ អ៊ីចឹង​អ្នក​មិន​ចាំ​បាច់​ធ្វើ​ការ​ពេញ​មួយ​ជីវិត​ដូច​ទាសករ​ដើម្បី​រក្សា​វា​ទេ ដូច្នេះ​អ្នក​នឹង​មាន​ពេល​ច្រើន​សម្រាប់​ខ្លួន​ឯង”

៣. “I’m called ‘the poorest president’, but I don’t feel poor.” “គេ​ហៅ​ខ្ញុំ​ថា ប្រធានាធិបតី​ក្រ​បំផុត តែ​ខ្ញុំ​មិន​ដែល​មាន​អារម្មណ៍​ថា​ក្រ​ទេ”

 

៤. “I don’t know whether I like this planet or not. But I have to accept it.” “ខ្ញុំ​មិន​ដឹង​ថា ខ្ញុំ​ចូល​ចិត្ត​ផែនដី​នេះ ឬ​ក៏​អត់​ទេ ប៉ុន្តែ​ខ្ញុំ​ត្រូវ​តែ​ទទួល​យក​វា”

៥. “I believe that life is a marvelous adventure. And it’s worthwhile to start again 20 times over.” “ខ្ញុំ​ជឿ​ថា ជីវិត​គឺ​ជា​ដំណើរ​ផ្សង​ព្រេង​ដ៏​អស្ចារ្យ​មួយ ហើយ​វា​ពិត​ជា​មាន​តម្លៃ​ក្នុង​ការ​ចាប់​ផ្ដើម​ម្ដង​ហើយ​ម្ដង​ទៀត ទោះ ២០​ដង​ក៏​ដោយ”

សម្ដី​របស់​ប្រធានាធិបតី Jose Mujica មិន​មែន​លើក​ទឹក​ចិត្ត​គ្រប់​គ្នា​ឲ្យ​ស្រលាញ់ ឬ​ពេញ​ចិត្ត​ភាព​ក្រ​នោះ​ទេ ប៉ុន្តែ​បើ​អ្នក​កំពុង​ក្រ ត្រូវ​បើក​ចិត្ត​ទទួល​យក ហើយ​បន្ត​ដំណើរ​ទៅ​មុខ​ទាំង​មាន​ក្ដី​សុខ​ផ្លូវ​ចិត្ត។ ជីវិត​មនុស្ស​គ្រប់​រូប សុទ្ធតែ​ឆ្លង​កាត់​គ្រប់​រសជាតិ មាន​ល្វីង ប្រៃ ផ្អែម ជូរចត់ តែ​ការ​កែ​ខៃ​ជីវិត​នោះ​ឲ្យ​មាន​ន័យ​ប៉ុណ្ណា គឺ​អាស្រ័យ​លើ​ខ្លួន​ឯង ហើយ​លុយ​ក៏​មិន​អាច​នាំ​ឲ្យ​ជីវិត​មាន​ក្ដី​សុខ​គ្រប់​ពេល​នោះ​ដែរ។

 

រំឭក​ឡើង​វិញ​បន្តិច ចំពោះ​​ប្រវត្តិ​ជីវិត​អតីត​ប្រធានាធិបតី​អ៊ុយរុយហ្គាយ Jose Mujica។ បុរស​វ័យ ៨២​ឆ្នាំ​រូប​នេះ បាន​កាន់​តំណែង​ជា​មេដឹកនាំ​ប្រទេស​អ៊ុយរុយហ្គាយ​ចាប់​ពី​ថ្ងៃ​ទី០១ ខែ​មិនា ឆ្នាំ​២០១០ រហូត​ដល់​ថ្ងៃ​ទី០១ ខែ​មិនា ឆ្នាំ២០១៥ ដោយ​បន្សល់​ទុក​សមិទ្ធផល​​ជា​ច្រើន​រាប់​មិន​អស់ ព្រម​ទាំង​ការ​គោរព​ស្រលាញ់​ពី​ប្រជាជន​គ្រប់​ស្រទាប់​វណ្ណៈ។

​មិន​ត្រឹម​តែ​មាន​ងារ​ជា “ប្រធានាធិបតី​ក្រ​ជាង​គេ​លើ​លោក” ទេ លោក Mujica ក៏​មាន​រហ័ស​នាម​ថា “ប្រធានាធិបតី​ដាក់​ខ្លួន​ជាង​គេ​លើ​លោក” ផង​ដែរ ដោយសារ​របៀប​រស់នៅ និង​ការ​បរិច្ចាគ​ប្រាក់​ដ៏​ច្រើន​ក្រាស់​ក្រែល​របស់​លោក។ ៩០​ភាគ​រយ នៃ​ចំនួន​ប្រាក់​ខែ ១២០០០​ដុល្លារ​របស់​លោក ត្រូវ​បរិច្ចាគ​ជា​ជំនួយ​មនុស្ស​ធម៌​ដល់​ជន​ក្រី​ក្រ​នានា។ មាន​ន័យ​ថា​ក្នុង​មួយ​ខែ លោក Mujica ទទួល​ប្រាក់​បៀវត្សរ៍​ក្នុង​នាម​ជា​ប្រធានាធិបតី​ត្រឹម ១២០០​ដុល្លារ​ប៉ុណ្ណោះ។ ​​

រយៈពេល ៥​ឆ្នាំ លោក Jose Mujica បាន​ឆក់​យក​ក្ដី​ស្រលាញ់​ពី​ប្រជាជន​ទូទាំង​ប្រទេស។ ការ​កសាង​ស្នាដៃ​ជា​ច្រើន ព្រម​ទាំង​ទឹក​ចិត្ត​គិត​ប្រយោជន៍​ជាតិ​ជា​ធំ គឺ​ជា​អ្វី​ដែល​ប្រធានាធិបតី​ដ៏​តោកយ៉ាក​រូប​នេះ​ប្រកាន់​យក។ ទោះ​បែប​ក្ដី ប្រទេស​អ៊ុយរុយហ្គាយ​បាន​កំណត់​ឲ្យ​ប្រធានាធិបតី​អាច​កាន់​អំណាច​ត្រឹម​មួយ​អាណត្តិ​ប៉ុណ្ណោះ ស្មើ​នឹង ៥​ឆ្នាំ។ ថ្ងៃ​ទី​០១ ខែ​មិនា ឆ្នាំ​២០១៥ ជា​ពេល​វេលា​ដែល​អតីត​ប្រធានាធិបតី​រូប​នេះ​ចប់​អាណត្តិ​ដឹក​នាំ​ប្រទេស ប៉ុន្តែ​ប្រជាជន​នៅ​តែ​គោរព​ស្រលាញ់​លោក មិន​ដាច់​អាល័យ​ចំពោះ​ការ​ចាក​ចេញ​ឡើយ។ លោក​បាន​បញ្ចប់​អាណត្តិ​​ប្រធានាធិបតី​ក្នុង​វ័យ ៧៩​ឆ្នាំ៕

ទាហាន​ស្រ្តីគ្មេងៗកូរ៉េ​ខាង​ជើង លែងមានរដូវ​ដោយ​សារ​ការ​ហ្វឹក​ហ្វឺន​ខ្លាំងពេក និង​​ការ​រំលោភផ្លូវភេទ

កូរ៉េ​ខាង​ជើង មាន​ករិ៍្ត​ឈ្មោះ​​ក្នុង​នាម​ជា​កន្លែង​នរក​សម្រាប់​ការ​រស់​នៅ ខណៈ​ដែល​ប្រជា​ជន​នៅ​ទីនោះ​រង​នូវ​ការ​រំ​លោភ​បំពាន និង​​​គ្រោះ​អត់​ឃ្លាត​។ ដើម្បី​ទទួល​បាន​សិទ្ធិ​កាន់​តែ​ល្អ​ប្រសើរ សូម្បី​តែ​ស្ត្រី​​ក្នុង​ប្រទេស​នេះ ក៏​សម្រេច​ចិត្ត​ចូល​បម្រើ​យោ​ធា​​ផងដែរ ដើម្បី​​គេច​ផុត​ពី​​ជីវិត​ដ៏​ឃោ​ឃៅ​។

ស្ត្រី​ម្នាក់​ដែ​ល​ធ្លាប់​បម្រើ​ការ​ងារ​ជួរ​យោធា​​ក្នុង​ប្រទេសកូរ៉េ​ខាង​ជើង បាន​ប្រាប់ពី​ផល​លំ​បាក​ផ្សេង​ៗ​​របស់​នាង​ក្នុង​ពេល​ស្ថិត​​ក្នុង​ដំណាក់​កាល​នៃ​ការ​បម្រើ​កង​ទ័ព​។ នាង​គឺ​ជា​សាក្សី​នូវ​ហេតុ​ការណ៍​​ដ៏គួរ​ឲ្យ​សង្វេគ​ជាច្រើន​​ធ្វើ​ឲ្យ​កង​ទា​ហាន​នារី​ឈប់​មក​រដូវ ហើយ​ភាគ​ច្រើន​នៃ​កង​ទាហាន​ទាំង​នោះ​​​រង​នូវ​​ការ​រំលោភ​ដូច​​គ្នា​។

នាង Lee So Yeon គឺ​ជា​កូន​ស្រី​សាស្ត្រា​ចារ្យ​សាកល​វិទ្យា​ល័យ​ម្នាក់ ហើយ​នា​ង​មាន​វ័យ​ត្រឹម​តែ​១៧​ឆ្នាំ​ប៉ុណ្ណោះ ក្នុង​ពេល​ស្ម័គ្រ​ចិត្ត​ចូល​បម្រើ​កង​ទ័ព​។ នាង​បាន​ចូល​កង​ទ័ព​ដោយ​សារ​តែ​ការ​ស្រឡាញ់​មាតុ​ភូមិ និង​ដើរ​តាម​ជំហាន​របស់​សមា​ជិក​នៃក្រុម​គ្រួ​សារ​របស់​នាង​។កត្តា​​ដ៏​ធំ​មួយ​ផ្សេង​ទៀត​ដែល​នាំ​ឲ្យ​នាង​ធ្វើ​ការ​សម្រេច​ចិត្ត​​ចូល​កង​ទ័ព គឺ​ដោយ​សារតែ​ការ​ខ្វះ​អាហារ និង​គ្រោះអត់​ឃ្លាត អឡុង​​ទស្សន៍​ឆ្នាំ​១៩៩០​។

នាង So Yeon បាន​បញ្ជាក់​ថា មាន​ស្ត្រី​ជា​ច្រើន​​​ពាន់​នាក់​ផ្សេង​ទៀត​ដែល​បាន​សម្រេច​ចិត្ត​ចូល​បម្រើ​កង​ទ័ព ដោយ​សារ​តែ​ហេតុ​ផល​ដូច​គ្នា​។ ដំបូង​ឡើយ ជីវិត​របស់​នាង​ក្នុង​កង​យោធា​កូរ៉េ​ខាង​ត្បូង បាន​ជួប​ភាព​រីក​រាយ ប៉ុន្តែ ក្រោយ​មក ការ​លំ​បាក​ផ្សេង​ៗ​បាន​​កើត​ឡើង​លើ​នាង ក៏ដូច​ជា​កង​ទាហាន​នារី​ជា​ច្រើន​​ពាក់​នាក់​ផ្សេង​ទៀត​។ នាង So Yeon និង​មិត្ត​ទាហាន​របស់​នាង ត្រូវប្រឈម​មុខ​នឹង​ការ​ខ្វះ​អាហារ និង​ការ​ហ្វឹកហ្វឺន​យ៉ាង​ខ្លាំង​ក្លា ដែល​នាំ​ឲ្យ​​នាង​​មាន​បញ្ហា​សុខ​ភាព ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​ការ​រាំង​រដូវ​ផងដែរ​។

 

ស្ត្រី​ដ៏កម្សត់​រូប​នេះ​បាន​បញ្ជាក់​ថា៖ «ក្រោយ​ពី​ការ​ចូល​កង​ទ័ព​បាន​៦​ខែ ទៅ​១​ឆ្នាំ យើងមិនមាន​រដូវ​ឡើយ ដោយ​សារ​​តែ​ការ​ខ្វះ​ជីវ​ជាតិ និង​បរិ​ស្ថាន​ដ៏​តាន​តឹង​»​។ ក្រៅ​ពី​ជួប​ផល​លំ​បាក​ជាច្រើន ក៏ដូច​ជា​​ការ​ងា​រដ៏​គួរ​ឲ្យ​ខ្លាច​ជាច្រើន នាង So Yeon នាងពិត​ជា​មាន​សំណាង​ណាស់​ដែល​មិន​រង​នូវ​ការ​បំពាន​ផ្លូវ​ភេទ ខណៈ​ដែលមិត្ត​ទា​ហាន​ជាច្រើននាក់​ផ្សេង​ទៀត​បាន​រង​នូវ​ការរំ​លោភ​ម្ត​ងហើយ​ម្ត​ងទៀត ពី​សំណាក់​អ្នក​មាន​ឋានៈ​ខ្ពស់​ជាង​រូប​នាង​។

ក្រោយ​ពី​បាន​ចាក​ចេញពី​កង​យោ​ធា​​កូរ៉េ​ខាង​ត្បូង​ក្នុង​វ័យ​២៨​ឆ្នាំ ទីបំផុត​ក្នុងឆ្នាំ​២០០៨ នាងក៏​បាន​គេច​ចេញពី​ប្រទេស​កូរ៉េ​ខាង​ជើង ដើម្បី​ទៅ​រស់​នៅ​កូរ៉េ​​ខាង​ត្បូង​។ មុន​ទៅ​ដល់​កូរ៉េ​ខាង​ត្បូង នាង​ក៏​បាន​ជាប់​គុក​ផងដែរ ដោយ​សារ​តែ​ការ​ព្យា​យាម​គេច​ចេញ​ពី​ប្រទេស​របស់​ខ្លួន មុន​នឹង​​​ទទួល​បាន​ជោគ​ជ័យ​តាម​រយៈ​ការ​ហែល​ទឹក​ទន្លេ​ឆ្លង​ទៅ​ប្រទេស​ចិន មុន​នឹង​ភៀស​ខ្លួន​ទៅកាន់​កូរ៉េខាង​ត្បូង ដើម្បី​ទទួល​បាន​ជីវិត​ល្អ​ប្រសើរ​ជាងមុន​៕

ស្លាប់ ២០០នាក់ នៅក្នុងការបំផ្ទុះគ្រាប់បែក និងបាញ់រះ​ដ៏កក្រើកភាគខាងជើងអេហ្ស៊ីប (video)

ពត៏មានក្រៅប្រទេស ៖សុំចូលរួមសោកស្តាយផង មនុស្សជិត ២០០នាក់ ស្លាប់ ក្នុងការបំផ្ទុះគ្រាប់បែក និងបាញ់រះ​ដ៏កក្រើកភាគខាងជើងអេហ្ស៊ីប ។

អេហ្ស៊ីប ៖ ករណីបំផ្ទុះគ្រាប់បែក​ដ៏កក្រើកបំផុត មិនធ្លាប់កើតមាន​នៅក្នុងឧបទ្វីបស៊ីណៃ ប្រទេសអេហ្ស៊ីប ភាគខាងជើងនោះ បានបណ្តាលឲ្យ​មនុស្សស្លាប់​ប្រមាណ ១៨៤នាក់ ខណៈមនុស្ស ១២៥នាក់ ទៀត​រងរបួស។ នេះបើតាម​ការផ្សាយរបស់សារព័ត៌មាន BBC នៅមុននេះបន្តិច ដោយដកស្រង់សម្តីពី​មន្ត្រីប៉ូលិស​អេហ្ស៊ីប នាយប់​ថ្ងៃសុក្រ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧។

ការបំផ្ទុះគ្រាប់បែក ត្រូវបានធ្វើឡើងនៅ​លើព្រះវិហារសាស​នាអ៊ីស្លាមមួយកន្លែង នៅក្នុងតំបន់​ខាងលើនេះ ខណៈ​ដែល​ថ្ងៃសុក្រ គឺជាថ្ងៃដែលអ្នកប្រតិបត្តិសាសនា​នេះ តែងតែចូលទៅធ្វើពិធីបួងសួង​តាមបែប​សាសនា​នៅ​តាមព្រះវិហារ​នានា។ ប៉ូលិសអេហ្ស៊ីប​បានអះអាងថា ក្រុមសកម្មប្រយុទ្ធ​មួយក្រុម បានធ្វើការវាយប្រហារ​ទៅលើព្រះវិហារក្នុងខេត្ត ឬឧបទ្វីបស៊ីណៃ ដោយប្រើប្រាស់​គ្រាប់បែក និងកាំភ្លើងបាញ់រះ​ដ៏កម្រោល​បំផុត។

សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូស្តែងៗ ទាហានកូរ៉េខាងជើង ដេញបាញ់ទាហាន រត់ចោលជួរ ចូលកូរ៉េខាងត្បូង

អង្គការ​សហប្រជាជាតិ បាន​បញ្ចេញ​វីដេអូ​ឃ្លិប ដែល​បង្ហាញ​ឲ្យ​ឃើញ ទាហាន​កូរ៉េខាងជើង​ម្នាក់​រត់​ភៀសខ្លួន ចេញ​ពី​ប្រទេស​របស់​ខ្លួន ចូល​ទៅ​ប្រទេស​កូរ៉េខាងត្បូង តែ​ត្រូវ​ទាហាន​កូរ៉េខាងជើង​គ្នា​ឯង ប្រដេញ​បាញ់​យ៉ាង​សាហាវ។

វីដេអូ​នោះ​ត្រូវ​បាន​បែកចែក​ជា ៥ផ្នែក ចាប់ផ្ដើម​នៅ​វេលា​ម៉ោង ៣ និង ១១នាទីរសៀល (ម៉ោង​ក្នុង​តំបន់) ថ្ងៃទី១៣ ខែ​វិច្ឆិកា ឆ្នាំ២០១៧ ដោយ​ទាហាន​កូរ៉េខាងជើង​ភៀស​ខ្លួន​នោះ បាន​បើកបរ​រថយន្ត​យោធា​មួយ​គ្រឿង សំដៅ​ចូល​ទៅ​កាន់​ខ្សែ​បន្ទាត់ Military Demarcation Line (MDL) ដែល​បែងចែក​ប្រទេស​កូរ៉េ​ទាំង​២។

នៅ​ពេល​មក​ដល់​ស្ពាន​មួយ​ខ្សែ មាន​រហស្សនាម​ថា «Bridge of No Return» ដែល​ឆ្លង​កាត់​ខ្សែ​បន្ទាត់ MDL ទាហាន​កូរ៉េខាងជើង ដែល​មាន​នាម​ត្រកូល Oh រូប​នេះ បាន​បើក​យ៉ាង​លឿន​ឆ្ពោះ​ទៅ​ព្រំដែន។ នៅ​វេលា​ម៉ោង ៣ និង ១៤នាទីរសៀល ក្រុម​ទាហាន​កូរ៉េខាងជើង Korean People’s Army (KPA) ដទៃ​ទៀត បាន​ដឹង​ថា ជន​រួម​ជាតិ​របស់​ពួកគេ កំពុង​ព្យាយាម​រត់​គេចខ្លួន ចូល​ទៅ​ប្រទេស​កូរ៉េខាងត្បូង។

វីដេអូ​បន្ទាប់​បាន​បង្ហាញ​ឲ្យ​ឃើញ រថយន្ត​របស់ Oh ជាប់​ផុង​នៅ​ក្នុង​ប្រឡាយ​មួយ ប៉ុន្តែ Oh បាន​បន្ត​ការ​រត់គេច​ខ្លួន​ដោយ​ថ្មើរ​ជើង។ នៅ​ចំណុច​នេះ​ទាហាន KPA បាន​មក​ទាន់ ហើយ​ក៏​ចាប់ផ្ដើម​បើក​ការ​បាញ់​ប្រហារ​តែម្ដង។

បើ​យោង​តាម​ប្រភព​ព័ត៌មាន បាន​ឲ្យ​ដឹង​ថា ទាហាន KPA បាន​បាញ់​ជាង ៤០គ្រាប់ ទៅលើ Oh តែ​ត្រូវ ៥គ្រាប់​ប៉ុណ្ណោះ។ ខណៈ​ពេល​កំពុង​បាញ់​ប្រហារ​នោះ ទាហាន KPA ម្នាក់ បាន​ជ្រុល​ជើង​ឆ្លង​កាត់​ខ្សែ​បន្ទាត់ MDL ដែល​ខណ្ឌ​ចែក​ប្រទេស​កូរ៉េ​ទាំង២ ដោយ​ចៃដន្យ រួច​ក៏​បាន​ងាក​ត្រលប់​ក្រោយ​វិញ។

Oh បាន​ដេក​ដួល​នៅ​ក្នុង​គំនរ​ស្លឹកឈើ ចម្ងាយ​ប្រហែល ៤៥ម៉ែត្រ​ពី​ខ្សែ​បន្ទាត់ MDL ទាំង​រង​របួស​ធ្ងន់។

ក្រោយមក ទាហាន KPA បាន​ប្រមូល​ផ្ដុំ​គ្នា​ដើម្បី​ពិភាក្សា​អំពី​អ្វី​ដែល​បាន​កើតឡើង ស្រប​ពេល​ដែល​ពួកគេ​បាន​រំលោភ​លើ​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់ ឆ្នាំ១៩៥៣ ព្រោះ​បាន​ឆ្លង​កាត់ និង​បាញ់​ចូល​ប្រទេស​កូរ៉េខាងត្បូង។ មួយ​រំពេច​ក្រោយ​មក ទាហាន​កូរ៉េខាងត្បូង ៣នាក់ បាន​វារ​មក​កាន់ Oh រួច​អូស​រូបគេ​ចូល​ទៅ​កន្លែង​មាន​សុវត្ថិភាព​វិញ៕
សូមទស្សនាវីដេអូខាងក្រោម៖