ចោរស្រីវ័យក្មេង អស់ល័ក្ខណ៏ត្រឹមលោកតាអាយុ៨៥ឆ្នាំ

ភ្នំពេញ ៖ នារីសង្ស័យម្នាក់បានធ្វើសកម្មភាពលួចលូកកាបូបលុយពីលោកតាវ័យចំណាស់ម្នាក់ ពេលកំពុងដើរនៅក្នុងផ្សារសេរីភាព ត្រូវបានលោកតាចាប់ដៃជាប់ ប្រគល់ឲ្យសមត្ថកិច្ច។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចផ្សារសេរីភាព សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

នារីសង្ស័យឈ្មោះ ជាតិ កែវ ភេទស្រី អាយុ១៧ឆ្នាំ ស្នាក់នៅស្រុកបាទី ខេត្តតាកែវ មានមុខរបរមិនពិតប្រាកដ។ ចំណែកលោកតារងគ្រោះ ឈ្មោះ ហាក់ ស្រ៊ុន ភេទប្រុស អាយុ៨៥ ស្នាក់នៅផ្ទះលេខc1909 នៅតាមបណ្ដោយផ្លូវ២១៧ ក្នុងសង្កាត់អូរឬស្សី៣ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីលោកតារងគ្រោះ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ លោកតា បានដើរពីផ្ទះ គោលបំណងមកផ្សារសេរីភាព ដើម្បីទិញរបស់របរបន្តិចបន្តួច ខណៈកំពុងដើរ ស្រាប់តែមាននារីសង្ស័យមកលូកហោប៉ាវខោរបស់គាត់បានសម្រេច ហើយលោកតាក៏ដឹងខ្លួនទាន់ បានតាមចាប់ដៃជាប់ ប្រគល់ជូនសមត្ថកិច្ចតែម្ដង។

សូមបញ្ជក់ផងដែរ ក្រោយពេលឆែកឆេនារីសង្ស័យរកឃើញកាបូបលុយលោកតា ដែលមានទឹកប្រាក់ជាង១០០០ដុល្លារ និងកាតផ្សេងៗទៀត។ ក្រោយពេលកើតហេតុ កម្លាំងនគរបាលព្រហ្មទណ្ឌ៧មករា បានចុះអន្តរាគមន៍ភ្លាមៗ នាំនារីសង្ស័យទៅប៉ុស្តិ៍នគរបាលរដ្ឋបាលវាលវង់ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរេឿងចាត់ការតាមនីវិធី៕

សាហាវហួស ខឹងទារលុយជំពាក់មិនបាន ដុតផ្ទះកូនបំណុលហើយ live វីដេអូតាម Facebook ទៀត (មានVideo)

បុរសជនជាតិថៃម្នាក់កំពុងត្រូវបានប៉ូលិសតាមចាប់ខ្លួន បន្ទាប់ពីគាត់បានទៅដុតផ្ទះគេ ព្រមទាំង Live វីដេអូតាមរយៈបណ្តាញ សង្គម Facebook។ បុរសដែលកំពុងស្ថិតក្នុងការចាប់ខ្លួននេះមានឈ្មោះថា Arthit Jakkhum ហើយម្ចាស់ផ្ទះ ដែលត្រូវអគ្គិភ័យលេបត្របាក់នោះមានឈ្មោះថា Hat Po-ngern។ ហេតុការណ៍នេះបានកើតចំពោះផ្ទះឈើដ៏ស្រស់ស្អាតមួយ ដែលមានទីតាំងស្ថិតនៅក្នុងភាពខាងជើងនៃខេត្ត បូរីរ៉ាម់ ប្រទេសថៃ។

បុរសដែលជាម្ចាស់ផ្ទះបានប្រាប់ប៉ូលិសថា មុនពេលកើត ជនបង្កហេតុដែលមានឈ្មោះថា Arthit Jakkhum បានមកផ្ទះគាត់ និងបានទាលុយ ដែលកូនប្រុសគាត់បានជំពាក់ចំនួន ៣០០ដុល្លារ តែកូនប្រុសរបស់គាត់បានប្រាប់ថា មិនទាន់មានលុយសងនោះទេ។ ដោយខឹងនឹងការទាលុយមិនបាន ស្រាប់តែជនជនបង្កហេតុបានយកភ្លើងមកដុតផ្ទះ នេះតែម្ដង និងបាននិយាយថា បើមិនសងលុយទេ ដុតផ្ទះនេះចោលទៅគឺរួចគ្នាហើយ។

​ជាងនេះ ទៅទៀតគេបាន Live វីដេអូពីសកម្មភាពនេះតាមរយៈគណនី Facebook ដែលមានឈ្មោះថា Top Howdy ទៀតផង។ យ៉ាងណាក្តីពេលនេះប៉ូលិសកំពុងប្រមូលភស្តុតាំង និងតាមចាប់ខ្លួនបុរសខាងលើ ឲ្យមកទទួលទោសតាមផ្លូវ ច្បាប់ហើយ៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

វីដេអូ៖

កម្មករខ្មែរលួចខ្សែភ្លើង ត្រូវថៅកែរចិនចាប់ចងស្លាបសេកផ្អោបនឹងបង្គោលភ្លើងដាក់ហាលថ្ងៃ

ភ្នំពេញ ៖ ថៅកែជនជាតិចិនម្នាក់ខឹងនឹងកម្មករជនជាតិខ្មែរ លួចខ្សែភ្លើងក្នុងការដ្ឋាន ក៏ចាប់ជនសង្ស័យរូបនោះចងភ្ជាប់ជាមួយនឹងបង្គោលភ្លើង ដាក់ហាលថ្ងៃ ក្នុងទីលានបាល់ទាត់ ដោយថែមទាំងបានយកខ្សែភ្លើងរាប់សិបខ្សែ មកចងរឹតរុំព័ទ្ធជុំវិញខ្លួនជនសង្ស័យទៀតផង ដែលរូបភាពបែបនេះមើលទៅពិតជាសាហាវព្រៃផ្សៃខ្លាំងណាស់។

ហេតុការណ៍ខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១រសៀល ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចការដ្ឋានសង់ខុនដូ មជ្ឈមណ្ឌលព្រីនស៍ផ្លាហ្សា តាមបណ្តោយផ្លូវព្រះនរោត្តម ក្រុម៦២ ភូមិ១០ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។តាមប្រភពព័ត៌មានពីសមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់ បានឱ្យដឹងថា បុរសដែលត្រូវថៅកែចោទថា ជាចោរលួចខ្សែភ្លើងនោះ មានឈ្មោះ ហោ សុភី អាយុ៣០ឆ្នាំ ជាកម្មករក្នុងការដ្ឋានសង់ខុនដូ មជ្ឈមណ្ឌលព្រីនស៍ផ្លាហ្សា ស្នាក់នៅទីតាំងកើតហេតុខាងលើ និងមានស្រុកកំណើតនៅស្រុកកំចាយមារ ខេត្តព្រៃវែង។

តាមប្រភពពីអ្នកនៅកន្លែងកើតហេតុ បានឱ្យដឹងថា បុរសដែលត្រូវគេចាប់ចងយ៉ាងព្រៃផ្សៃខាងលើនេះ គឺជាកម្មករសំណង់នៅក្នុងការដ្ឋានសង់ខុនដូ មជ្ឈមណ្ឌលព្រីមស៍ផ្លាហ្សា ដោយសារតែគាត់បានធ្វើសកម្មភាពលួចខ្សែភ្លើងនៅក្នុងការដ្ឋានសំណង់របស់ខុនដូនេះ ក៏ត្រូវសន្តិសុខចាប់ខ្លួនប្រគល់ឱ្យថៅកែចិន និងយកមកចងទុកនៅកន្លែងខាងលើតែម្តង ហើយកន្លងមកក្នុងការដ្ឋាន តែងតែត្រូវបានចោរលួចខ្សែភ្លើង​ និងសម្ភារផ្សេងៗទៀតអស់ជាច្រើន ​ទើបពេលចាប់ខ្លួនបុរសជាជនសង្ស័យបាននៅថ្ងៃនេះ ក៏ធ្វើសកម្មភាពព្រៃផ្សៃបែបនេះតែម្តង។

តាមសម្តីបុរសជាជនសង្ស័យ ឈ្មោះហោ សុភី បានឆ្លើយសារភាព ខ្លួនពិតជាបានប្រព្រឹត្តបទល្មើសលួចយកខ្សែភ្លើងនៅខុនដូខាងលើ ៤ដងមកហើយ ដោយចាយប្រាក់ខែកម្មករសំណង់មិនគ្រប់ ទើបមកលួចខ្សែភ្លើងនៅក្នុងអាគារ ស្រាប់តែលើកទី៤ ក៏ត្រូវមេការចាប់បាន រួចយកខ្សែភ្លើងដែលលួចនោះមកចងស្លាបសេករុំលើខ្លួន រឹបសឹងតែដកដង្ហើមមិនរួច រហូតដល់សមត្ថកិច្ចចុះមកដល់ បញ្ជាឱ្យសន្តិសុខស្រាយខ្សែភ្លើងចេញពីខ្លួន និងបង្គោលដែក ទើបបានអង្គុយចុះដកដង្ហើមស្រួលវិញ។

សមត្ថកិច្ចនគរបាលប៉ុស្តិ៍ទន្លេបាសាក់ បានបញ្ជាក់ឱ្យដឹងថា បន្ទាប់ពីប្រជាពលរដ្ឋរាយការណ៍មកថា មានករណីចាប់ចោរលួចខ្សែភ្លើង សមត្ថកិច្ចក៏ចុះមកដល់ការិយាល័យមជ្ឈមណ្ឌល ព្រីនស៍ផ្លាហ្សា ក៏ឃើញជនសង្ស័យត្រូវគេចងស្លាបសេកជាប់នឹងបង្គោលភ្លើង ព្រមទាំងយកខ្សែភ្លើងដែលជនសង្ស័យលួចនោះ រុំជាប់សឹងតែដកដង្ហើមមិនបាន ទើបសមត្ថកិច្ចបានបញ្ជាឱ្យសន្តិសុខដែលយាមនៅនោះស្រាយខ្សែចេញ ដើម្បីនាំជនសង្ស័យទៅប៉ុស្តិ៍ ដើម្បីសាកសួរនាំ ប៉ុន្តែត្រូវបុរសជាមេការមិនឱ្យសមត្ថកិច្ចនាំទៅប៉ុស្តិ៍ ដើម្បីចាត់ការតាមផ្លូវច្បាប់ទេ ដោយអះអាងថា ការដ្ឋាននេះមានមេការជនជាតិជាអ្នកគ្រប់គ្រងដោះស្រាយខ្លួនឯង ដោយជនសង្ស័យជាកម្មកររបស់ខ្លួន និងមិនចង់ឱ្យគេមានទោសទណ្ឌទេ ព្រោះអាណិត គ្រាន់តែធ្វើការអប់រំឱ្យឈប់ប្រព្រឹត្តបទល្មើសលួចទៀត បានហើយ។

ក្រោយមកសមត្ថកិច្ច ក៏បានដកកម្លាំងចេញមកវិញ ដោយយោងតាមការអាះអាងពីអ្នកបកប្រែខ្មែរ និងក្រោយពីមានការបញ្ជាក់ជំហរច្បាស់លាស់ពីខាងក្រុមហ៊ុន៕

មិនគួសោះខាងប្រុស ១៦ឆ្នាំ ខាងស្រីទើប ១២ឆ្នាំ រួមរ័ក្សបានបួនដង ម្តាយនួនល្អង ចាប់បងដាក់គុក

ខេត្តបាត់ដំបង ៖ យុវវ័យប្រុសស្រី២នាក់ ខាងប្រុសអាយុ១៦ឆ្នាំ ខាងស្រីអាយុ១២ឆ្នាំ ស្រាប់តែចេះបង្កាត់ភ្លើងស្នេហ៍ជាមួយគ្នាយ៉ាងផ្អែមល្ហែម រហូតជ្រុលជ្រួសដឹកដៃគ្នា ឡើងឋានសួគ៌លោកីយ ចំនួន៤ដងទៀតផង លុះពេលរឿងរ៉ាវនេះបែកធ្លាយ ដល់ឪពុកម្តាយខាងស្រី ក៏ប្តឹងសមត្ថកិច្ចឱ្យចាប់ខ្លួនភាគីខាងប្រុសដាក់ពន្ធនាគារ ក្នុងនាមអ្នកទោសស្នេហា។ ករណីគូស្នេហ៍វ័យក្មេងនាំគ្នារួមភេទ ត្រូវម្តាយខាងស្រីដឹងប្តឹងប៉ូលិសឱ្យចាប់ខាងប្រុសនេះ បានកើតឡើង កាលពីវេលាម៉ោង៨និង១៥នាទីយប់ ថ្ងៃទី១៣ ខែធ្នូ ស្ថិតនៅស្រុកសង្កែ ក្រោមបទចោទប្រកាន់ជាប់ពាក់ព័ន្ធនឹងការរួមភេទជាមួយក្មេងស្រីជាអនីតិជន។

ជនសង្ស័យដែលម្តាយក្មេងស្រីរងគ្រោះប្តឹងប៉ូលិសចាប់ខ្លួននេះ ឈ្មោះរ៉ាត់ សុខចំរើន អាយុ១៦ឆ្នាំ រស់នៅភូមិ-ឃុំខាងលើ។ ចំណែកស្ត្រីជាម្តាយក្មេងស្រី ឈ្មោះហេង កុសល អាយុ៣៧ឆ្នាំ បានប្តឹងចោទប្រកាន់ថា បានលួងលោមកូនស្រីគាត់អាយុ១២ឆ្នាំម្នាក់ យកទៅរួមភេទជាបន្តបន្ទាប់។ តាមម្តាយក្មេងស្រីរងគ្រោះ ប្រាប់សមត្ថកិច្ចថា គាត់មិនដែលដឹងថា កូនស្រីគាត់ដែលមានអាយុទើប១២ឆ្នាំ មានទំនាក់ទំនងស្នេហាជាមួយជនសង្ស័យតាំងពីពេលណា រហូតស៊ីជម្រៅដល់ថ្នាក់រួមភេទជាមួយគ្នាបែបនេះដែរ។

ប៉ុន្តែនៅល្ងាចថ្ងៃទី១៣ ខែធ្នូ គាត់ហាក់មានការសង្ស័យ ឃើញកូនស្រីរបស់គាត់មានទឹកមុខស្លេកស្លាំងខុសប្លែកពីធម្មតា និងមានការលាក់លៀមជាមួយគាត់ច្រើន ទើបគាត់ហៅកូនស្រីសួរនាំ ទើបបែកធ្លាយរឿងអាស្រូវនេះ ដែលនាងថ្លើមធំបានជ្រុលទៅរួមភេទជាមួយជនសង្ស័យ គាត់ក៏ទៅប្តឹងសមត្ថកិច្ចចាត់ការយុវជនរូបនេះតែម្តងទៅ។ តាមសម្តីក្មេងស្រីរងគ្រោះ បានឱ្យដឹងថា នាងធ្លាប់មានទំនាក់ទំនងស្នេហាជាមួយសង្សារខ្លួន ឈ្មោះសុខចំរើន នេះច្រើនខែមកហើយ យ៉ាងផ្អែមល្ហែមដូចស្រមោចនិងស្ករ រហូតត្រូវបានសង្សារលួងលោមរួមភេទលើកដំបូង កាលពីដើមខែវិច្ឆិកា កន្លងទៅ ពេលនាងទៅលេងសង្សារដល់ផ្ទះពេលយប់

ហើយក្រោយមកនាងធ្លាប់រួមមេត្រីជាមួយសង្សារ បានចំនួន៤លើក ជាបន្តបន្ទាប់ និងលើកចុងក្រោយនៅរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ តែដឹងអី ត្រូវម្តាយនាងហៅសួរនាំ ទើបនាងដាច់ចិត្តទម្លាយរឿងនេះប្រាប់ម្តាយតែម្តង។ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ក្រោយពីមានពាក្យបណ្តឹងម្តាយក្មេងស្រីរងគ្រោះ កម្លាំងសមត្ថកិច្ចបានធ្វើការស្រាវជ្រាវ រហូតឈានដល់ឃាត់ខ្លួនយុវជនខាងលើ នាំមកសាកសួរ។ នៅចំពោះមុខសមត្ថកិច្ចយុវជនសង្ស័យបានឆ្លើយសារភាពថា រួបគេពិតជាបានរួមភេទជាមួយក្មេងស្រីរងគ្រោះដូចម្តាយនាងចោទប្រកាន់មែន តែមិនមានការចាប់បង្ខំទេ ពោលគឺពួកគេស្រលាញ់គ្នាជាគូសង្សារ និងព្រមព្រៀងគ្នារួមភេទ តែរឿងនេះត្រូវបានបែកធ្លាយ ត្រូវម្តាយខាងស្រីប្តឹងប៉ូលិសឱ្យចាប់ខ្លួនរូបគេតែម្តង។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់ពីបទរួមភេទជាមួយក្មេងស្រីជាអនីតិជន៕

ចោទខាងប្រុសស្រាតខោមើលប្រដាប់ភេទ ទារ៥ម៉ឺនរៀល កើតជម្លោះផ្អើលសមត្ថកិច្ច

ភ្នំពេញ ៖ បុរសម្នាក់បានចូលទៅរកសេវាកោសជប់ នៅហាងកោសជប់១កន្លែង រួចក៏ត្រូវនារីកោសជប់ម្នាក់ បានបបួលវ៉ៃសិច តែបុរសនោះមិនយល់ព្រម ក៏ធ្វើឱ្យនារីរូបនោះច្រឡោតខឹង ស្រែកឆោឡោថា ខាងប្រុសចាប់នាងស្រាតខោ និងទារលុយ៥ម៉ឺនរៀល ថ្លៃមើលប្រដាប់ភេទ តែខាងប្រុសប្រកែក ទើបធ្វើឱ្យកើតជាជម្លោះបែកផ្សែងផ្អើលដល់សមត្ថកិច្ចចុះអន្តរាគមន៍នាំខ្លួនភាគីទាំងពីរទៅសាកសួរ។

ករណីជម្លោះរឿងចូលកោសជប់បបួលវ៉ៃសិចនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចផ្ទះកោសជប់ម៉ាស្សាមួយកន្លែង យីហោកោសជប់ម៉ាស្សា២៤ម៉ោង មានទីតាំងនៅតាមបណ្តោយផ្លូវលេខ២៧១ ស្ថិតក្នុងភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។

ភាគីបុរសដែលអះអាងថា ត្រូវនារីម៉ាស្សាបបួលវ៉ៃសិចមិនព្រម ទើបធ្វើឱ្យផ្ទុះជម្លោះឡើងនេះមិនត្រូវបានស្គាល់អត្តសញ្ញាណនោះ ទេ គ្រាន់តែពិនិត្យតាមភិនភាគមានវ័យជាង៣០ឆ្នាំ ស្លៀកខោពណ៌ប្រផេះ ពាក់អាវយឺត និងពាក់អាវរងាដៃវែង ពណ៌សលាយក្រហម លាយខៀវ និងជិះម៉ូតូមួយគ្រឿង ម៉ាកវីវ៉ា ពណ៌ខ្មៅ។ ចំណែកនារីម៉ាស្សាដែលជាគូទំនាស់ មិនស្គាល់អត្តសញ្ញាណដូចគ្នា និងមានវ័យប្រមាណជាង២០ឆ្នាំ ធ្វើការនិងស្នាក់នៅក្នុងហាងកោសជប់ម៉ាស្សា ២៤ម៉ោងខាងលើ។

តាមសម្តីភាគីបុរសខាងលើ បានអះអាងថា នៅមុនពេលកើតហេតុ ដោយសារតែគាត់មិនសូវស្រួលខ្លួន ទើបគាត់បានជិះម៉ូតូឆៀងចូលទៅរកសេវាកោសជប់នៅហាងកោសជប់ខាងលើ និងត្រូវនារីកោសជប់ម្នាក់បានមកទទួលបម្រើសេវាគាត់។ លុះពេលចូលដល់ក្នុងបន្ទប់កោសជប់ ដែលត្រូវខណ្ឌដោយជញ្ជាំងក្តារកុងប្លាកេ ចំហរទ្វារ បិទដោយវាំងនន គាត់បានដោះអាវ ដើម្បីឱ្យនារីខាងលើកោសខ្យល់ ស្រាប់តែភ្លាមនោះ នារីរូបនោះបានបបួលគាត់វ៉ៃសិច តែគាត់មិនយល់ព្រម ស្រាប់តែធ្វើឱ្យនារីរូបនោះខឹងច្រឡោត ក៏ស្រែកឆោឡោថា គាត់បានចាប់ស្រាតខោនាង និងវ៉ៃសិចនាងមិនឱ្យលុយ ព្រមទាំងទារលុយចំនួន៥ម៉ឺនរៀល ថ្លៃមើលប្រដាប់ភេទនាងទៀតផង

ទើបធ្វើឱ្យគាត់កើតទុក្ខមិនខុសចិត្ត ក៏រករឿងឈ្លោះប្រកែកបែកផ្សែង ទើបត្រូវខាងភាគីនារីម៉ាស្សា មានគ្នា៤នាក់ ក្នុងនោះមានប្រុសម្នាក់ផង បាននាំគ្នាចាប់ឃាត់គាត់ទុកបម្រុងធ្វើស៊ី តែក្រោយមកក៏មានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះអន្តរាគមន៍ នាំខ្លួនភាគីទាំងពីរទៅសាកសួរ។ ចំណែកភាគីនារីម៉ាស្សាវិញ បាននិយាយថា តាមពិតរឿងរ៉ាវមិនដូចអ្វីដែលបុរសខាងលើចោទប្រកាន់នោះឡើយ ដោយនៅមុនពេលកើតហេតុបុរសរូបនោះ បានចូលមករកសេវាកោសជប់ និងបានហៅនាងឱ្យកោសជប់ឱ្យ លុះពេលចូលដល់ក្នុងបន្ទប់

ខាងប្រុសក៏បបួលនាងវ៉ៃសិច ចំណែកនាងក៏មិនថាអ្វីដែរ ប៉ុន្តែអ្វីដែលធ្វើឱ្យកើតជាជម្លោះបែកផ្សែងនេះ ក៏ដោយសារតែខាងប្រុសទាមទារវ៉ៃសិចជាមួយនាងដោយមិនពាក់ស្រោម ទើបនាងប្រកែក ព្រោះមិនហ៊ានប្រថុយនោះឡើយ ស្រាប់តែភ្លាមនោះ បុរសខាងលើក៏ផ្ទុះកំហឹងរករឿងស្រែកឡូឡា ចោទថា នាងជាអ្នកបបួលគេវ៉ៃសិចទៅវិញ និងថែមទាំងចោទថា នាងទារថ្លៃមើលប្រដាប់ភេទដល់ទៅ៥ម៉ឺនរៀលទៀតផង តែតាមពិត គឺមិនដូចអ្វីដែលបុរសនោះនិយាយឡើយ។

ក្រោយកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍ចាក់អង្រែលើ ក៏បានចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុ និងបានព្យាយាមជួយធ្វើការសម្របសម្រួលភាគីទាំងពីរនៅនឹងកន្លែងដែរ ប៉ុន្តែដោយសារភាគីទាំងសងខាង សុទ្ធតែអះអាងយកត្រូវរៀងៗខ្លួន និងមានចិត្តចង់ឈ្នះចាញ់ដូចគ្នា ទើបមិនអាចរកដំណោះស្រាយឃើញ ហេតុនេះសមត្ថកិច្ចក៏សម្រេចនាំភាគីទាំងសងខាងទៅដោះស្រាយគ្នានៅប៉ុស្តិ៍នគរបាលចាក់អង្រែលើ តែម្តង៕

ចែលីន ឈ្មួញរកស៊ីដឹកឈើដុះស្លែ នៅខេត្តរតនគិរី

ខេត្តរតនគិរី ៖ បទល្មើសកាប់ឈើ និងសកម្មភាពដឹកជញ្ជូនឈើខុសច្បាប់ នៅតែបន្តកើតមានឡើងយ៉ាងកក្រើកនៅក្នុងទឹកដីនៃខេត្តរតនគិរី ដោយក្នុងនោះ មានសេចក្តីរាយការណ៍មកថា មិនត្រឹមតែមានការលួចគប់គិតប្រព្រឹត្តបទល្មើសជាប្រព័ន្ធ រវាងមន្ត្រីខិលខូច និងក្រុមឈ្មួញប៉ុណ្ណោះទេ តែក្រុមឈ្មួញដែលរកស៊ីដឹកឈើសព្វថ្ងៃហាក់កំពុងដំឡើងអំណាចរបស់ខ្លួនកាន់តែខ្លាំងឡើង ដោយគ្មានខ្លាចក្រែងរអែងច្បាប់ទម្លាប់អ្វីសោះឡើយ។

ប្រភពព័ត៌មានពីអ្នកសារព័ត៌មានប្រចាំតំបន់ក្រុងបានលុង បានឱ្យដឹងថា កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ កន្លងទៅ ស្ត្រីម្នាក់ដែលស្គាល់ថា ជាឈ្មួញដឹកឈើម្នាក់រស់នៅភូមិអូរមឿត សង្កាត់ឡាបានសៀក ក្រុងបានលុង បានឡូឡាថតរូបអ្នកសារព័ត៌មានទុក និងបានចោទប្រកាន់ថា អ្នកសារព័ត៌មានមកជំរិតទារលុយគាត់ បន្ទាប់ពីអ្នកសារព័ត៌មានចុះទៅថតផ្តិតយករូបភាពបទល្មើសនៅផ្ទះគាត់យកមកផ្សាយ។

ប្រភពដដែលបន្តថា បន្ទាប់ពីអ្នកសារព័ត៌មានទទួលបានដំណឹងថា ផ្ទះនៅចំណុចខាងលើ មានស្តុកឈើខុសច្បាប់ អ្នកសារព័ត៌មានបានចុះទៅដល់ និងបានប្រទះឃើញឈើ៣គំនរ ក្នុងរបងផ្ទះនោះមែន ហើយស្ត្រីម្ចាស់ឈើនោះ បានប្រាប់អ្នកសារព័ត៌មានថា ហៅគេមកចាប់ឈើនេះទៅ ប្រាប់គេថា នៅផ្ទះចែលីន ភូមិថ្មី បន្ទាប់មក អ្នកសារព័ត៌មានក៏បានខលទៅលោកកែប កុដ ជានាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី ប៉ុន្តែត្រូវលោកកែប កុដ ប្រាប់ថា លោកកំពុងនៅប្រទេសវៀតណាម ហើយលោកមិនបានខលទៅកូនចៅឱ្យចុះទៅទេ ដោយសារការទូរស័ព្ទពីប្រទេសវៀតណាម ទៅអស់លុយច្រើនពេក តែលោកបានផ្ញើសារទៅកូនកូនចៅលោកហើយ។

ចំណែកលោកនូវ ដារ៉ា នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋានខេត្តរតនគិរី ក្រោយពីអ្នកសារព័ត៌មានទូរស័ព្ទទៅរាយ ការណ៍ប្រហែលជា២ម៉ោង លោកបានទូរស័ព្ទមកវិញ ប្រាប់ថា ព្រះរាជអាជ្ញាជាប់រវល់ លោកមិនអាចចុះទៅបានទេ ពីព្រោះឈើនោះនៅក្នុងផ្ទះគេ។ ដោយមិនឃើញជំនាញ និងស្ថាប័នពាក់ព័ន្ធ ចុះទៅបង្ក្រាប អ្នកសារព័ត៌មានក៏ថតយករូបភាពដើម្បីផ្សាយ ខណៈនោះ ស្រីឈ្មោះលីន បានថតអ្នកសារព័ត៌មានវិញ ហើយស្រែកថា អ្នកសារព័ត៌មានជំរិតទារលុយគាត់។ ហើយគាត់ក៏បានសារភាពថា គាត់ជាអ្នករកស៊ីដឹកឈើមែនផងដែរ។

គួរបញ្ជាក់ថា ស្ត្រីឈ្មោះលីន នេះរកស៊ីដឹកឈើពីស្រុកកូនមុំ ចូលក្រុងបានលុង ជាច្រើនឆ្នាំមកហើយ មិនដែលមានសមត្ថកិច្ចបង្ក្រាបម្តងណាទេ ប្រហែលជាការរកស៊ីដឹកឈើល្មើសច្បាប់ដុះស្លែរបស់គាត់ ធ្វើឱ្យគាត់ស្គាល់សមត្ថកិច្ចក្នុងខេត្តអស់ហើយមើលទៅ ទើបធ្វើឱ្យគាត់មានអំណាច ហើយប្រាប់អ្នកសារព័ត៌មានឱ្យរាយការណ៍ទៅសមត្ថកិច្ចមកបង្ក្រាបគាត់ ដោយមិនញញើតមាត់ ព្រមទាំងប្រាប់ឈ្មោះគាត់ទៀត៕
ប្រភព៖សារព៏តមាននគរធំ

យុវជនស្ទាវ ចាញ់សំរស់ស្រីស្អាតក្នុងក្លិប អស់ Zoomer X 2018 មួយគ្រឿងថ្មីចែស

ភ្នំពេញ៖ យុវជនម្នាក់ ទើបតែរើកបានសង្សារ ស្គាល់គ្នាមួយគ្រាក្នុងក្លឹប សុំធ្វើសង្សារ ក៏បានពឹងឱ្យឌុប ដល់ពាក់កណ្តាលផ្លូវ សុំខ្ចីម៉ូតូជិះ ដោយសន្យាវិលវិញឱ្យ ថើបមួយខ្សឺត ផ្ទុយទៅវិញនាងក៏ទៅបាត់ស្រមោល អស់ច្រើនម៉ោងទន្ទឹងចាំមើលផ្លូវមិនឃើញវិលវិញ មានតែរត់ទៅផ្ទះប្រាប់ឪពុក ឱ្យជូនទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ចោមចៅ៣ ដែល ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៤ព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅរង្វង់មូលចោមចៅ ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។

យុវជនរងគ្រោះឈ្មោះ យ៉ាន យ៉ត អាយុ ១៦ឆ្នាំ មុខរបរជាងដែក ស្នាក់នៅភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ភូមិចាន់រ៉ា ឃុំស្ពឺ«ខ» ស្រុកបាភ្នំ ខេត្តព្រៃវែង ចំណែកម៉ូតូ ស្រីស្នេហ៍ហេងស៊យឆបោកយកទៅបាត់ ម៉ាក ZOOMER X ពណ៌ខ្មៅ ស៊េរី២០១៨ ពាក់ស្លាកលេខ ព្រៃវែង 1L-4532 ហើយស្រីស្នេហ៍នោះ មិនស្គាល់ឈ្មោះ អាយុជាង ១០ឆ្នាំ ទើបតែស្គាល់គ្នា ក្នុងក្លឹបមិនទាន់បាន ១យប់ផង ។

តាមសម្តីយុវជនខាងលើបានឱ្យដឹងថា កាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី១២ ខែធ្នូ ក្រោយបញ្ចប់ម៉ោងការងារ បានជិះម៉ូតូដើរលេងជាមួយមិត្តភក្ដិ ២នាក់ទៀត ម៉ូតូ ២គ្រឿង ហើយចូលក្លឹប មីតណាញ ផឹកសុី រាំលេងសប្បាយ ក៏បានស្គាល់ នារីសង្ស័យវ័យក្មេងខាងលើ នៅគ្រានោះតែម្ដង ។

យុវជនដដែលបន្តថា រហូតដល់វេលាម៉ោង៤ទាបភ្លឺ ថ្ងៃទី១៣ ខែធ្នូ ចេញមកវិញ ជិះម៉ូតូទៅផ្ទះរៀងខ្លួន ហើយនារីសង្ស័យរូបនោះ សុំជិះរួមដំណើរជាមួយដែរ មកដល់ចំណុចរង្វង់មូលចោមចៅ នារីសង្ស័យឱ្យឈប់ ហើយ សុំខ្ចីម៉ូតូជិះទៅផ្ទះមិត្តភក្ដិមួយភ្លែត ដោយសន្យាមកវិញ ឱ្យថើបមួយខ្សឺត ឭដូចនេះខ្លួនសុខចិត្ត នៅអង្គុយរង់ចាំថើបនាង សំកុក អស់ច្រើនម៉ោង មិនឃើញមកវិញ ទើបដឹងខ្លួនថាចាញ់បោកគេហើយ មានតែទៅផ្ទះប្រាប់ឪពុក នាំទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍ចោមចៅ៣ ដើម្បីជួយស្រាវជ្រាវ រកម៉ូតូ និងរកស្រីស្នេហ៍ហេងស៊យខាងលើមកវិញ ៕

លោកឯកឧត្តមអតីតសមាជិកព្រឹទ្ធសភា ក្លាយជាអ្នករត់តុគុយទាវឲ្យ សិុន រ៉ូហ្សេត

ខេត្តបាត់ដំបង ៖ លោកសោ ចាន់ដេត អតីតសមាជិកព្រឹទ្ធសភា គណបក្សភ្លើងទៀន (អតីតគណបក្សសម រង្ស៊ី) និងជាអតីតប្រធានក្រុមការងារខេត្តបន្ទាយមានជ័យ នៃអតីតគណបក្សសង្គ្រោះជាតិ ដែលជាប់ក្នុងបញ្ជីខ្មៅហាមឃាត់ធ្វើសកម្មភាពនយោបាយ ជាមួយអតីតថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ចំនួន១១៧នាក់ទៀតនោះ ក្រោយបាត់បង់តំណែងអស់ បន្ទាប់ពីអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការកំពូលសម្រេចរំលាយជាស្ថាពរនោះ ពេលនេះ លោកបានបង្ហាញវត្តមាន គួរឱ្យភ្ញាក់ផ្អើល ជាមួយការងារថ្មីជាអ្នករត់តុនៅក្នុងអាហារដ្ឋានដែលទើបបើកថ្មី របស់ក្រមុំអតីតចៅសង្កាត់អូរចារ កញ្ញាស៊ិន ចាន់ពៅរ៉ូហ្ស៊េត នៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។

 

នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ លោកសោ ចាន់ដេត បានបង្ហោះរូបភាពជាច្រើនសន្លឹក ស្តីពីសកម្មភាពការងារថ្មីរបស់លោកនៅអាហារដ្ឋាន “រ៉ូហ្ស៊េត” ជាមួយសំណេរក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកថា “ព្រឹកនេះ ទទួលបានតំណែងបីទៀតបន្ថែម! ជាការពិតណាស់ ធ្វើការងារនៅកន្លែងណាក៏ដោយ ឱ្យតែមានខ្សែ គឺឡើងតំណែងលឿនណាស់។ ដូចព្រឹកនេះ ខ្ញុំបានគេប្រគល់តំណែងឱ្យបីទៀត (១-រៀបចំនំដាក់ទូ ២-ប្រមូលចាន និង៣-លាងកែវកាហ្វេ)”។

 

ទោះជាយ៉ាងណា លោកសោ ចាន់ដេត បញ្ជាក់ថា ការងាររត់តុនេះ លោកស្ម័គ្រចិត្តបម្រើជូនអតីតមេឃុំ ចៅសង្កាត់អតីតគណបក្សសង្គ្រោះជាតិរូបណាដែលចាប់ផ្តើមបើកហាងលក់គុយទាវ កាហ្វេ ដំបូង រយៈពេលពីរៗថ្ងៃ ដោយមិនគិតកម្រៃថ្លៃឈ្នួលឡើយ ដើម្បីបង្ហាញនូវទឹកចិត្តគាំទ្រ និងលើកទឹកចិត្តដល់អតីតមេឃុំ ចៅសង្កាត់របស់អតីតគណបក្សសង្គ្រោះជាតិ ដែលត្រូវបានបាត់បង់តំណែងតួនាទី ក្រោយពេលដែលគណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយដោយអំណាចសាលដីកាតុលាការកំពូល កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧នោះ។

 

លោកសោ ចាន់ដេត បានសរសេរក្នុងគណនីហ្វេសប៊ុករបស់លោកដដែលនោះ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧ ថា “ដំណឹងល្អសម្រាប់អតីតមេឃុំ ចៅសង្កាត់ ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ! ខ្ញុំ សោ ចាន់ដេត អតីតសមាជិកព្រឹទ្ធសភា សូមជម្រាបជូនដំណឹងដល់អតីតមេឃុំ ចៅសង្កាត់ ខេត្តទាំងពីរខាងលើ មេត្តាជ្រាបថា ខ្ញុំ (សោ ចាន់ដេត) នឹងទៅជួយ “រត់តុបើកហាង” ជូនអតីតមេឃុំ ចៅសង្កាត់ រូបណាដែលនឹងចាប់ផ្តើមបើងហាង លក់គុយទាវ កាហ្វេ ដំបូង “រយៈពេលពីរៗថ្ងៃ” ដោយមិនគិតកម្រៃ។

 

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមលោក លោកស្រី អតីតមេឃុំ ចៅសង្កាត់ ទាំងឡាយណា នៃខេត្តទាំងពីរ ដែលនឹងត្រូវបើកហាង មេត្តាជ្រាបជាព័ត៌មាន”។គួរបញ្ជាក់ថា លោកសោ ចាន់ដេត គឺជាអតីតសមាជិកព្រឹទ្ធសភា គណបក្សភ្លើងទៀន (អតីតគណបក្សសម រង្ស៊ី) និងជាអតីតប្រធានក្រុមការងារខេត្តបន្ទាយមានជ័យ នៃអតីតគណបក្សសង្គ្រោះជាតិ ដែលបានបាត់បង់តំណែងអស់ ថែមទាំងត្រូវបានហាមឃាត់ធ្វើសកម្មភាពនយោបាយ រយៈពេល៥ឆ្នាំ ដូចអតីតថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ចំនួន១១៧នាក់ទៀតដែរ បន្ទាប់ពីអតីតគណបក្សប្រឆាំងនេះ ត្រូវបានតុលាការកំពូលសម្រេចរំលាយជាស្ថាពរ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។

 

យ៉ាងណា លោកសោ ចាន់ដេត បានប្រតិកម្មថា លោកគ្មានកំហុសអ្វីសោះ បែរជាត្រូវជាប់ក្នុងបញ្ជីខ្មៅហាមឃាត់ធ្វើសកម្មភាពនយោបាយ ៥ឆ្នាំដែរ។ ដូច្នេះលោកនឹងពិចារណាពិគ្រោះជាមួយអ្នកច្បាប់ ដើម្បីទាមទារសិទ្ធិ “នយោបាយ” របស់លោកមកវិញ។

នារីវ័យគ្មេងចងកសម្លាប់ខ្លួន ស្លាប់យ៉ាងអនោចអធ៏ម ដោយសារម៉ែបង្ខំឱ្យរៀបការជាមួយបុរសមិនស្រលាញ់

ខេត្តព្រៃវែង ៖ នារីវ័យក្មេងរូបស្រស់ម្នាក់ ត្រូវបានម្តាយផ្សំផ្គុំឱ្យរៀបការជាមួយ នឹងបុរសម្នាក់ ដែលនាងមិនពេញចិត្ត ប៉ុន្តែទោះជាកូនស្រីព្យាយាមប្រកែកយ៉ាងណា ក៏ម្តាយនៅតែបង្ខំឱ្យកូនស្រីរៀបការដដែល រហូតធ្វើឱ្យកូនស្រីឈឺចិត្តស្អិតទ្រូងខ្លាំងពេក ក៏ដាច់ចិត្តចងកសម្លាប់ខ្លួននៅលើដើមដង្កៀបក្តាម បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័មជាទីបំផុត។

ករណីកូនស្រីតូចចិត្តម៉ែបង្ខំឱ្យរៀបការប្តី បែរជាគិតខ្លីចងកបញ្ចប់ជីវិតនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៨និង៣៩នាទីយប់ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចក្បែរផ្ទះនារីរងគ្រោះ ស្ថិតក្នុងភូមិពោធិ៍ ឃុំក្របៅ ស្រុកកំចាយមារ។
នារីគិតខ្លីចងកសម្លាប់ខ្លួន ដើម្បីគេចពីការបង្ខំឱ្យរៀបការនោះ មានឈ្មោះសុខា ដេត ហៅដេត អាយុ១៨ឆ្នាំ មានលំនៅក្នុងភូមិកើតហេតុខាងលើ។

តាមប្រភពពីក្រុមគ្រួសារនារីរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅប៉ុន្មានថ្ងៃមុនថ្ងៃកើតហេតុនេះ នារីរងគ្រោះបានកើតមានទំនាស់ពាក្យ សម្តីក្នុងរង្វង់គ្រួសារបន្តិចបន្តួច និងមើលទៅនាងហាក់មានទឹកមុខស្រងូតស្រងាត់ផងដែរ ប៉ុន្តែមិនមានអ្នកណានឹកស្មានដល់ថា នាងអាចនឹងមានគំនិតខ្លីដល់ថ្នាក់ចងកសម្លាប់ ខ្លួនបែបនេះសោះ។ ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ ក្រោយពីហូបបាយល្ងាចរួច ក្រុមគ្រួសារបាននាំគ្នាចូលទៅសម្រាករៀងៗខ្លួនអស់ទៅ។

ស្រាប់តែយប់បន្តិច ក៏បាត់នារីរងគ្រោះមិនឃើញនៅក្នុងផ្ទះសោះ ទើបនឹកឆ្ងល់ ក៏នាំគ្នាដើរតាមរក ស្រាប់តែប្រទះឃើញនារីរងគ្រោះបានចងកសម្លាប់ខ្លួន នៅលើដើមដង្កៀបក្តាមក្បែរផ្ទះបាត់ទៅហើយ ទើបធ្វើឱ្យមានការស្រែកឆោឡោ ផ្អើលដល់អ្នកភូមិចោមរោមមើល និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យតែម្តង។

តាមប្រភពពីអ្នកជិតខាង បានបង្ហើបប្រាប់ថា តាមពិតនារីរងគ្រោះត្រូវបានឪពុកម្តាយផ្សំផ្គុំឱ្យរៀបការជាមួយបុរសម្នាក់ដែលសាមីខ្លួននារីរងគ្រោះ មិនមានចិត្តស្រលាញ់នោះទេ ជាហេតុធ្វើឱ្យនារីរងគ្រោះបានព្យាយាមប្រកែក មិនព្រមរៀបការដែរ ប៉ុន្តែមិនឈ្នះក្រុមគ្រួសារ ពោលគឺម្តាយនារីរងគ្រោះនៅតែបង្ខំឱ្យកូនស្រីរៀបការទាល់តែបាន ទើបធ្វើឱ្យកូនស្រីកើតទុក្ខមិនសុខចិត្ត បែរជាជ្រើសយកវិធីបញ្ចប់ជីវិត មកបញ្ចប់បញ្ហាគ្រប់យ៉ាងតែម្តង ព្រោះថា បើនាងយល់ព្រមរៀបការជាមួយមនុស្សប្រុសដែលនាងមិនស្រលាញ់ គឺច្បាស់ជាមិនមានសុភមង្គលនោះទេ ប៉ុន្តែប្រសិនបើនាងមិនព្រមរៀបការ មានន័យថា មិនគោរពឪពុកម្តាយ ហេតុនេះមានតែការស្លាប់តែមួយមុខគត់ ដែលអាចដោះស្រាយបញ្ហាបាន។

ប្រភពដដែល បន្តថា នៅមុនពេលកើតហេតុប៉ុន្មានថ្ងៃ នារីរងគ្រោះមានទឹកមុខក្រៀមស្រពោនចម្លែក និងបានទម្លាយប្រាប់មិត្តភក្តិជិតស្និទ្ធរបស់នាងថា នាងលំបាកចិត្តខ្លាំងណាស់ ព្រោះតែម្តាយបង្ខំឱ្យរៀបការជាមួយបុរសដែលនាងមិនស្រលាញ់ ហើយទោះជាប្រកែកយ៉ាងណា ក៏មិនឈ្នះដែរ ហេតុនេះនាងចង់តែស្លាប់ឱ្យផុតទុក្ខមួយនេះទេ។ លុះមកដល់វេលាម៉ោងកើតហេតុខាងលើ ក៏កើតមានការផ្អើលឆោឡោ ប្រទះឃើញនារីរងគ្រោះចងកសម្លាប់ខ្លួនតែម្តង។

 

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា នារីរងគ្រោះពិតជាបានចងកធ្វើអត្តឃាតប្រាកដមែន ដោយនៅត្រង់កមានស្នាមជាំជារង្វង់ សាកសពនារីរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

ខ្មែរជួយខ្មែរ ពេលនេះមានបងប្រុសចិត្តធម៌ម្នាក់ឧបត្ថម្ភម៉ូតូ១គ្រឿង ថែមទាំងថវិកាចំណាយប្រចាំខែដល់ប្អូនស្រីសិស្សពូកែ ដែលបោះបង់ការសិក្សា ដោយសារតែជីវភាពខ្វះខាត ជួយស៊ែរលើកទឹកចិត្តគាត់ផង

ខ្មែរជួយខ្មែរ ពេលនេះមានបងប្រុសចិត្តធម៌ម្នាក់ឧបត្ថម្ភម៉ូតូ១គ្រឿង ថែមទាំងថវិកាចំណាយប្រចាំខែដល់ប្អូនស្រីសិស្សពូកែ ដែលបោះបង់ការសិក្សា ដោយសារតែជីវភាពខ្វះខាត ជួយស៊ែរលើកទឹកចិត្តគាត់ផង ។ក្នុងនោះផងដែលថ្មីៗនេះមានសប្បុរសជនមួយរូបឈ្មោះ លោក សុង ខួន បានឧបត្ថម្ភម៉ូតូអាគុប១គ្រឿង ថវិកា១៥ម៉ឺនរៀលនិងថវិកាសម្រាប់ចំណាយ ប្រចាំខែ១០ម៉ឺនរៀលបន្ថែមទៀតដល់ប្អូនស្រី ដៀប ស្រីនិច្ច។

នេះបើយោងតាមគណនីហ្វេសប៊ុក Lee Sinhourn បានឲ្យដឹងថា៖ “លោក សុង ខួន បានឧបត្ថម្ភម៉ូតូអាគុប១គ្រឿង ថវិកា ១៥ម៉ឺនរៀលនិងថវិកាសម្រាប់ចំណាយប្រចាំខែ ១០ម៉ឺនរៀល បន្ថែមទៀតដល់ប្អូនស្រី ដៀប ស្រីនិច្ច។ ទឹកលុយមិនឈ្នះទឹកចិត្តទេព្រោះនេះជាពាក្យពេចន៍លោកសុង ខួន។ សមាគមឧត្តមគតិកូនខ្មែរសូមថ្លែងអំណរគុណជាអនេកចំពោះលោកសុង ខួន ដែលស្រលាញ់គាំទ្រសិស្សនិស្សិតក្រីក្ររៀនពូកែផង។

 

ខាងសមាគមឧត្តមគតិកូនខ្មែរនឹងខិតខំស្រាវជ្រាវរាវរកយុវសិស្សនិស្សិតក្រីក្របន្តទៀតដើម្បីជួយលើកទឹកចិត្តពួកគាត់កុំឲ្យឈប់ដោយសារខ្វះលទ្ធភាពសិក្សានោះ។នេះជាការរួមចំណែកមួយដែរដើម្បីសង្គមជាតិមាតុភូមិរបស់យើងទាំងគ្នា”៕