សម្តេចតេជោ ហ៊ុន សែន ស្តីបន្ទោសរដ្ឋមន្ត្រីរឿងឆ្លើយដាក់គ្នាក្នុងហេតុការណ៍ប្រជាពលរដ្ឋពុលនៅខេត្តក្រចេះ ( មានវីដេអូ )

(ភ្នំពេញ)៖ មុន​ចាប់​ផ្តើម​កិច្ចប្រជុំ​គណៈ​រដ្ឋ​មន្ត្រី​នា​ព្រឹក​ថ្ងៃ​ទី២៥ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ សម្តេច​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​​នៃ​កម្ពុជា បាន​ស្តី​បន្ទោស​ធ្ងន់ៗ​ដល់​រដ្ឋ​មន្ត្រី​ ៣រូប ដែល​បាន​ឆ្លើយ​ដាក់​គ្នា​ជុំ​វិញ​​ករណី​ប្រជា​ពលរដ្ឋ​ពុល​នៅ​ក្នុង​ឃុំកន្ទួត ស្រុក​ចិត្របុរី ខេត្ត​ក្រចេះ កាលពី​ដើម​ខែ​ឧសភា ឆ្នាំ​២០១៨​កន្លង​ទៅ​នេះ។

សម្តេច​នាយក​រដ្ឋ​មន្ត្រី​ នៃ​កម្ពុជា បាន​ចាត់​ទុកការ​ព្យាយាម​សាច​ទឹក​ដាក់​គ្នា​របស់​រដ្ឋ​មន្ត្រី​​ទាំង​៣រូប រួម​មាន​រដ្ឋ​មន្ត្រី​​ក្រសួង​សុខាភិបាល លោក ម៉ម ប៊ុនហេង, រដ្ឋ​មន្ត្រី​​ក្រសួង​រ៉ែ និង​ថាមពល លោក ស៊ុយ សែម និង​រដ្ឋ​មន្ត្រី​​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម លោក​ទេស​រដ្ឋ​មន្ត្រី​ ចម ប្រសិទ្ធ គឺជា​ការខ្វះទំនួល​ខុស​ត្រូវ​របស់​ខ្លួន​ក្នុង​ហេតុ​ការណ៍​នេះ។ សូម​ស្តាប់​ប្រសាសន៍​ដើម​ទាំង​ស្រុង​របស់​សម្តេច​តេជោ ហ៊ុន សែន ដែល​បាន​ថ្លែង​នៅ​មុន​ពេល​បើក​កិច្ចប្រជុំ​គណៈ​រដ្ឋ​មន្ត្រី​នា​ព្រឹក​មិញ​នេះ៖

ដោយឡែកនៅព្រឹកមិញនេះដែរបើតាមគេហទំព័រសារពត៍មាន Fresh News បានឲ្យដឹងថា៖ ​រដ្ឋ​មន្ត្រី​​ក្រសួង​ចំនួន​៣ ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​រួម អំពី​ករណី​ប្រជា​ពលរដ្ឋ​ពុល​ស្លាប់ នៅ​ខេត្ត​ក្រចេះ

(ភ្នំពេញ)៖ រដ្ឋ​មន្ត្រី​​ក្រសួង​ចំនួន​៣​រួម​មាន លោក ម៉ម ប៊ុនហេង រដ្ឋ​មន្ត្រី​​ក្រសួង​សុខាភិបាល​, លោក​ទេស​រដ្ឋ​មន្ត្រី​ ចម ប្រសិទ្ធ រដ្ឋ​មន្ត្រី​​ក្រសួង​ឧសហកម្ម និង​សិប្បកម្ម និង​លោក ស៊ុយ សែម រដ្ឋ​មន្ត្រី​​ក្រសួង​រ៉ែ និង​ថាមពល បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​រួម​គ្នា​មួយ ដើម្បី​បញ្ជា​ក់មូល​ហេតុ​ជុំ​វិញ​​ករណី​ពុល របស់​ប្រជា​ពលរដ្ឋ​​ខេត្ត​ក្រចេះ បណ្តាល​ឲ្យ​ស្លាប់​ជា​ច្រើន​នាក់​កាលពី​ពេល​ថ្មីៗ​នេះ។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន ដែល​បណ្តាញ​ព័ត៌មាន Fresh News ទើប​ទទួល​បាន​នៅ​ព្រឹក​ថ្ងៃ​ទី២៥ ខែ​ឧសភា​នេះ។

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន ដែល​ចុះ​ហត្ថ​លេខា​ទទួល​ស្គាល់​រួម​គ្នា​របស់​រដ្ឋ​មន្ត្រី​​ទាំង​៣​បាន​បញ្ជា​ក់ថា «ការពុល​នៅ​ភូមិ​ស្រែនន និង​ភូមិ​អាលច ឃុំកន្ទួត ស្រុក​ចិត្របុរី ខេត្ត​ក្រចេះ បណ្តាល​មកពី​ស្រាស ដែល​មាន​លក់ ឬ​ផលិត​នៅ​ក្នុង​មូលដ្ឋាន ហើយ​ដែល​មាន​សារ​ធាតុ​មេតាណុល កម្រិត​ខ្ពស់ និង​ទឹក​ព្រែក​ទេ និង​អូរគគី មាន​សារ​ធាតុ​គីមី មាន​កំហាប់​ខ្ពស់ ដែល​បណ្តាល​មកពី​ថ្នាំ​សម្លាប់​ស្មៅ និង​ថ្នាំ​សម្លាប់​សត្វ​ល្អិត»។

ជា​មួយ​គ្នា​នេះ ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ក្រសួង​រ៉ែ និង​ថាមពល និង​ក្រសួង​សុខាភិបាល បាន​អះអាង​ថា ខ្លួន​នឹង​បន្ត​សហការ​គ្នា ដើម្បី​បង្ការ ទប់ស្កាត់​ និង​ជៀសវាង​នូវ​បញ្ហា​ដែល​កើត​ឡើង​ជាយថា​ហេតុ។ សូម​រំលឹកថា កាលពី​ដើម​ខែ​ឧសភា​នេះ ប្រជា​ពលរដ្ឋ​​ក្នុង​ភូមិ​ចំនួន​នៅ​ឃុំកន្ទួត ស្រុក​ចិត្របុរី ខេត្ត​ក្រចេះ បាន​កើត​ករណី​ពុល​បណ្តាល​ឲ្យ​ពលរដ្ឋ​១៣​នាក់​ស្លាប់​បាត់​បង់​ជីវិត និង​ជាង ២០០​នាក់​ផ្សេង​ទៀត ត្រូវ​បាន​ក្រុម​គ្រូ​ពេទ្យ​ជួយ​សង្គ្រោះ​ និង​ព្យាបាល​ផុតពី​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត៕ប្រភព៖ freshnewsasia.com

ដល់.កហើយ រឿងអីមិនប៉ះទៅលើជីវិតមនុស្ស ព្រឹកនេះទៀត នៅព្រែកទេរឃើញ​ប្រើ​គីមីច្រើន​ណាស់(មានវីដេអូ)​

​ខេត្ត​មណ្ឌល​គិរី ៖ សេចក្តី​រាយការណ៍​ឱ្យ​ដឹងនា​ព្រឹក​ថ្ងៃ​ទី២៥ ឧសភា នេះ គឺ​កម្លាំង​ចម្រុះជា​ច្រើន​នាក់​បាន​និង​កំពុង​បន្ត​ចុះ​ទៅ​តាម​គោល​ដៅ​សំខាន់ៗ​មួយ​ចំនួន ស្ថិត​ក្នុង​តំបន់​ចុង​ផ្លាស់ ដើម្បីរុករកសារ​ធាតុ​គីមី ។ ការបែង​ចែក​នោះ គឺ​មាន​២​ក្រុម​មួយ​ចេញ​ទៅ​ពិនិត្យ​អូរទេរ និង​មួយ​ទៀត​ទៅ​ពិនិត្យ​តាម​សហគមន៍ ។

មន្ត្រី​ជំនាញ ក៏​បាន​រក​ឃើញ​ទី​តាំង​​លួច​ធ្វើ​អាជីវកម្ម​រ៉ែមាស នៅ​ចំណុច​ដី​ក្រុម​ហ៊ុន​រ៉ុងឆេង (ចំណុច​អូរទេរ) គឺ​មាន​ការបង្ហូរកាកសំណល់​សង្ស័យ​ចូល​ទៅ​ក្នុង​ទឹក​អូរ ។ បច្ចុប្បន្ន មន្ត្រី​ជំនាញ កំពុង​យកសំណាកដី និង​ទឹក​ទុក​ធ្វើ​ការ​ពិសោធន៍ ។

សេចក្តី​រាយការណ៍​បន្ត​ថា ទី​តាំង​​ខាង​លើ​ត្រូវ​បាន​ស្គាល់​ម្ចាស់​​ហើយ គឺ​មាន​ឈ្មោះ​វ៉ាង ដោយ​កំពុង​រត់​គេច​បាត់ ។ ប្រភព​បន្ត​ថា ទី​តាំង​​នេះ​បាន​បើក​អស់​រយៈ​ពេល​​ជាង​១ឆ្នាំ​មក​ហើយ ។ ស្ថិត​នៅ​ទី​តាំង​​ព្រែក​ទេ គឺ​មាន​ការ​សង្ស័យ​ប្រើ​សារ​ធាតុ​គីមី​ច្រើន​ណាស់ ដោយ​សារស្លាកស្នាមបន្សល់ទុក​នៅ​លើដី​នោះ ។

គួរ​រំលឹកថា គិត​ត្រឹម​ម៉ោង​ជិត​៣រសៀល​ថ្ងៃ​ទី២៤ ឧសភា កម្លាំង​មន្ត្រី​ជំនាញ​ដែល​បាន​ចូល​ទៅ​ដល់​ទី​តាំង​រែងមាស នៅ​ជាប់​ក្រុម​ហ៊ុន​រ៉ុងឆេង ស្ថិត​ក្នុង​ភូមិ​ពូទុង ឃុំ​ចុង​ផ្លាស់ ស្រុក​កែវសីមា បាន​ឱ្យ​ដឹង​ក្រៅ​ផ្លូវ​ការថា អាច​មាន​សមាស​ធាតុ​គីមីជា​ច្រើន​ប្រភេទ ដែល​បាន​ប្រើ​ប្រាស់ ដើម្បី​ចាប់​យកមាស​នោះ ។ តាម​ការ​អះអាង​ជំហាន​ដំបូង​របស់​ក្រុម​ការ​ងារ​ដែល​កំពុង​ស្ថិត​នៅ​ទី​តាំង​​ផ្ទាល់​ខាង​លើ​បាន​និយាយ​ទៀត​ថា គឺ​ឃើញ​មាន​អាងស្តុក​ទឹក និង​ការបង្ហូរ​ធាតុ​គីមី​ចូល​ព្រែក​ទេរ​ទៀត​ផង ។ គួរ​រំលឹក​ទៀត​ថា គ្រាន់​តែ​ក្រុម​ការ​ងារ​ចុះ​ទៅ​ដល់​ទី​តាំង​​នោះ​ភ្លាម ក៏​ត្រូវ​ម្ចាស់​​បាន​រត់​គេច​ខ្លួន​បាត់​អស់ ។ មិន​តែ​ប៉ុណ្ណោះ នៅ​ក្នុង​ទី​តាំង​​នោះ គឺ​ពិបាក​ក្នុង​ការដកដង្ហើមជា​ខ្លាំង ដោយ​មាន​ក្លិន​អាស៊ី​តជះមក​កម្រិត​ខ្ពស់ ។

ក្រុម​ការ​ងារ​អន្តរ​ក្រសួង​មាន​ក្រសួង​រ៉ែ នឹង​ថាមពល ក្រសួង​បរិស្ថាន អាវុធ​ហត្ថលើ​ផ្ទៃ​ប្រទេស និង​អាជ្ញាធរ​ខេត្ត​មណ្ឌល​គិរី​សរុប​ប្រមាណ​២០០​នាក់ ចុះ​ត្រួត​ពិនិត្យ​នៅ​តំបន់​រ៉ែមាស​ចុង​ផ្លាស់ ក្នុង​ភូមិ​ពូទុង ឃុំ​ចុង​ផ្លាស់ ស្រុក​កែវសីមា នៅ​ត្រឹម​វេលា​ម៉ោង​១រសៀល​ថ្ងៃ​ទី២៤ ឧសភា បាន​ទៅ​ដល់​ទី​តាំង​​និង​ធ្វើ​ការ​បែក​ចែក​កម្លាំង​ជា៣​ក្រុម​ដោយ ក្រុម​ទី១-​ចុះ​ទៅ​ពិនិត្យ​ទឹក​អូរក្លរ, ក្រុម​ទី២-​ចូល​ពិនិត្យ​ក្នុង​ក្រុម​ហ៊ុន​រ៉ុងឆេង និង​ក្រុម​ទី៣-​ចុះ​ទៅ​ពិនិត្យ​អូរទេ ។ ទស្សនាវីដេអូខាងក្រោមចំហាយគីមីធ្វើឲ្យប្រះដី៖

វីដេអូ៖

ក្នុងពេលឆាប់ខាងមុខនេះ ក្រសួងសុខាភិបាល នឹងចុះផាកពិន័យអ្នកជក់បារី នៅតាមទីសាធារណៈ និងតាមតំបន់កំសាន្តផ្សេងទៀត

(ភ្នំពេញ)៖ រដ្ឋ​លេខាធិការ​ក្រសួង​សុខាភិបាល និង​ជាអនុ​ប្រធាន​អ​ចិន្ដ្រៃយ៍ នៃ​គណៈកម្មាធិការ​ត្រួត​ពិនិត្យ​ផលិត​ផលថ្នាំ​ជក់ លោក​វេជ្ជ​បណ្ឌិត អ៊ឹង ភីរុន បាន​ថ្លែង​ថា ក្នុង​ពេល​ឆាប់​ខាង​មុខ​នេះ ក្រសួង​សុខាភិបាល នឹង​ចាប់​ផ្ដើម​ផាកពិន័យ​ចំពោះ​អ្នក​ជក់បារី នៅ​តាម​សាធារណៈ និង​តំបន់​ហាមឃាត់ រួម​ទាំង​តាម​ភោជនីយដ្ឋាន និង​សណ្ឋាគារ​ផង​ដែរ ។

លោក​វេជ្ជ​បណ្ឌិត​ថ្លែង​បែប​នេះ ក្នុង​ទិវា​ពិភព​លោក​គ្មាន​ថ្នាំ​ជក់ ក្រោម​ប្រធាន​បទ «ថ្នាំ​ជក់ និង​ជំងឺ​បេះដូង» នៅ​ថ្ងៃ​ទី២៤ ខែ​ឧសភា ឆ្នាំ​២០១៨ នៅ​ទីស្ដីកា​រ​ក្រសួង​សុខាភិបាល។

លោក​វេជ្ជ​បណ្ឌិត អ៊ឹង ភីរុន បាន​បញ្ជាក់​ថា «ក្រសួង​សុខាភិបាល សហការ​ជា​មួយ​ក្រសួង​យុត្ដិធម៌ យើង​មាន​ក្រុម​ធិការកិច្ច​ជាង​៥០០​នាក់ សម្រាប់​ធ្វើ​ការ​ទៅ​លើ​ច្បាប់​អនុក្រឹត្យ ហើយ​បើក​សិនជាជនណា​ល្មើស​ជក់បារី ក្នុង​តំបន់​ហាមឃាត់ នឹង​ធ្វើ​ការផាកពិន័យ ម្នាក់​២​ម៉ឺន​រៀល ។ លើស​ពី​នោះ បើ​ចាប់​បាន​អ្នក​ជក់​ក្នុង​ភោជនីយដ្ឋាន ឬ​សណ្ឋាគារ នឹង​ផាកពិន័យគុណ​នឹង​២ ទៅ​លើ​ម្ចាស់​ហាង​តែម្ដង ដែល​ស្មើ​៤​ម៉ឺន​រៀល​ក្នុង​មួយ​ដង»។

មន្ដ្រី​ជាន់​ខ្ពស់​រូប​នេះ បាន​បញ្ជាក់​ថា «ដើម្បី​កាត់​បន្ថយ​អ្នក​ស្លាប់ និង​ឈឺ​ដោយ​សារជក់ និង​ស្របផ្សែងបារី ក្រសួង​សុខាភិបាល បាន​សហការ​ជា​មួយ​ដៃ​គូពាក់​ព័ន្ធ ពិសេស​រាជ​រដ្ឋាភិបាល បាន​បង្កើត​អនុក្រឹត្យ​ស្ដីពី ការ​រៀបចំ និង​ប្រព្រឹត្ដិ​ទៅ​របស់​គណៈកម្មាធិការ​ត្រួត​ពិនិត្យ​ផលិត​ផលថ្នាំ​ជក់ ដែល​មាន​តំណាង​ពាក់​ព័ន្ធ​ចំនួន​២០​ក្រសួង ភាគី​ពាក់​ព័ន្ធ​ទូ​ទាំង ក្នុង​ការ​ពង្រឹង និង​អនុវត្ដន៍​ឲ្យ​មាន​តម្លាភាព»។

លោក​ថ្លែង​ទៀត​ថា «ជា​លទ្ធផល​យើង​សង្កេត​ឃើញ​ថា ការ​ប្រើ​ប្រាស់​ផលិត​ផលថ្នាំ​ជក់ នៅ​កម្ពុជា បាន​ថយ​ចុះ​ជាង​ឆ្នាំ​មុនៗ ហើយ​បើ​តាម​ការ​ស្រាវជ្រាវ ទូ​ទាំង​​ប្រទេស រៀង​រាល់​៥ឆ្នាំ​ម្ដង ស្ដីពី​ការ​ប្រើ​ប្រាស់​ថ្នាំ​ជក់ ក្នុង​ចំណោម​មនុស្ស​ពេញ​វ័យ ដោយ​វិទ្យា​ស្ថាន​ជាតិ ស្ថិតិ​នៃ​ក្រសួង​ផែនការ បាន​បង្ហាញ​ថា ប្រេវ៉ាឡង់​នៃ​ការ​ប្រើ​ប្រាស់​ថ្នាំ​ជក់ ក្នុង​ចំណោម​មនុស្ស​ពេញ​វ័យ អាយុ​ចាប់​ពី១៨ឆ្នាំ​ឡើង​ទៅ បាន​ថយ​ចុះ​ក្នុង​រយៈ​ពេល​១០ឆ្នាំ​ចុង​ក្រោយ​នេះ គឺ ចុះ​១៣.៦៨ គឺពី៤៨% មក​នៅ​ត្រឹម ៣៥.៣% ចំពោះ​បុរស និង​ថយ​ចុះ​៨.៩៣% ស្ដ្រី ២០.៥% មក​នៅ​ត្រឹម​១១.៦%»។

ទន្ទឹម​នឹង​នោះ លោក​វេជ្ជ​បណ្ឌិត យ៉ិល ដារ៉ាវុធ តំណាង​អង្គការ​សុខភាព​ពិភព​លោក​ប្រចាំ​កម្ពុជា បាន​ថ្លែង​ផង​ដែរ​ថា «ថ្នាំ​ជក់ ជាមូល​ហេតុ​ចម្បង នៃ​ការបង្ក​ឲ្យ​កើត​ជំងឺ​សរសៃ​ឈាម​បេះដូង ហើយ​យើង​ឃើញ​អត្រា​ស្លាប់​ដោយ​ជំងឺ​បេះដូង​មាន​ការ​កើត​ច្រើន ដោយ​ទូ​ទាំង​ពិភព​លោក ការ​ស្លាប់​ដោយ​សារថ្នាំ​ជក់​នេះ មាន​រហូត​ដល់​ទៅ​ជាង​៧លាន​នាក់​ក្នុង​មួយ​ឆ្នាំ ក្នុង​នោះ ជាង​៦លាន​នាក់​អ្នក​ដែល​ជក់បារី និង​ជិត​១លាន​នាក់ ដែល​ស្រូបផ្សែងបារីពីគេ។ ដោយ​ឡែក​កម្ពុជា អត្រា​អ្នក​ស្លាប់​បណ្ដាល​មកពី​ការ​ប្រើ​ប្រាស់​ថ្នាំ​ជក់​នេះ មាន​ប្រមាណ​ជិត​១​ម៉ឺន​នាក់​ក្នុង​មួយ​ឆ្នាំ ស្មើ​នឹង​២៨​នាក់​ក្នុង​មួយ​ថ្ងៃ»។

បើ​យោង​តាម​វិទ្យា​ស្ថាន​ជាតិ ស្ថិតិ​នៃ​ក្រសួង​ផែនការ​បាន​បង្ហាញ​ថា ឆ្នាំ​២០១១-២០១៤ មាន​ការថយ​ចុះ​ការជក់បារី មាន​ថយ​ចុះ ហើយ​បើ​ក្រសួង​សុខាភិបាល បាន​អង្កេត​ថ្មី​ទៀត​នៅ​ឆ្នាំ​២០១៦ ការជក់បារី​របស់​បុរស បាន​ថយ​ចុះ​ដែរ។ បច្ចុប្បន្ន​នេះ អត្រា​បុរស​ជក់បារី វ័យ​ចាប់​ពី១៥ឆ្នាំ​ឡើង​ទៅ ឃើញ​មាន​តែ​ប្រមាណ​៣៣% ដែល​ចំនួន​នេះ ថយ​ចុះ​ច្រើន បើ​យើង​ធៀប​ទៅ​ឆ្នាំ​មុនៗ ដូច្នេះ​​អត្រា​បុរស​ជក់បារី ចុះ​មក​ត្រឹម​៣៣% ស្ដ្រី២.៤% ដោយ​ឡែក អ្នក​ជក់ថ្នាំ​ជក់​ក៏​ថយ​ចុះ​ដែរ តែ​ដោយ​កំនើន​ចំនួន​ប្រជា​ពលរដ្ឋ អ្នក​ដែល​ប្រើ​ប្រាស់​ថ្នាំ​ជក់ មាន​ចំនួន​២លាន​នាក់​នៅ​ឡើយ មាន​ន័យថា ជាង​១,៦លាន​នាក់ និង​ជិត​កន្លះលាន​នាក់​ជក់ និង​ចុកថ្នាំ​ជក់។

ព្រម​ជា​មួយ​គ្នា​នេះ មន្ដ្រី​ក្រសួង​សុខាភិបាល និង​ដៃ​គូ​សហការ បាន​ធ្វើ​ការ​អំពាវនាវ​ព្រម​គ្នា ដល់​ប្រជា​ពលរដ្ឋ ឲ្យ​ឈប់ជក់បារី ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​សុខភាព​ខ្លួន​យើង គ្រួសារ និង​អ្នក​ជុំ​វិញ រហូត​ដល់​ដល់​ស្លាប់​បាត់​បង់​ជីវិត។ ចំណែក​ឯ​ម្ចាស់​​ភោជនីយដ្ឋាន សណ្ឋាគារ ទាំង​នៅ​តាម​ទីប្រជុំ សាធារណៈ សូម​បិទ​ស្លាកសញ្ញា ហាមជក់បារី និង​ហាម​ដាក់​ចានគោះបារី ជា​ដាច់ខាត។

សូម​ជម្រាបថា ប្រជាជន​កម្ពុជា ប្រមាណ​២លាន​នាក់ កំពុង​ប្រើ​បា្រស់​ផលិត​ផលថ្នាំ​ជក់ និង​ចំណាយ​ថវិកា​សម្រាប់​ទិញ​បារី ប្រមាណ​២០១.៥លាន​ដុល្លារ និង​លើការ​ព្យាបាល​ជំងឺ និង​ការ​បាត់​បង់​កម្លាំង​ពលកម្ម​បណ្តាល​ពី​ជំងឺ ដែល​បង្ក​ដោយ​ថ្នាំ​ជក់​ប្រមាណ​១៦២.៧លាន​ដុល្លារ​ជារៀង​រាល់​ឆ្នាំ៕

ចំណី​អាហារ​​​​​ខ្មែរ​ដ៏ពេញនិយម ១៤​ប្រភេទ តែ​​បរទេស​ខ្លះ​ឃើញ​ហើយ​ក្រញែង​ខ្លួន មិន​ហ៊ាន​សាក

បើ​អ្នក​រស់​នៅ​ប្រទេស​កម្ពុជា អ្នក​ច្បាស់​ជា​ធ្លាប់​ឃើញ ចំណី​អាហារ​ទាំង​នេះ មាន​លក់​ជាហូរហែ នៅ​តាម​ដង​ផ្លូវ ប៉ុន្តែ​ខ្ញុំ​ជឿ​ជាក់​ថា​មាន​ចំណី​អាហារ​មួយ​ចំនួន អ្នក​ទាំង​អស់​គ្នា​ប្រហែល​ជា​មិន​ហ៊ាន​ញ៉ាំ​ឡើយ ជា​ពិសេស​ជន​ជាតិ​បរទេស​តែ​ម្តង ស្រប​ពេល​ដែល​វាជាចំណង់​ចំណូល​ចិត្ត របស់​ប្រជាជន​ខ្មែរ​ភាគ​ច្រើន។

ពេល​ឃើញ​ហើយ​អ្នក​ខ្លះ គ្រវី​ក្បាល​ក្រញែង​ខ្លួន អ្នក​ខ្លះ​ទៀត​ប្រើ​ពេល​យ៉ាង​យូរ ទម្រាំដាច់​ចិត្ត​ហ៊ាន​សាកល្បង។ នេះ​ក៏​ព្រោះ​តែ​ទម្លាប់​នៃ​ការញ៉ាំ និង​រស​និយម គឺផ្ទុយ​គ្នា​ស្រលះពី​ប្រទេស​របស់​ពួក​គេ។

១. ចង្រិត

២. អាពីង

៣. ដង្កូវ​នាង

​​​​​៤. សត្វ​ល្អិត​បំពង

៥. ពស់​អាំង

៦. កង្កែប​អាំង​

៧. ខ្យាដំរី

៨. ពងទា​កូន

៩. ទាខ្វៃមាន់​ខ្វៃ

១០. ផាក​លូវ

១១. គ្រឿង​ក្នុង​សត្វ

១២. លៀស​ហាល

១៣. អន្ទង់

១៤. ត្រឡនតនបំពង

គួរឲ្យស្ដាយ រូប​ចម្លាក់​ព្រះពុទ្ធ​បដិមា​នៅលើ​ភ្នំសំពៅ ត្រូវផ្អាក​សាងសង់ ក្រោយ​រកឃើញ​បញ្ហា​ធំ២

រូបចម្លាក់​ព្រះ​សិរ​នៃ​ព្រះ​ពុទ្ធ​បដិ​មាន​ៅលើ​ជញ្ជាំង​ភ្នំសំពៅ ត្រូវ​បាន​ផ្អាកការសាង​សង់​ជា​បណ្តោះ​អាសន្ន ក្រោយ​មន្រ្តី​ជំនាញ បាន​ពិនិត្យ​ឃើញ​ថា ថ្មភ្នំផុយស្រួយ និង​រូបសំណាក​មាន​ស្នាមប្រេះ។ លោក គុណ សម្បត្តិ​មុន្នីរ័ត្ន ប្រធាន​មន្ទីរធម្មការ និង​សាសនា ខេត្ត​បាត់​ដំបង

បាន​ប្រាប់​ឱ្យ​ដឹងថា ក្រុម​ការ​ងារ​ជំនាញ​បាន​ចុះ​ពិនិត្យ​ដល់​ទី​តាំង​​ដែល​សមាគម​ស្នើសុំ​សាង​សង់​រូបចម្លាក់​ព្រះ​សិរ​របស់​ព្រះ​ពុទ្ធ​រូប​ឡើង​វិញ ​បន្ទាប់​ពី​មជ្ឍ​មណ្ឌល បណ្តុះ​បណ្តាល​វិជ្ជាជីវ:សិល្បៈសូន្យរូប មរតក​អង្គរ ផុត​កិច្ចសន្យា និង​បោះ​បង់​គម្រោង​ស្ថាបនា សំណាក​ព្រះ​ពុទ្ធ​រូប​នេះ​យូរ​ឆ្នាំ។

លោក​បន្ត​ថា ឆ្លង​តាម​ការ​ចុះ​ត្រួត​ពិនិត្យ ក្រុម​ជំនាញ​បាន​ឃើញ​ថា ទី​តាំង​ចម្លាក់​ព្រះ​ពុទ្ធ​រូប​នេះ មិន​អាច​បន្ត​ការសាង​សង់​ទៀត​បាន​ឡើយ ដោយ​សារថ្មភ្នំ​ត្រង់​កន្លែង​ឆ្លាក់ ជា​ប្រភេទ​ថ្មកំបោរ ហើយ​ជាក់​ស្តែង រូបសំណាក​ដែល​សាង​សង់​បាន​ត្រឹម​កំណាត់​ព្រះ​សិរ​នៃ​ព្រះ​ពុទ្ធ​បដិ​មានេះ មាន​ស្នាមប្រេះ មិន​អាចទ្រទ្រង់​ទម្ងន់​តួ​ព្រះ​ពុទ្ធ​បដិមា​ទាំង​មូល​បាន​ទេ។

លោក​ប្រធាន​មន្ទីរ បាន​បន្ថែម​ថា គម្រោង​សាង​សង់​ព្រះ​ពុទ្ធ​រូប​នេះ មាន ៣ប្លង់ រួម​មាន​ប្លង់ ព្រះ​ពុទ្ធ​ប្រសូត្រ ត្រាស់ដឹង និង​ប្លង់​ព្រះ​ពុទ្ធ​ចូល​បរិនិព្វាន ដែល​មាន​កម្ពស់ពីដី​ប្រមាណ​ជាង ៣០​ម៉ែត្រ។ គម្រោង​នេះ បាន​ចាប់​ផ្តើម នៅ​ឆ្នាំ​២០០៦ ប៉ុន្តែ​ដំណើរ​ការសាង​សង់ បាន​ត្រឹម​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ ក៍៏​ត្រូវ​ផុត​កិច្ចសន្យា​និង​បាន​បោះ​បង់​គម្រោង​ចោល​ឱ្យ​នៅ​ទ្រឹងតែ​ម្តង។ ទើប​តែ​បច្ចុប្បន្ន​នេះ សមាគម​បាន​ចាប់​ដៃ​គូ រៀបចំ​សំណើសាង​សង់​ឡើង​វិញ។ ការ​ធ្វើ​សំណើជា​ថ្មី​នេះ គណៈ​កម្មការ​វាយ​តម្លៃ​ថ្នាក់​​ខេត្ត មិន​ទាន់​កំណត់​ថា​យ៉ាង​ណា​នោះ​ទេ ហើយ​នឹង​ត្រូវ​សម្រេច​នា​ពេល​ក្រោយ។

ការសាង​សង់​ព្រះ​ពុទ្ធ​បដិមា​ដ៏​ធំ​នៅ​លើ​ជញ្ជាំង​រមណីយដ្ឋាន​ធម្ម​ជាតិ​ភ្នំសំពៅ​នេះ គឺ​ក្នុង​គោល​បំណង​ផ្សព្វ​ផ្សាយ ពង្រីក​វិស័យ​ព្រះ​ពុទ្ធ​សាសនា​ផង និង​ដើម្បី​ទាក់​ទាញ​ភ្ញៀវ​ជាតិ និង​ភ្ញៀវ​អន្តរជាតិ ឱ្យ​ចូល​មក​ទស្សនា​ក្នុង​ខេត្ត​បាត់​ដំបង កាន់​ច្រើន​ថែម​ទៀត។

គួរបញ្ជាក់ថា​ព្រះ​ពុទ្ធ​បដិ​មានៅលើ​ជញ្ជាំង​ភ្នំសំពៅក៏ធ្លាប់ត្រូវបានជនបរទេ​​​​​​​​​​​​​​​ស២នាក់បា​​​​​​​​​​​​​​​​​​​​​​​​​​​​​​ននាំគ្នាឡើ​​​​​​​​​​​​​​​​​​​​​ងទៅ អង្គុយលើ​​​​​​​​​​​​​​​​​​​​​ព្រះកេសព្រះបដិមាយ៉ាង​​​​​​​​ព្រហើនដោយគ្មានការអ​​​​​​​​​​​​​​​​​​​​​​​ន្តរាគមន៍ពីក​​​​​​​​​​​​​​​​​​​​ម្លាំងជំនា​​​​​​​​​​​​​ញទាំងនេះសោះ ។

ខណៈដែ​​​​​​​​​​​​​​​​​លក្រុមជាងកំពុ​​​​​​​​​​​​​​​​​​​​​​​​​ងសម្រាក ក៏ស្រា​​​​​​​​​​​​​ប់តែមា​​​​​​​​​​​​​​​​​​​​​នជនបរទេស២នា​​​​​​​​​​​​​​​ក់ (ប្រុស ស្រី) បាននាំគ្នាឡើងទៅលើ​​​​​​ខ្នងភ្នំសំពៅ ហើយបា​​​​​​​​​​​​​​​​​នចុះពីលើមកវិញដោយភាគីបុរ​​​​​​​​​​​​​​​​​​​​​​​​​សជាអ្នកឡើងទៅអង្គុ​​​​​​​​​​​​​​​​​យលើព្រះកេសព្រះ បដិមា​​​​​​​​​​​​​​​​​​​​​​​​យ៉ាងរំភើយ។ ដោយឡែកភាគីស្ត្រី បានចុះមកអង្គុ​​​​​​​​​​​​​​​​យលើ​​​​​​​​​​​​​​​​ផ្ទាំងថ្មនៅ​​​​​​​​​​​​​​​​​​​​​​​ខាងមុខ ព្រះភ័ក្ត្រព្រះបដិមា ។​​​​​​​​​​​​​​​​​​​​

បន្ទាប់ពីរូបភា​​​​​​​​​​​​​​​​​​​​​​​​​​​​​​ពទាំង២សន្លឹ​​​​​​​​​​​​​​​​កនេះត្រូវបា​​​​​​​​​​​​​​នបង្ហោះ​​​​​​​​​​​​តាមបណ្តាញស​​​​​​​​​​​​​​​​​​​​​​​​​ង្គមរួចមកក៏ មានម​​​​​​​​​​​​ហាជនជាច្រើ​​​​​​​​​​​​​​​​ន ពិសេ​​​​​​​​​​​​​​​​​​​​​​​​​​​​​សអ្នកដែលលេងក្នុងបណ្តាញ​​​​​​​​​​​​​​សង្គមបា​​​​​​​​​​​​​​​​​​នរិះគន់យ៉ាងចាស់​​​​​​​​​​​​​​​​​​​​​​ដៃទៅលើមន្ត្រី​​​​​​​​​​​​​​​​​​នគរបាលទេស​​​​​​​​​​​​​​ចរដែលមា​​​​​​​​​​​​​នស្នាក់កា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​រលក់សំបុត្រនៅចំពីក្រោមរូប​​​​​​​​​​​​​​​​​សំណាកនេះ​​​​​​​​​​​​​​​​​​​​​​​​​​​​តែម្តងបែរជាប​​​​​​​​​​​​​​​​​ណ្តោយឲ្យ មាន​​​​​​​​​​​​​​​​​​​​​​​​​រឿងហេតុនេះកើតឡើងទៅកើត​ដោយម​​​​​​​​​​​​​​​​​​​​​ហាជនជាច្រើនបានទាម​​​​​​​​​​​​​​​ទារឲ្យសម​​​​​​​​​​​​​​​​​​​​​​​​​ត្ថ កិច្ចតាមរកមុខជន​​​​​​​​​​​​​​​​​​​​​​​​​ប​​​​​​​​​​​​​​​​​​​​​​​រទេសរូបនេះមកណែ​​​​​​​​​​​​​​​​​​​នាំតាមផែនការ​​​​​​​​​​​​​​​ក្តៅបំផុតដើ​​​​​​​​​​​​​​​​​​​​ម្បីឲ្យជននេះបានស្គាល់អំពី​​​​​​​​តម្លៃនៃសា​​​​​​​​​​​​​​​​​​​​​​​សនាព្រះពុទ្ធនិងឲ្យជ​​​​​​​​​​​​​​ននេះរាង​​​​​​​​​​​​​​​​​​​​​​ចាលទៅថ្ងៃក្រោយ ៕

មើលចុះថាមែនមែន រកឃើញ​មាន​អាង​ស្តុ​ក​​ទឹក និង​ការ​បង្ហូរ​ធាតុគីមី​​ចូល​ព្រែក​​​ទេរ​មែន

​ខេត្ត​មណ្ឌល​គិរី ៖ សេចក្តី​រាយការណ៍​បន្ត​ឱ្យ​ដឹង​ទៀត​ថា គិត​ត្រឹម​ម៉ោង​ជិត​៣រសៀល​ថ្ងៃ​ទី២៤ ឧសភា នេះ កម្លាំង​មន្ត្រី​ជំនាញ​ដែល​បាន​ចូល​ទៅ​ដល់​ទី​តាំង​រែងមាស នៅ​ជាប់​ក្រុម​ហ៊ុន​រ៉ុងឆេង ស្ថិត​ក្នុង​ភូមិ​ពូទុង ឃុំ​ចុង​ផ្លាស់ ស្រុក​កែវសីមា បាន​ឱ្យ​ដឹង​ក្រៅ​ផ្លូវ​ការថា អាច​មាន​សមាស​ធាតុ​គីមីជា​ច្រើន​ប្រភេទ ដែល​បាន​ប្រើ​ប្រាស់ ដើម្បី​ចាប់​យកមាស​នោះ ។

តាម​ការ​អះអាង​ជំហាន​ដំបូង​របស់​ក្រុម​ការ​ងារ​ដែល​កំពុង​ស្ថិត​នៅ​ទី​តាំង​​ផ្ទាល់​ខាង​លើ​បាន​និយាយ​ទៀត​ថា គឺ​ឃើញ​មាន​អាងស្តុក​ទឹក និង​ការបង្ហូរ​ធាតុ​គីមី​ចូល​ព្រែក​ទេរ​ទៀត​ផង ។

សេចក្តី​រាយការណ៍​បន្ត​ថា គ្រាន់​តែ​ក្រុម​ការ​ងារ​ចុះ​ទៅ​ដល់​ទី​តាំង​​នោះ​ភ្លាម ក៏​ត្រូវ​ម្ចាស់​​បាន​រត់​គេច​ខ្លួន​បាត់​អស់ ។ មិន​តែ​ប៉ុណ្ណោះ នៅ​ក្នុង​ទី​តាំង​​នោះ គឺ​ពិបាក​ក្នុង​ការដកដង្ហើមជា​ខ្លាំង ដោយ​មាន​ក្លិន​អាស៊ី​តជះមក​កម្រិត​ខ្ពស់ ។

 

គួរ​រំលឹកថា ក្រុម​ការ​ងារ​អន្តរ​ក្រសួង​មាន​ក្រសួង​រ៉ែ នឹង​ថាមពល ក្រសួង​បរិស្ថាន អាវុធ​ហត្ថលើ​ផ្ទៃ​ប្រទេស និង​អាជ្ញាធរ​ខេត្ត​មណ្ឌល​គិរី​សរុប​ប្រមាណ​២០០​នាក់ ចុះ​ត្រួត​ពិនិត្យ​នៅ​តំបន់​រ៉ែមាស​ចុង​ផ្លាស់ ក្នុង​ភូមិ​ពូទុង ឃុំ​ចុង​ផ្លាស់ ស្រុក​កែវសីមា នៅ​ត្រឹម​វេលា​ម៉ោង​១រសៀល​ថ្ងៃ​ទី២៤ ឧសភា បាន​ទៅ​ដល់​ទី​តាំង​​និង​ធ្វើ​ការ​បែក​ចែក​កម្លាំង​ជា៣​ក្រុម​ដោយ ក្រុម​ទី១-​ចុះ​ទៅ​ពិនិត្យ​ទឹក​អូរក្លរ, ក្រុម​ទី២-​ចូល​ពិនិត្យ​ក្នុង​ក្រុម​ហ៊ុន​រ៉ុង
ឆេង និង​ក្រុម​ទី៣-​ចុះ​ទៅ​ពិនិត្យ​អូរទេ ។

ក្បួន​រថយន្ត​ក្រុម​ការ​ងារ​ជំនាញ​ប្រមាណ​ជិត​១០០​គ្រឿង ត្រូវ​បាន​ធ្វើ​ដំណើរ​ចេញ​ពីទី​រួម​ខេត្ត​មណ្ឌល​គិរី តាំង​ពីព្រលឹមស្រាងៗ​រហូត​ដល់​ម៉ោង​១២​ថ្ងៃ​ត្រង់​ដ​ដែល ទើប​ទៅ​ដល់​គោល​ដៅ​ក្រុម​ហ៊ុន​រ៉ុង ឆេង ដែល​សង្ស័យ​បាន​បង្ហូរកាកសំណល់គីមីពុល​ចូល​ប្រភព​ទឹក​ធម្ម​ជាតិ ដែល​អ្នក​ភូមិ​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ ទើប​បណ្តាល​ឱ្យ​មាន​មនុស្ស​រង​គ្រោះ កាលពី​ពេល​កន្លង​មក ។

វីដេអូ៖

បន្ទាប់ពីមានបងប្រុសម្នាក់ប្រកាសជូនទូរស័ព្ទមួយគ្រឿង ពេលនេះមានសប្បុរស់ជន ២រូបទៀត ប្រកាសជូនទូរស័ព្ទមួយគ្រឿងទៀត ដល់មន្ត្រីនគរបាល កៅ​ សំអុល​ ដែលត្រូវផ្អាកពីការងារ

​ករណី​ដែល​ទាក់​ទង​នឹង​ខ្សែ​វីដេអូ ដែល​បង្ហាញ​ពី​សកម្មភាព​របស់​មន្ត្រី​នគរបាល​ឈ្មោះ កៅ សំអុល ប្រើ​ហិង្សា​ទះកំផ្លៀងមក​លើស្ត្រី​ម្នាក់ ដែល​បាន​បើក​បរ​ម៉ូតូ​ល្មើស​ច្បាប់​ចរាចរណ៍​នៅ​ម្តុំ​ផ្សារ​អូឡាំពិក ធ្វើ​ឲ្យ​មហា​ជនជា​ច្រើន​សម្តែង​ការ​មិន​ចេញ​ចិត្ត​នឹង​ទង្វើ​មិន​សម​គួរ​របស់​មន្ត្រី​នគរបាល។

តែទន្ទឹម​នឹង​នេះ ក៏​មាន​ពលរដ្ឋ​នៅ​ជ្រុងម្ខាង​បាន​សម្លឹងពីភាព​ខ្វះខាត​របស់​មន្ត្រី​ប៉ូលីសរូប​នេះ ហើយ​កើត​មាន​ចិត្ត​អាណិតអាសូរ​ឡើយ​មក ខណៈ​ឃើញ​ទូរស័ព្ទ​ចាស់ និង​ខូចខាត​របស់​លោក។

ជាក់​ស្ដែង​ដោយ​សារតែ​ការអាណិត​នេះ បណ្ដាល​ឲ្យ​មាន​ការអាណិតអាសូរពី​សំណាក់​អ្នក​លេង​បណ្តាញ​សង្គម​ជា​ច្រើន ដូចជា​កាលពី​ប៉ុន្មាន​ម៉ោង​មុន​នេះ​មាន​បង​ប្រុស​មួយ​រូប​ក្នុង​បណ្ដាញ​ហ្វេសប៊ុក​បាន​ប្រកាស​ឧបត្ថម្ភ​ទូរស័ព្ទ​មួយ​គ្រឿង​​ដល់​នគរបាល​លោក កៅ សំអុល។

ដោយ​ក្នុង​ហ្វេសប៊ុក​មាន​ឈ្មោះ​ថា Piseth Ouk បាន​បង្ហោះ​រៀបរាប់​ឲ្យ​ដឹងថា៖ «អធ្យាស្រ័យ អ៊ុំពូមីងបងប្អូន​មិត្ត​ភក្កិ​នៅ​ក្នុង​ប្រពន្ធ​័ Facebook​ទាំង​អស់​គ្នា ខ្ញុំ Piseth Ouk មាន​បំណង​ជូន​ទូរស័ព្ទ​១​គ្រឿង​​ដល់ លោក កៅ សំអុល បើ​មាន​អ្នក​ស្គាល់​លេខ​ទូរស័ព្ទ​គាត់ អាចChat មកinbox របស់​ខ្ញុំ​ដោយ​ក្តី​រីក​រាយ…»។ អាស្រ័យ​ហេតុ​នេះ សូម​បងប្អូន​ដែល​បាន​ឃើញ​ជួយ​ចែក​រំលែកតៗ គ្នា​ផង។

រហូត​មក​ដល់​វេលា​ថ្ងៃ​ត្រង់​មុន​នេះ​ក៏​មាន​សប្បុរស​ជន់​ពីរ​រូប​ទៀត​ក៏​មាន​បំណង​ឧបត្ថម្ភ​ជា​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង​​ទៀត​ដល់​លោក កៅ សំអុល ។ តាម​រយះកណនេយ្យ​ហ្វេសប៊ុក​ឈ្មោះ Vannak Pheng បាន​ឲ្យ​ដឹង​មុន​នេះ​បន្តិច​ថា ៖ ខ្ញុំ​បាទ និង ព្រះ​តេជគុណ ធឹង ច័ន្ត្រា ព្រះ​គ្រូ​ចៅអធិការ​វត្ត​ប៉ាឆា ក្រុង ក្រ​ចេះ និង ប្អូន​ប្រុស​សប្បុរស​ជន នៅ​ខេត្ត​សៀមរាប បាន​រួម​គ្នា ទិញ​ទូរស័ព្ទ​ដៃ​ថ្មី ម៉ាក Hauwei Y9 2018 មួយ​គ្រឿង រួម​ទាំង​ថវិកា ២០០ ដុល្លារ​ថែម​ទៀត ជូន​លោក​អនុសេនីយ៍ទោ កៅ សំអុល មន្ត្រី​នគរបាល​ប៉ុស្តិអូរឡាំពិក ដែល​កំពុង​ជាប់​វិន័យ​ដោយ​ការ​ប្រើ​ហឹង្សារ​លើស្ត្រី​ម្នាក់​​ក្នុង​ពេល​អនុ​វត្ត​ការ​ងារ ។ ការផ្ដល់​ជូន​នេះ​មិន​មាន​ន័យថា​លើក​ទឹក​ចិត្ត​ការ​ប្រើ​ហឹង្សាទេ តែ​ដោយ​មើល​ឃើញ​លោក​ខូច​ទូរស័ព្ទ​ដៃ​មិន​មាន​ទូរស័ព្ទ​ប្រើ ៕

Hauwei Y9 2018

អ្នកណាថារបស់ខ្មែរអន់ រឺម៉កកង់បីផលិតនៅ​ខ្មែរ​ ប៉ះ​ លិចសុីស​ផលិតនៅជប៉ុន​ មានអី​រយះខ្ទិច​ រឺម៉កកង់បីនៅស្អាតចែស​

កំពត៖ កម្មករ​បើក​បរ​ម៉ូតូ​រ៉ឺម៉ក​ដឹក​ធុងហ្គាស បើក​គេច​ពីរ​លក​ផ្លូវ​ថ្នល់​ជ្រុល​ទៅ​បុក​រថយន្ត លុច​ស៊ី​ស RX ៣០០ រយះ​ជញ្ជាំង​រថយន្ត​ខាង​ឆ្វេងខ្ទិច​ទាំង​ស្រុង ហេតុ​ការណ៍​ខាង​លើ​នេះ បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង​៨ៈ០០​នាទី ព្រឹក​ថ្ងៃ​ពុធ ៩​កើត ខែជេស្ឋ ឆ្នាំច

សំរិទ្ធិស័កព.ស២៥៦២ ត្រូវ​ថ្ងៃ​ទី២៣ ខែ​ឧសភា ឆ្នាំ​២០១៨ លើ​កំណាត់​ផ្លុវ​ជាតិ​លេខ​៣៣A កំពត-កែប ត្រង់​ចំណុច​ទល់​មុខ​អ៊ុងម៉ុង​សហគមន៍​ស្រែ​អំបិល​កំពត ស្ថិត​ក្នុង​ភូមិ​ត្រពាំង​ធំ ឃុំជុំគ្រៀល ស្រុក​ទឹក​ឈូ ខេត្ត​កំពត។

សាក្សី​ច្បាស់​ការ​នៅ​កន្លេង​កើត​ហេតុ​បាន​ឱ្យ​ដឹងថា នៅ​វេលា​ម៉ោង​ខាង​លើគេ​ឃើញ​ម៉ូតូ​រ៉ឺម៉ក​ដឹក​ធុងហ្គាស និង​ម៉ាស៊ុត មាន​គ្នា​២​នាក់​រួម​នឹង​អ្នក​បើក​បរ​ផង បាន​ធ្វើ​ដំណើរ​មកពី​ទិស​ខាង​លិចមក​កើត​ហេតុ គេចពីទួល​ផ្លូវ​រលករ៉េចង្កូតមក​កណ្តាល​ថ្នល់​បុក​កៀរជា​មួយ​រថយន្ត​លុចស៉ីស XR ៣០០ មួយ​គ្រឿង បណ្តាល​ឱ្យ​រងការ​ខូចខាត​យ៉ាង​ដំណំ ករណី​បង្ក​ហេតុ​គ្រោះ​ថ្នាក់​​ចរាចរណ៍​ខាង​លើ​នេះ បណ្តាល​ឱ្យ​ភាគី​ខាង​ម៉ូតូ​រ៉ឺម៉ករង​របួស​ស្រាល ភ្លាមៗ​នោះ​សមត្ថកិច្ច​សណ្តាប់ធ្នាប់​ចរាចរណ៍​ស្រុក​ទឹក​ឈូ បាន​ចុះ​មក​កន្លែង​កើត​ហេតុ​ផង​ដែរ។

ពាក់​ព័ន្ធ​ករណី​គ្រោះ​ថ្នាក់​​ចរាចរណ៍​ខាង​លើ​នេះ​ដែរ លោក ជា ភីរ៉ា ទទួល​ផែនសណ្តាប់ធ្នាប់​ចរាចរណ៍​ផ្លូវ​គោគ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ទឹក​ឈូ បាន​ឱ្យ​ដឹងថា ម៉ូតូ​រ៉ឺម៉កបង្ក​ហេតុ​ម៉ាក យ៉ាវម៉ាហាប្រេស ពាក់ស្លាក់​លេខ ភ្នំពេញ I 4609 បើក​បរ​ដោយ​ឈ្មោះ ភិន ម៉ៃ ភេទ​ប្រុស អាយុ​១៨ឆ្នាំ រស់​នៅ​ភូមិ​ព្រៃ​តុំ ឃុំ​ព្រៃ​ឃ្មុំ ស្រុក​ទឹក​ឈូ ខេត្ត​កំពត។ អ្នក​រួម​ដំណើរ​ម្នាក់​​ទៀត​មាន​ឈ្មោះ វុទ្ធ សូរ៉ាឌី ភេទ​ប្រុស​អាយុ​១៨ឆ្នាំ រស់​នៅ​ភូមិ​ស្វាយ​ធំ សង្កាត់​ក្រាំងអំពិល ក្រុង​កំពត ខេត្ត​កំពត។

ចំណែក​រថយន្ត​រង​គ្រោះ​ម៉ាក លុចស៉ីស XR300 រងការ​ខូចខាត​យ៉ាង​ដំណំ បើក​បរ​ដោយ​ឈ្មោះ អ៊ុយ ភនតេង ភេទ​ប្រុស អាយុ​៣៤ឆ្នាំ រស់​នៅ​ភូមិ​ថ្មី សង្កាត់​​ព្រៃ​ធំ ក្រុង​កែប ខេត្ត​កែប បើក​បរ​ក្នុង​ទិសដៅ​បញ្ច្រាស​គ្នា​ពី​កើត​ទៅ​លិច។

បច្ចុប្បន្ន​រថយន្ត និង​ម៉ូតូ​ដែល​ជា​វត្ថុ​តាង​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ទឹក​ឈូ ដើម្បីដោះ​ស្រាយ​គ្នា​ជា​ក្រោយ៕

មាស្ស៉ាដៃទិពផស់គេមែន ជនបរទេស​ចូល​ម៉ាស្សា​តែ​មួយ​ភ្លែត​អស់​1000$

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជា​ជនជាតិ​បរទេស​មិន​ស្រួលខ្លួន​ចូល​ទៅ​ម៉ាស្សា​នៅ​ហាង​យីហោ​បែប​បុរាណ​ខ្មែរ ខណៈ​ចេញ​មក​វិញ​បម្រុង​នឹង​គិតលុយ​ឱ្យ​យក​កាបូប​មក​មើល​បាត់​លុយ​អស់​ចំនួន​១០០០​ដុល្លារ​ផ្អើល​ទៅ​ដល់​សមត្ថកិច្ច​ចុះ​មក​ឃាត់ខ្លួន​ស្ត្រី​ម៉ាស្សា​យក​ទៅ​សួរនាំ ហេតុ​ការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​១៥​នាទី​យប់ ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០១៨ នៅ​ចំណុច​ហាង​ម៉ាស្សា​យីហោ បែប​បុរាណ​ខ្មែរ ស្ថិត​នៅ​ក្នុង​សង្កាត់​ជ័យ​ជំនះ ខណ្ឌដូនពេញ ។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​បុរស​ម្នាក់​ជា​ជនជាតិ​បរទេស​មិន​ស្គាល់​អត្តសញ្ញាណ វ័យ​ជាង​២០​ឆ្នាំ មិនដឹង​ថា គាត់​ដើរ​មកពីណា​នោះ​ទេ សង្ស័យ​អត់​សូវ​ស្រួលខ្លួន​ហើយ​មើលទៅ​បានជា​ចូល​ទៅ​ម៉ាស្សា​នៅ​ក្នុង​កន្លែង​ម៉ាស្សា​យីហោ​បែប​បុរាណ​ខ្មែរ ។

ពេល​ចូល​ទៅ​ម៉ាស្សា​បុគ្គលិក​ម៉ាស្សា​ក៏​ប្រាប់​ជនជាតិ​បរទេស​នោះ​ថា ឱ្យ​គាត់​ដោះ​ខោអាវ​ចេញ​ទៅ​ដើម្បី​ស្រួល​ម៉ាស្សា លុះ​ពេល​ដែល​ជនជាតិ​បរទេស​នោះ​ម៉ាស្សា​ហើយ​ដើរ​ចេញ​មក​វិញ​បម្រុង​នឹង​ដក​កាបូប​គិតលុយ​តែ​ពេល​មើល​ឆែក​កាបូប​មើល​បាត់​លុយ​នៅ​ក្នុង​កាបូប​របស់​គាត់​ចំនួន​១០០០​ដុល្លារ ភ្លាម​ៗ​នោះ​ដែល​ជនជាតិ​បរទេស​ក៏​បាន​ស្រែក​ឆោឡោ​ផ្អើល​ទៅ​ដល់​សមត្ថកិច្ច​ចុះ​មក​អន្តរាគមន៍​សួរនាំ និង​ឃាត់ខ្លួន​ស្ត្រី​ជា​អ្នក​ម៉ាស្សា​ឱ្យ​ជនជាតិ​បរទេស​យក​ទៅ​អធិការ​នគរបាល​ខណ្ឌដូនពេញ​ដើម្បី​សួរនាំ​ជា​បន្ត​ទៀត ។

ក្រោយ​ពេល​កើតហេតុ​ជនជាតិ​បរទេស​ក៏​បាន​ដាក់​ពាក្យបណ្តឹង​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​ដើម្បី​ឱ្យ​សមត្ថកិច្ច​ស្រាវជ្រាវ​រក​លុយ​របស់​គាត់​មក​វិញ ៕

ពត៌មានបឋម៖ មានករណីធ្លាក់ដែកសង្កត់លើមនុស្ស នៅផ្សារម៉ាក្រូ

ភ្នំពេញ៖​មាន​ករណី​ធ្លាក់​ដែក​សង្កត់​លើ​មនុស្ស​នា​ម៉ោង​ជាង​១០​ព្រឹក​ថ្ងៃ​ទី២៤ ខែ​ឧសភា ឆ្នាំ​២០១៨ នៅ​ផ្សារ​ម៉ាក្រូ ក្នុង​ខណ្ឌ​សែន​សុខ ដោយ​សារ​រថយន្ត​កុងទីន័រ​បើក​ចូល​ប៉ះដែក​បណ្តាល​អោយ​ធ្លាក់​ត្រូវ​រង​របួស​តែ​ម្តង។ពត៌​មាន​លំអិត​ខាង​យើង​នឹង​ជំរាប​ជូន​តាម​ក្រោយ។

ចុះទៅបន្ទាន់ទាំងព្រឹក ក្រោយសង្ស័យ​ក្រុមហ៊ុនរ៉ែមាសចិនមួយបង្ហូរកាកគីមី​ចូលទឹកធម្មជាតិ

​ខេត្ត​មណ្ឌល​គិរី ៖ សេចក្តី​រាយការណ៍​បឋម​ឱ្យ​ដឹងថា គិត​ត្រឹម​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី២៤ ឧសភា នេះ កម្លាំង​ជំនាញ​ចម្រុះ​អាវុធ​ហត្ថលើ​ផ្ទៃ​ប្រទេស ក្រសួង​បរិស្ថាន ក្រសួង​រ៉ែ នឹង​ថាមពល រួម​ជា​មួយ​អាជ្ញាធរ​ខេត្ត​-​ស្រុក​ប្រមាណ​ជាង​១០០​នាក់ កំពុង​ធ្វើ​ដំណើរ​ចុះ​ទៅ​ពិនិត្យ​ស្រាវជ្រាវ​ករណី​ក្រុម​ហ៊ុន​រ៉ែមាស​ចិន រ៉ុង ឆេង ស្ថិត​នៅ​ភូមិ​ពូទុង ឃុំ​ចុង​ផ្លាស់ ស្រុក​កែវសីមា ។

សេចក្តី​រាយការណ៍​បន្ត​ថា ការ​ចុះ​ទៅ​របស់​កម្លាំង គឺ​បន្ទាប់​ពី​សង្ស័យ​ថា បាន​បង្ហូរកាកសំណល់គីមី​ចូល​ទៅ​ប្រភព​ទឹក​ធម្ម​ជាតិ បង្ក​ឱ្យ​មាន​ការ​ប៉ះពាល់​សុខភាព​ប្រជាពលដ្ឋ និង​ពិនិត្យ​ដោះ​ស្រាយ​លើ​ករណី​ក្រុម​ហ៊ុន​រំលោភ​យកដី​សហគមន៍​ចុង​ផ្លាស់ ។

ដោយឡែកពត៍មានទើបទទួលបាននៅព្រឹកនេះផងដែរ ករណី​ពុល​នៅ​ខេត្ត​ក្រចេះទទួលបានលទ្ធផល​ពិសោធន៍ពី​សិង្ហបុរី​ហើយ ក្រសួង​បរិស្ថាន​កំពុង​ធ្វើរបាយការណ៍ ៖

លោក ទិន ពន្លក កំពុងឆ្លើយ​សំណួរ​របស់អ្នក​កាសែតនៅ​ក្នុង​សិក្ខា​សាលា​ នា​ថ្ងៃ​ទី​២៤ ខែ​ឧសភា​ ឆ្នាំ​២០១៨​ នេះ

“ក្រសួង​បរិស្ថាន​បាន​ជូន​សំណាក​ហ្នឹង (សំណាកឈាម) ​ទៅមន្ទីរពិសោធន៍​សិង្ហបុរី ហើយ​លទ្ធផល​ទទួល​បានហើយ ប៉ុន្តែអ្នកជំនាញ​កំពុង​បកស្រាយ” ។ នេះបើតាមប្រសាសន៍របស់លោក ទិន ពន្លក អគ្គលេខាធិការ នៃអគ្គ​លេខាធិការដ្ឋាន​ក្រុម​ប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព នៃក្រសួងបរិស្ថាន ដែលបានឆ្លើយ​តបទៅ​នឹង​សំណួរ​របស់​អ្នក​កាសែត នៅ​ក្នុង​សិក្ខា​សាលា​បណ្ដុះ​បណ្ដាល​ស្ដី​ពី​ការ​ប្រែប្រួល​អាកាសធាតុ​សម្រាប់​ថ្នាក់​ដឹកនាំ​វ័យក្មេង និង​យុវជន​រាជធានី​ភ្នំពេញ នា​ថ្ងៃ​ទី​២៤ ខែ​ឧសភា​ ឆ្នាំ​២០១៨​ នេះ ។

លោក​ទិន ពន្លក បន្ត​ថា “ខ្ញុំ​មិនទាន់​អាច​បកស្រាយ​ មុនអ្នក​ជំនាញ​​​ចេញរបាយការណ៍​លម្អិតបានទេ ប៉ុន្តែ​ជារួម យើងឃើញ​ថា មាន​ធាតុ​ម៉េតាណុល ​ក្នុង​សំណាក​ឈាម​របស់​ជន​រងគ្រោះមួយចំនួន។ ឥឡូវនេះ​ក្រសួង​បរិស្ថាន កំពុង​ធ្វើ​ការ​ជាមួយ​​​ក្រសួង​រ៉ែ និងថាមពល ដើម្បីរៀបចំ​របាយការណ៍​លម្អិត​ជូន​ប្រមុខ​រដ្ឋាភិបាល ផ្អែក​ទៅ​លើ​លទ្ធផល​នៃ​ការ​វិភាគ​នោះ”។

តបទៅនឹងសំណួរ​សួរថា​ តើ​ទឹក​ព្រែក​ទេរ​ នៅ​ខេត្ត​ក្រចេះ​ ពិត​ជាមាន​ ជាតិ​ស្យានីត ដូច​ការ​លើក​ឡើង​របស់​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ឬ​យ៉ាង​នោះ លោក​ ទិន ពន្លក បាន​បញ្ជាក់​ដោយ​ខ្លី​ថា ជំហាន​ដំបូង គឺ​មាន​ជាតិ​ស្យានីត​ ដែរ ប៉ុន្តែ​ស្ថិត​ក្នុង​កម្រិត​មួយ​ទាប។ លោក​បាន​បញ្ជាក់ទៀតថា លោក​មិនទាន់​អាច​បកស្រាយ​បានថា​ កម្រិត​នៃ​ ជាតិ​ស្យានីត នោះ អាច​បង្ក​ឲ្យ​មាន​ការ​ពុល​ដែរ​ឬយ៉ាង​ណានោះទេ ពោល​​គឺ​ត្រូវ​នៅ​ចាំ​របាយការណ៍​របស់​អ្នក​ជំនាញ​សិន។

គួរ​រំលឹក​ដែរថា ករណី​ពុល​នៅ​ខេត្ត​ក្រចេះ កាលពី​ដើម​ខែ​ឧសភា ២០១៨ កន្លង​ទៅ មាន​ការ​បកស្រាយ​ផ្ទុយ​គ្នា រវាង​រដ្ឋមន្រ្តី ២​រូប ពោល​គឺ​រដ្ឋមន្ត្រីលោក​ចម ប្រសិទ្ធ រដ្ឋមន្រ្ដី​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បាន​បញ្ជាក់ថា​ ការ​ពុលនោះ គឺ​បណ្ដាល​មក​ពី​អាជីវកម្ម​រ៉ែ ដែល​ប្រើ​ជាតិ​គីមី​ពុល (ស្យានីត) ចំណែក​រដ្ឋមន្រ្តី​ក្រសួង​រ៉ែ និងថាមពល លោក​ស៊ុយ សែម បាន​អះអាងថា ករណី​ពុល​នោះ គ្មាន​ពាក់ព័ន្ធ​ជាតិ​ស្យា​នីត​នោះ​ទេ៕