វាសនា​មើល​មិន​ឃើញ​​ តារា​ស្រី​៦​រូប​​ ក្លាយ​ជា​ជំទាវ​ភ្លាមៗ មួយ​ប៉ប្រិច​ភ្នែក


​វាសនា​មនុស្ស​​​តែង​តែ​ជួប​ប្រទះ​នូវ​រឿង​រ៉ាវ​​ និង​ហេតុការណ៍​ផ្សេង​ៗ​​ពី​គ្នា​​។ ក្នុង​នោះមាន​ទាំង​​សប្បាយ​ ទុក្ខ​សោក​នៅ​លាយឡំ​​​​គ្នា​។ ជាក់​ស្ដែង​​ជីវិត​រស់​នៅ​​របស់​តារា​ចម្រៀង​​​សម្ដែង​ និង​ជា​ពិធី​ការិនី​ស្រី​៦​​នេះ ​ត្រូវ​បាន​ផ្លាស់​ប្ដូរ​​យ៉ាង​ឆាប់​រហ័ស​ ​ពី​អ្នក​សិល្បៈ​​ មក​​​មាន​ងា​រជា​ជំទាវ​។ ភាព​ផ្លាស់​ប្ដូរ​នេះ​បាន​ធ្វើ​ឲ្យ​​មិត្តភ័ក្ដិ​​សិល្បៈ​រួម​ជំនាន់​​ជាមួយ​គ្នា​មាន​ការ​ស្ញប់ស្ញែង​ និង​កោត​សរសើរ​យ៉ាង​ខ្លាំង​ចំពោះ​វាសនា​​តារា​ស្រី​ទាំង​៦រូប​។​​​​

១. តារា​ចម្រៀង​អាច​ច្រៀង​បាន​គ្រប់​ទម្រង់​អ្នក​ស្រី ហ៊ឹម ស៊ីវន ​បាន​ក្លាយ​ជា​ជំទាវ​​​​​បន្ទាប់​ពី​រៀបការ​ជាមួយ​​ឯកឧត្ដម​​ ពៅ ម៉ាលី អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​នៃ​​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​។​​

២. អតីត​ពិធី​ការិនី​​ ម៉ៅ ចំណាន ហៅ ស្រី​តូច ចំណាន ​ទទួល​បាន​ងារ​ជា​ជំទាវ​ពេញ​សិទ្ធ​បន្ទាប់​ពី​រៀប​អាពាហ៍ពិពាហ៍​​ជាមួយ​​ អ្នកឧកញ៉ា គិត ម៉េង ប្រធាន​ក្រុម​ហ៊ុន​ Royal Group និងជា​ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​។​

៣. អតីត​តា​រា​បង្ហាញ​ម៉ូដ និង​ជា​ម្ចាស់​ជយ​លាភី​ ចំណាត់​ថ្នាក់​លេខ២ ក្នុង​កម្ម​វិធី «Super Model» លី យ៉ាណា ទទួល​បាន​ងារ​ជា​ជំទាវ​ ក្រោយ​ពី​មាន​ឈ្មោះ​ជា​ភរិយា​អ្នកឧកញ៉ា ហុង ពីវ អគ្គនាយក​ក្រុមហ៊ុន​ពិភព​ថ្មី​គ្រុប ម្ចាស់​បុរី​ពិភព​ថ្មី​ និង​ជា​ម្ចាស់​គ្រឹះ​ស្ថាន​ហិរញ្ញវត្ថុ​ពិភព​ថ្មី​។

៤.​ តារា​ចម្រៀង​ ឱក បូរី ​បាន​ទទួល​ងារ​ជា​ជំទាវ​ក្រោយ​ពី​រៀបការ​​ជាមួយ​មន្ត្រី​ជាន់​ខ្ពស់​ ក្រសួង​ពាណិជ្ជកម្ម ​ស៊ុត តារា។

៥. តារា​ចម្រៀង​ ផាន់ ម៉ូនីកា បាន​ក្លាយ​ជា​ជំទាវ​កាល​ពី​ឆ្នាំ​ ២០១៧ កន្លង​ទៅ​​​ ក្រោយ​ពី​លោក​ គង់ សុខម៉េង ​ជា​ស្វាមី​ត្រូវ​បាន​តែង​តាំង​​ជា​ជំនួយ​ការ​​ផ្ទាល់​របស់​សម្ដេច​ក្រឡាហោម​ ស ខេង ។

៦ . ពេជ្រ ច័ន្ទបរមី មាន​ឈ្មោះ​ជា​ជំទាវ​បន្ទាប់​ពី​រៀបការ​ជាមួយ​ឧត្ដមសេនីយ៍ឯក​​​​​ កែវ វ៉ាន់ថន អ្នក​នាំ​ពាក្យ​អគ្គនាយកដ្ឋាន​នគរបាល​អន្តោប្រវេសន៍​ នៃ​ក្រសួងមហាផ្ទៃ ៕

ប្រភព៖ sabaynews