ព៍តមានលំអិត ទាក់ទងនិងករណីគ្រោះថ្នាក់ចរាចរណ៏រថយន្តហាយឡែនដឺ ទើរលើស្ពានផ្សារដីហ៊ុយ ដែលគេមិនទាន់បើកសម្ភោធផង


រាជធានី​ភ្នំពេញ ៖ រថយន្តរ​មួយ​គ្រឿង​ដែល​បាន​ជួប​គ្រោះថ្នាក់​ហើយ​ព្យាយាម​បើករ​ត់ទៅ​លើ​ចំ​ស្ពាន​អាកាស​ផ្សារ​ដី​ហុយ​ក្នុង​សង្កាត់​ទឹកថ្លា កាលពី​មួ​យស​ប្តា​ហ៍​មុន ត្រូវ​បាន​ម្ចាស់​ចូលខ្លួន ទៅ​ដោះស្រាយ សងការ​ខូចខាត​រួចរាល់​ហើយ ។

រថយន្ត​ដែល​បង្ក​គ្រោះថ្នាក់​នោះ ពណ៌​ខ្មៅ បើកបរ​ដោយ​ជនជាតិ​ម្នាក់​បាន​បើក​បោះពួយ ខុសផ្លូវ ចូល​ទៅ​លើ​ស្ពាន​អាកាស​ដែល​កំពុង​តែ​សាងសង ហើយ​អស់​ផ្លូវ​ធ្លាក់​ចូល​ទៅ​លើ​ចម្រឹង​ដែក​មិន​ទាន់​ចាក់​បេតុង​ហើយ ដែល​ម្ចាស់​បាន​រង​របួស ។
តាម​ព័ត៌មាន​ឲ្យ​ដឹង​ថា រថយន្ត​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​ប្រមាណ​មួ​យស​ប្តា​ហ៍វេ​លា​ម៉ោង​៤​ទៀប​ភ្លឺ នៅ​ចំណុច​ស្តុ​ប ផ្សារ​ដើម​គរ​តាម​ផ្លូវ​លេខ ៣៣៦ សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក ។ ភ្លាម​ៗ កម្លាំង​នគរបាល​ប៉ុស្តិ៍ បាន​ឃាត់​នៅ​លើ​ស្ពាន​ប្រឡាយ​ទឹក​ស្អុយ ដើម្បី​ឲ្យ​ដោះស្រាយ​គ្នា តែ​ជនជាតិ​ចិន​បាន​បើក​រត់​បុក​ទាំង​ម៉ូតូ​នគរបាល​ទៀត ។

តាម​ព័ត៌មាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ពេល​ព្យាយាម​បើក​រត់​នោះ ក៏​បាន​ជួប​គ្រោះថ្នាក់​ដោយ​បុក​ម៉ូតូ​មួយ​គ្រឿង ដែល​ដេញ​តាម និង​រថយន្ត​មួយ​គ្រឿង​ទៀត នៅ​តាម​ផ្លូវ​លេខ​២៦១ បណ្តាល​ឲ្យ​មនុស្ស​រង​របួសស្រាល​ម្នាក់ ហើយ​រថយន្ត​បង្ក​ពុំ​ព្រម​ឈប់​បាន​ព្យាយាម​បើក​គេច​ទៀត ។ តាម​ព័ត៌មាន​ឲ្យ​ដឹង​ថា នៅ​ព្រឹក​នោះ​កម្លាំង​នគរបាល​រួម​ជាមួយ​អ្នកដំណើរ​ដេញ​តាម ហើយ​រថយន្ត​ក៏​បាន​បើក​ជ្រុល​ឡើង​ស្ពាន​អាកាស ដែល​កំពុង​តែ​ស្ថាបនា​មិន​ទាន់​ត​ភ្ជាប់​ក៏​អស់​ផ្លូវ ធ្លាក់​ចួ​ល​ទៅ​លើ​ចម្រឹង​ដែក​ស​សៃ​ចង បេតុង​ស្ពាន បណ្តាល​ឲ្យ​រង​របួស ។ នៅ​ព្រឹក​នោះ​សមត្ថកិច្ច​ចរាចរណ៍​រួម​ជាមួយ បុគ្គលិក​សាងសង់​ស្ពាន​បាន​ស្ទួ​ច​លើក​រថយន្ត​នោះ​ទម្លាក់​មក​ក្រោម រួច​នាំ​យក​ទៅ​កាន់​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក ដើម្បី​ដោះស្រាយ ។

តាម​លោក​សែ​ម គ​ន្អា​រ នាយការិយាល័យ នគរបាល​ចរាចរណ៍​ផ្លូវគោក​បាន​ឲ្យ​ដឹង​ថា រថយន្ត​នោះ​ត្រូវ​បាន​ម្ចាស់​ចូលខ្លួន មក​ដោះស្រាយ​សងការ​ខួច​ខាត រួចរាល់​ហើយ ។ លោកនាយ​ការិយាល័យ បន្ត​ទៀត​ថា គ្រោះថ្នាក់​ចរាចរណ៍​នេះ​តិចតួច​ទេ តែ​ម្ចាស់​ភ័យ​ខ្លាច​គេ​វាយ ក៏​បាន​បើក​រត់​រហូត​ដល់​ជ្រុល ឡើង​ស្ពាន​អាកាស​គ្រោះថ្នាក់​ខ្លួនឯង ។
ទោះបីជា​យ៉ាងណា​មន្ត្រី​នគរបាល​ប៉ុស្តិ៍​បឹង​សាឡា​ង ដែល​រង​ការ​ខូចខាត​ម៉ូតូ​បាន​ឲ្យ​ដឹង​ថា ខ្លួន ពុំ​ទាន់​ទទួល​បាន​សំណង​ឡើយ​ទេ ។ ការ​កើត​មាន​គ្រោះថ្នាក់​នេះ​ត្រូវ​បាន​គេ​ដឹង​ថា បណ្តាល​មក​ពី​ស្ថាបនា​ស្ពាន​អាកាស មិន​បាន​ដាក់​ស្លាក​សញ្ញា និង​ធ្វើ​រនាំង​បិត​ឲ្យ​បាន​ត្រឹម​ត្រូវជា​ហេតុ​ធ្វើ​ឲ្យ​រថយន្ត​បើក​ចូល​ឡើង​លើ​ស្ពាន​ផុត​ផ្លូវ​ធ្លាក់​បែប​នេះ ៕