ទម្លាយរឿងពិត ពីក្រោយសាកសពសត្វឆ្កែ ជាប់ក្នុងដើមឈើជាង ២០ ឆ្នាំ យ៉ាងចម្លែកល្បីពេញអីនធឺណេត

សាកសព​សត្វ​ឆ្កែ​មួយ​ក្បាល​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្នុង​ដើម​ឈើ​មួយ​ដើម ក្នុង​ប្រទេស Georgia រយៈពេល ២០ ឆ្នាំ​ក្រោយ​ពេល​វា​ជាប់​នៅ​ក្នុង​នោះ។ សត្វ​ឆ្កែ​ដែល​មាន​រូបរាង​សឹង​ដូច​ដើម​ខាង​លើ ត្រូវ​បាន​គេ​ឲ្យ​ឈ្មោះ​ថា Stuckie ត្រូវ​អ្នក​កាប់​ឈើ​ប្រទះ​ឃើញ នៅ​ក្នុង​ឆ្នាំ ១៩៨០។ គេ​ជឿជាក់​ថា វា​បាន​ជាប់​នៅ​ក្នុង​ដើម​ឈើ​នោះ ក្នុង​អំឡុង​ឆ្នាំ ១៩៦០ បន្ទាប់​ពី​រត់​ចូល​ទៅ​ក្នុង​រន្ធ​នៅ​ក្រោម​ដើម​ឈើ រួច​វារ​ឡើង​ទៅ​លើ​កម្ពស់ ៨,៥ ម៉ែត្រ ដើម្បី​ដេញ​សត្វ​តូច​មួយ​ក្បាល។ ប៉ុន្តែ​នៅ​ពេល​ដែល Stuckie វារ​ឡើង​កាន់​តែ​ជ្រៅ​កាន់​តែ​ចង្អៀត រហូត​ធ្វើ​ឲ្យ​វា​ជាប់​គាំង​នៅ​ទី​នោះ​តែ​ម្ដង។

ជាអកុសល ដោយសារតែ​មិន​អាច​គេច​ខ្លួន ឬ​ត្រូវ​បាន​គេ​ជួយ​សង្គ្រោះ Stuckie ក៏​ស្រេកឃ្លាន​រហូត​ដល់​ងាប់​នៅ​ក្នុង​នោះ​តែម្ដង។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ ក្រោយ​ពេល​ប្រទះ​ឃើញ​ឆ្កែ​មួយ​ក្បាល​នេះ អ្នក​កាប់​ឈើ​ក៏​បាន​បរិច្ចាគ​ទៅ​ឲ្យ​សារមន្ទីរ Southern Forest World ដោយ​មិន​យក Stuckie ចេញ​ឡើយ។

លោក Bertha Sue Dixon ដែល​ជា​អ្នក​គ្រប់គ្រង​សារមន្ទីរ​ខាង​លើ បាន​ប្រាប់​ថា «វា​ជា​ប្រភេទ​ឆ្កែ​ប្រមាញ់ ដូច្នេះ​យើង​សន្មត​ថា វា​បាន​ដេញ​តាម​អ្វី​មួយ​ចូល​ទៅ​ក្នុង​ដើម​ឈើ​នោះ»។ ជាមួយ​គ្នា​នេះ​ដែរ គេ​ជឿជាក់​ថា សារធាតុ Tannin នៅ​ក្នុង​ដើម​ឈើ បាន​ជួយ​រក្សា​សាកសព​ឆ្កែ​មួយ​ក្បាល​នោះ​ឲ្យ​នៅ​សភាព​សឹង​ដូច​ដើម៕

Leave a Reply

Your email address will not be published. Required fields are marked *