នារី​វ័យក្មេងស្រស់ស្អាត​សង្ស័យ​ត្រូវ​ថ្នាំ​សណ្តំ ត្រូវគេដឹកមកទម្លាក់ចោលនៅផ្សារ​សាំ​ហាន់ (មានវីដេអូ)


រាជធានី​ភ្នំពេញ ៖ នារី​វ័យក្មេង​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​មិន​និយាយ​ស្តី ហើយ​សង្ស័យ​ត្រូវ​ជនខិលខូច​ដាក់​ថ្នាំ​យក​របស់របរ និង​គ្រឿងអលង្ការ​។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ៣​និង​២០​នាទី​រសៀល ថ្ងៃ​ទី​៨ ខែកុម្ភៈ ឆ្នាំ​២០១៨ ស្ថិត​នៅ​ចំណុច​ក្នុង​ផ្សារ​សាំ​ហាន់​ក សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។ នារី​រូប​នោះ​មាន​អាយុប្រមាណ​២០​ឆ្នាំ ដៃ​របស់​នាង​អោប​តុក្កតា​ខ្លាឃ្មុំ​ពណ៌​ផ្កាឈូក​។

បន្ទាប់​ពី​មានការ​សួ​នាំ នាង​បាន​សរសេរ​ដាក់​ក្រដាស​ថា​ឈ្មោះ ថា​ន គ​ន្ធា ហៅ​ស្រី​នី​ត ស្នាក់​នៅ​ភូមិ​ជ្រេ​ស ឃុំ​ជ្រេ​ស មិនដឹង​ស្រុក​ខេត្ត​អ្វី​នោះ​ទេ មាន​ឪពុក​ឈ្មោះ ថា​ន និង​ម្តាយ​ឈ្មោះ នួន​។

ប្រភព​ព​ត៌​មាន​ពី សន្តិសុខ​ផ្សារ​ធំ​ទួល​សង្កែ​ហៅ​ផ្សារ​សាំ​ហាន់​ម្នាក់​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គាត់​បានឃើញ មាន​គេ​ដឹក​នាង​តាម​រ៉ឺ​ម៉ក​កង់​បី​មក​ទុក​ចោល​នៅ​មុខ​ផ្សារ​សាំ​ហាន់​តាំងពី​វេលា​ម៉ោងជាង​១១​ថ្ងៃត្រង់ ដោយ​ពុំ​មាន​នរណា​ចាប់អារម្មណ៍​ឡើយ ក្រោយមក​នាង​បាន​ដើរ​ចូល​ផ្សារ​ម្តង​ឈរ​ម្តង​អង្គុយ នៅ​ខាង​មុខ​តូប​អាជីវករ​ក្នុង​ផ្សា​រហើយ​ទោះបី​មាន​គេ​សួ​នាំ​ក៏​មិន​និយាយ​ស្តី​ដែរ​។

លុះ​ក្រោយមក​បង្ក​ការ​ភ្ញាក់ផ្អើល​តែ​ម្ដង​។ ដោយសារ​មិន​និយាយ​ស្តី​បែប​នេះ ប្រជាពលរដ្ឋ​មាន ការ​សង្ស័យ​ថា​ត្រូវ​ថ្នាំ​សណ្ដំ​។ ក្រោយមក​សមត្ថកិច្ច​ប៉ុស្តិ៍​ទួល​សង្កែ​ទី​១ នាំ​មក​សួរនាំ ដើម្បី​រង់ចាំ​សាច់ញាតិ​មក​ទទួលយក​ត្រលប់​ទៅ​ផ្ទះ​វិញ​៕

វីដេអូ៖